ឡើងទម្ងន់ពេលកំពុងមានផ្ទៃពោះ ធ្វើឱ្យស្ត្រីជួបវិបត្តិសុខភាពអ្វីខ្លះ ?
ទម្ងន់ខ្លួនស្ត្រីនៅមុន និង ក្រោយពេលមានផ្ទៃពោះ (BMI) មានសារៈសំខាន់ណាស់ដែលមិនគួរមើលរំលង ជាពិសេសវាមានការប្រែប្រួលដោយសារកម្រិតអ័រម៉ូនផ្សេងៗក្នុងអំឡុងពេលមានផ្ទៃពោះ ដែលអាចជះឥទ្ធិពលដល់ការឡើងទម្ងន់ខ្លួនក្នុងអំឡុងពេលនេះ ។
តាមការសិក្សាថ្មីមួយធ្វើឡើងដោយសាកលវិទ្យាល័យ Ohio State University នៅសហរដ្ឋអាមេរិកបានឱ្យដឹងថា ការឡើងទម្ងន់ខ្លួនច្រើនពេក អាចបង្កផលវិបាកច្រើនដល់សុខភាព ជាពិសេសបម្រែបម្រួលអ័រម៉ូនខ្លាំងក្នុងពេលនោះដូចជាអ័រម៉ូន Leptin, adiponectin និង មុខងារកោសិកាខ្លាញ់ផ្សេងៗដែលប៉ះពាល់ដល់ការរំលាយអាហារ បញ្ហាឡើងសំពាធឈាម និង ផលវិបាកសុខភាពមួយចំនួន ។
វេជ្ជបណ្ឌិត Adam Jara ដែលជាអ្នកដឹកនាំការស្រាវជ្រាវបាននិយាយថា អំឡុងពេលស្ត្រីមានផ្ទៃពោះពិតជារយៈពេលមួយសំខាន់ ដែលមិនគួរមើលរំលងនោះឡើយ ព្រោះបើមិនដូច្នេះទេ ទារកនឹងមានទម្ងន់ធ្ងន់ ឬស្ត្រីអាចប្រឈមគ្រោះថ្នាក់ផ្សេងៗក្នុងពេលសម្រាល ៕ សុផល (ប្រភព៖ sciencedaily.com)