ស្ត្រីមានជំងឺហឺត ជួបបញ្ហាពិបាកជាមួយលទ្ធភាពនៃការមានផ្ទៃពោះ
ស្ត្រីដែលមានជំងឺហឺត និង បានប្រើថ្នាំព្យាបាលជំងឺហឺត អាចថយចុះនូវអត្រាភាគរយនៃការមានផ្ទៃពោះជាងស្ត្រីទូទៅ នេះបើយោងតាមការសិក្សាមួយទៅលើស្ត្រីចំនួន ៥.៦០០ នាក់នៅក្នុងប្រទេសអូស្ត្រាលី ញ៉ូហ្សីឡេន ចក្រភពអង់គ្លេស និង អ៊ីស្ត្រាអែល បានឱ្យដឹង ។
មានភស្តុតាងជាច្រើនបានបង្ហាញថាស្ត្រីដែលមានជំងឺហឺតពិតជាមានផលប៉ះពាល់អវិជ្ជមានច្រើនទៅលើសុខភាពក្នុងអំឡុងពេលមានផ្ទៃពោះទាំងម្តាយ និង ទារក ហើយអ្នកជំនាញសុខភាពក៏បានស្នើឱ្យស្ត្រីគួរព្យាបាល និង គ្រប់គ្រងជំងឺហឺតឱ្យបាលប្រសើរនៅមុនពេលមានបំណងចង់មានផ្ទៃពោះ។
លទ្ធផលនៃការសិក្សានេះត្រូវបានដឹកនាំស្រាវជ្រាវដោយបណ្ឌិត Luke Grzeskowiak មកពីវិទ្យាស្ថានស្រាវជ្រាវ Robinson Research Institute នៃសាកលវិទ្យាល័យ University of Adelaide ៕ សុផល (ប្រភព៖ sciencedaily.com)