អ្នកវិទ្យាសាស្រ្តរកឃើញវិធីសាស្រ្តថ្មី ជួយឱ្យស្រ្តីវ័យលើសពី ៤០ ឆ្នាំអាចមានលទ្ធភាពបង្កើតកូនបាន
អ័រម៉ូនស្ត្រីបានដើរតួយ៉ាងសំខាន់ក្នុងការជួយពង្រឹងកោសិកាក្នុងការបន្តពូជនៅពេលស៊ុតបង្កកំណើតមានសមត្ថភាពខ្លាំងអាចតោងជាប់នៅជញ្ជាំងដៃស្បូនស្ត្រី ។ តាមការសិក្សាថ្មីមួយបានរកឃើញថា បើទោះស្ត្រីមានអាយុលើសពី ៤០ ឆ្នាំក្តី ក៏អាចមានលទ្ធភាពបង្កើតកូនបានដែរ ។
ជារៀងរាល់ខែវវដ្ដរដូវរបស់ស្ត្រី និង អ័រម៉ូនមួយចំនួនតែងមានការប្រែប្រួល និង បញ្ចេញសារធាតុគីមីម្យ៉ាងទៅក្នុងជញ្ជាំងដៃស្បូនស្ត្រី ដែលអាចរួមចំណែកពង្រឹងសមត្ថភាពបង្កើតកូនបាន ។ ស៊ុតដែលមានសមត្ថភាពបង្កកំណើត គឺងាយនឹងប្រែប្រួលនៅជញ្ចាំងដៃស្បូនស្ត្រី ដែលអ្នកសិក្សាត្រូវការពេលវេលាបន្ថែមក្នុងការសិក្សាទៅលើមេបង្ករកំណើតដែលអាចតោងជាប់ជាមួយស៊ុតស្ត្រីដើម្បីបង្កកំណើតបាន ។
បើតាមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ University of Edinburgh បានធ្វើតេស្តរួចទៅហើយទៅលើកត្តាអ័រម៉ូនដែលត្រូវបានគេស្គាល់ថា DHEA លើជាលិកាដែលមានសុខភាពល្អបរិច្ចាគដោយស្ត្រីដែលឆ្លងកាត់ការវះកាត់យកទៅពិសោធន៍ ។ ដូច្នេះនិយាយដោយខ្លី ក្នុងពេលអនាគត គឺអ្នកវិទ្យាសាស្ត្រនឹងអាចផ្តល់នូវវិធីសាស្ត្រថ្មីជួយឱ្យស្ត្រីដែលគ្មានកូន និង ស្ត្រីមានវ័យលើសពី ៤០ ឆ្នាំទៅអាចមានលទ្ធភាពបង្កើតកូនបាន ៕ សុផល (ប្រភព៖ sciencedaily.com)