ក្មេងស្រីឆាប់ពេញវ័យមុនកំណត់ គួរយកចិត្តទុកដាក់ពីបញ្ហាទម្ងន់
កត្តាដែលរួមចំណែកដល់ហានិភ័យនៃការកើតជំងឺធាត់ក្នុងចំណោមស្ត្រីមានច្រើនមូលហេតុ ។ ដោយឡែកបើតាមការសិក្សាថ្មីមួយបានឱ្យដឹងថា មនុស្សស្រីដែលឈានដល់ពេញវ័យឆាប់ពេក អាចប្រឈមនឹងបញ្ហាធាត់នៅថ្ងៃអនាគត ។
ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមបានសិក្សារកឃើញថា មនុស្សស្រីដែលឈានពេញវ័យមុនខុសពីនារីទូទៅ នឹងប្រឈមបញ្ហាធាត់លើសទម្ងន់ ដោយរាងកាយរបស់ពួកគេនឹងកើនទម្ងន់ច្រើននៅពេលពេញវ័យ ។
ការស្រាវជ្រាវនេះក៏ជាភស្តុតាងមួយនៃទំនាក់ទំនងបញ្ហាសុខភាព និង របបអាហារផ្សេងៗ នៅពេលស្ត្រីឈានពេញវ័យ ជាពិសេសនៅក្រោយពេលរៀបការ និង មានកូនរួច ។ អ្នកស្រាវជ្រាវបានបន្ថែមថា ការស្រាវជ្រាវរបស់ពួកគេអាចជួយដោះស្រាយនូវកត្តាផ្សេងៗទៀតដែលស្ត្រីគួរយកចិត្តទុកដាក់ និង តាមដានពីសុខភាព និង ទម្ងន់ខ្លួន ៕ សុផល (ប្រភព៖ sciencedaily.com)