សារប្រយោជន៍សំខាន់ៗ ៨ យ៉ាងមានតម្លៃជាងមាស គ្រាន់តែហូបផ្លែស្វាយ
ផ្លែស្វាយ ជាផ្លែឈើដែលអាចរកបានសឹងតែគ្រប់ទិសទីនៅក្នុងប្រទេសកម្ពុជា ហើយយើងប្រហែលជាមិនធ្លាប់បានដឹងទេថា ការបរិភោគផ្លែស្វាយ អាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់រាងកាយ ។
ខាងក្រោមនេះជាអត្ថប្រយោជន៍ទាំង ៨ សំខាន់ៗ ដែលអ្នកគួរដឹងពីការបរិភោគផ្លែស្វាយ ៖
១.ជួយក្នុងការរំលាយអាហារ
ស្វាយមានអង់ស៊ីមម្យ៉ាងក្នុងបំបែកអាហារ និង មានជាតិប្រូតេអ៊ីនក្នុងការជួយដល់ប្រព័ន្ធរំលាយអាហាររបស់រាងកាយទាំងមូល ។
២.ជួយដល់ក្រពះ និង ផ្តល់នូវសារធាតុចិញ្ចឹមល្អជាច្រើនដល់រាងកាយ
៣.បង្កើន និង ផ្តល់ថាមពលដល់ប្រព័ន្ធស៊ាំនៃរាងកាយ ជាមួយនឹងវីតាមីន C ជាច្រើន ដែលផ្លែស្វាយផ្ទុក ។
៤.មានវីតាមីន A ដែលជួយផ្តល់សារធាតុចិញ្ចឹមដល់សុខភាពចក្ខុ ឬ សុខភាពភ្នែក ។
៥.កម្ចាត់ជាតិកូឡេស្ទេរ៉ូល
៦.ជួយឱ្យស្បែកសស្អាត និង មានសុខភាពល្អ
៧.សូម្បីអ្នកមានជំងឺទឹកនោមផ្អែមក៏អាចញ៉ាំបាន ទោះបីជាវាមានជាតិផ្អែមក្តី
៨.ជួយកាត់បន្ថយទម្ងន់ សម្រាប់អ្នកដែលមានបំណងចង់សម្រកទម្ងន់ ៕
ដោយ៖ រិទ្ធី
ប្រភព ៖ Food.ndtv