គុណសម្បត្តិ និង គុណវិបត្តិ ចំពោះការស្តាប់តន្ត្រីពេលធ្វើលំហាត់ប្រាណ
តន្ត្រីត្រូវបានគេចាត់ទុកថាជាផ្នែកមួយដ៏សំខាន់ក្នុងពេលធ្វើលំហាត់ប្រាណនៅជុំវិញពិភពលោក ហើយគេតែងឃើញមនុស្សគ្រប់គ្នាដែលធ្វើលំហាត់ប្រាណតែងមានកាសជាប់ត្រចៀកជានិច្ច ។
តាមការស្រាវជ្រាវពីមុនគេបានរកឃើញថា ការស្តាប់តន្ត្រីក្នុងខណៈពេលធ្វើលំហាត់ប្រាណ គឺមិនល្អនោះទេ វាអាចប៉ះពាល់ដល់សុវត្ថិភាពរបស់អ្នកដោយរវល់តែផ្ចង់អារម្មណ៍ស្តាប់ចម្រៀង ហើយរលកសំឡេង ឬស៊ីញ៉ាល់បញ្ជូនសំឡេងតាមរយៈដំណគ្មានខ្សែក៏អាចប៉ះពាល់ដល់ខួរក្បាលផងដែរ ។
ប៉ុន្តែតាមការសិក្សាថ្មីមួយបានរកឃើញថា ការស្តាប់តន្ត្រីក្នុងពេលធ្វើលំហាត់ប្រាណ អាចជួយឱ្យអ្នកធ្វើការហាត់ប្រាណបានយូរ មិនធ្វើឱ្យឆាប់អស់កម្លាំង និង មានអារម្មណ៍ស្រស់ស្រាយ ។
ដោយឡែកបើតាមការស្រាវជ្រាវពីមុនមកក៏បានឱ្យដឹងដែរថា តន្ត្រីពិតជាមានគុណសម្បត្តិពិសេសអាចជួយព្យាបាលបញ្ហាផ្លូវចិត្ត និង ភាពតានតឹងក្នុងអារម្មណ៍បាន ៕ សុផល (ប្រភព៖ zeenews.com)