ស្រ្តីបំបៅកូនដោយទឹកដោះរយៈពេល ៦ ខែ អាចជួយពង្រឹងសុខភាពបេះដូង
ស្ត្រីដែលមានសម្ពាធឈាមធម្មតាអំឡុងពេលមានផ្ទៃពោះ និង បំបៅកូនដោយទឹកដោះយ៉ាងហោចណាស់បាន ៦ ខែ ក្រោយពេលសម្រាលកូនរួច នឹងមានសុខភាពបេះដូងប្រសើរជាងស្ត្រីដែលមិនបំបៅកូនដោយទឹកដោះ ។
អ្នកចូលរួមក្នុងការស្រាវជ្រាវនេះមានស្ត្រីចំនួន ៦៧៨ នាក់ ដែលបានជ្រើសរើសពីគ្លីនិកជាង ៥២ កន្លែងនៅទូទាំងរដ្ឋ Michigan ចន្លោះឆ្នាំ ១៩៩៨ និង ២០០៤ ។ ស្ត្រីទាំងនោះជាស្ត្រីមានផ្ទៃពោះនៅពេលពួកគេចុះឈ្មោះចូលរួមក្នុងការសិក្សានេះ និង អនុញ្ញាតិឱ្យធ្វើការតាមដានសុខភាពនៅ ១៥ ឆ្នាំក្រោយ នៅក្នុងការសិក្សានេះ ។
ជាទូទៅ ស្ត្រីដែលបំបៅកូនដោយទឹកដោះរយៈពេលយូរ និង ច្រើនជាងគេច្រើនជាស្ត្រីមានវ័យចំណាស់បន្តិច មានទម្ងន់ខ្លួនតិច និង ច្រើនមានកម្រិតជីវភាព និង ស្ថានភាពគ្រួសារល្អប្រសើរ នេះបើយោងតាមការស្រាវជ្រាវមួយដែលបានធ្វើបទបង្ហាញនៅ American College of Cardiology លើកទី ៦៧ នៃកិច្ចប្រជុំផ្នែកវិទ្យាសាស្ត្រស្រាវជ្រាវប្រចាំឆ្នាំ ៕ សុផល (ប្រភព៖ sciencedaily.com)