គួរតែឧស្សាហ៍ទិញឪឡឹកញុំាទៅ ព្រោះវាផ្ដល់អត្ថប្រយោជន៍ច្រើនណាស់សម្រាប់សុខភាព
ផ្លែឪឡឹក ជាផ្លែឈើដែលយើងអាចរកទិញបាននៅគ្រប់ផ្សារទាំងអស់នៅក្នុងប្រទេសយើង ហើយវាមានរសជាតិឆ្ងាញ់ និង ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់យើងថែមទៀតផង ។
សម្រាប់ទឹកឪឡឹកមួយកែវមានសម្បូរទៅដោយវីតាមីន C, វីតាមីន A និង សារធាតុចិញ្ចឹមជាច្រើនទៀត ដែលជួយដល់រាងកាយរបស់យើង ហើយខាងក្រោមនេះជាអត្ថប្រយោជន៍ធំៗទាំង ៩ ដែលយើងអាចទទួលបានពីការបរិភោគផ្លែឪឡឹក ៖
១/ ជួយឱ្យរាងកាយមានជាតិទឹកគ្រប់គ្រាន់
២/ មានជាតិកាឡូរីទាប តែមានសារធាតុចិញ្ចឹមជួយរាងកាយបានច្រើន
៣/ ជួយទប់ស្កាត់ និង កាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីក
៤/ ជួយថែរក្សារ និង ធ្វើឱ្យសុខភាពបេះដូងប្រសើរឡើង
៥/បង្ការពីជំងឺរលាកផ្សេងៗដែលភាគច្រើនជាជំងឺរ៉ាំរ៉ៃ
៦/ ផ្តល់ថាមពលបន្ថែមដល់ចក្ខុវិញ្ញាណ
៧/ កាត់បន្ថយការឈឺចាប់ ពីការចុករោយសាច់ដុំ
៨/ ជួយឱ្យសុខភាពស្បែក និង សក់ កាន់តែរឹងមាំជាងមុន
៩/ ជួយដល់ប្រព័ន្ធរំលាយអាហារឱ្យធ្វើការបានកាន់តែប្រសើរឡើង ៕
ប្រភព ៖ Healthline