ខ្នះខ្នែងជួយជាតិអស់ពីចិត្ត! ហេង វិសាល និង Peypey Dy បែរត្រូវគេចោទរឿងមូលនិធិ រហូតប្រកាសខ្លាចរអា រាងចាល

Share This

ចំពោះសកម្មភាពសប្បុរសធម៌របស់លោក PeyPey Dy និង ប្ដីប្រពន្ធ Youtuber ដ៏ល្បី លោក ហេង វិសាល និង អ្នកនាង ជា ស្រីនា ឃើញថារយៈពេលជិត ២ សប្ដាហ៍កន្លងមកនេះ អ្នកទាំងបីបានបង្ហាញសកម្មភាពយ៉ាងសកម្មទាំងការប្រើសំឡេងផ្សព្វផ្សាយប្រឆាំងនឹងការឈ្លានពានពីប្រទេសថៃ និង ចំណាយទាំងកម្លាំងស្មារតី ថវិកាផ្ទាល់ខ្លួន ព្រមទាំងធ្វើជាមូលនិធិសម្រាប់ទ្រទ្រង់បងប្អូនភៀសសឹក និង វីរកងទ័ពជួរមុខតាមព្រំដែន។

ចំពោះថវិកាមូលនិធិទទួលបាននេះដែរ ទាំងខាងលោក Peypey Dy និង ខាងប្ដីប្រពន្ធ Youtuber មួយគូនេះ បានខ្នះខ្នែងខ្លាំងជាមួយក្រុមការងារ ដើម្បីចាត់ចែងរៀបចំជាស្បៀងអាហារ សម្ភារៈផ្សេងៗ ព្រមទាំងថវិកា ចុះទៅជួយដល់បងៗកងទ័ពជួរមុខ និង គ្រួសារភៀសសឹកតាមតំបន់នីមួយៗជាបន្តបន្ទាប់។ ក្រៅពីចែកជូនអំណោយដល់បងៗកងទ័ព និង គ្រួសារភៀសសឹក លោកក៏បានរៀបចំជាអំណោយ និង ថវិកា បន្តដំណើរទៅជួយគ្រួសារវីរកងទ័ពពលីផងដែរ។

យ៉ាងណាមិញ ស្របពេលចាត់ចែងថវិកាក្នុងមូលនិធី ព្រមទាំងថវិកាផ្ទាល់ខ្លួន ដោយបង្ហាញសកម្មភាពចុះជួយបងប្អូនសឹងគ្មានថ្ងៃសម្រាកនេះដែរ និយាយពីលោក Peypey Dy បានឃើញលោកបង្ហោះសារបកស្រាយ និង បញ្ជាក់អះអាងម្ដងហើយម្ដងទៀតជុំវិញការចាត់ចែងថវិការបស់សប្បុរសជនឱ្យមានប្រយោជន៍បំផុត ក្រោយទទួលរងពាក្យពេចន៍វែកញែកខ្លះពីមហាជនមួយចំនួនទាក់ទងនឹងការចាត់ចែកថវិកានេះ។ ចំពោះការវែកញែកចោទប្រកាន់នេះដែរ លោកក៏ធ្លាប់បង្ហាញអារម្មណ៍អស់ទឹកចិត្តនឹងបន្តបណ្ដើរជួយជំនួយនេះទៀត រហូតពោលថាមុខរកជំនួយលើកទី ១ មិនស្មានក្លាយជាអម្រែកដ៏ធ្ងន់រហូតធ្វើឱ្យលោករាងចាលហើយទៀតផង។

រីឯលោក ហេង វិសាល និង ស្រីនា វិញ ថ្មីៗកន្លងទៅនេះ ក៏ជួបរឿងរ៉ាវមិនខុសពីលោក Peypey Dy ដែរ ដោយត្រូវបានគេចោទប្រកាន់ទាក់ទងនឹងការចាត់ចែងមូលនិធិ និង មានអ្នកថាអ្នកទាំងពីរលួចស្បៀងទៀតផង រហូតធ្វើឱ្យប្ដីប្រពន្ធមួយគូនេះ ចេញបង្ហោះវីដេអូ និង សារបង្ហាញការខកចិត្តខ្លាំងរហូតប្រកាសអស់សង្ឃឹម និង ខ្លាចរាងចាលនឹងបន្តជួយទៀតដែរ។

ស្របពេលនេះដែរ លើបណ្ដាញសង្គមមហាជនកម្ពុជា អ្នកសិល្បៈ ក៏ដូចជាបុគ្គលល្បីៗជាច្រើន កំពុងចែករំលែកបង្ហាញការលើកទឹកចិត្តចំពោះលោក Peypey Dy, លោក ហេង វិសាល និង ជា ស្រីនា ព្រមទាំងបង្ហាញការទុកចិត្ត និង អរគុណគាំទ្រចំពោះទឹកចិត្តសប្បុរសធម៌របស់អ្នកទាំងបីឱ្យជួយជាតិមាតុភូមិបន្តទៀត៕

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ពត់ទាន់នៅក្មេង! ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ក្លាយជាទំនើងដើរបង្ករឿងពេញសង្គម

ទំពាំងស្អុយ! សិស្សប្រុសថ្នាក់ទី ១១ ម្នាក់ ចេញចរិតពាល ខឹងកំរោលដាក់គ្រូបង្រៀនស្រីផ្អើលពេញសាលា ព្រោះខឹងរឿងពិន្ទុប្រឡង

កាន់តែទំនើប! ចិន ផលិតរ៉ូបូតពពោះជំនួសដំបូងគេបំផុត ត្រៀមដាក់លក់ឆ្នាំក្រោយក្នុងតម្លៃសមរម្យសម្រាប់អ្នកមានលទ្ធភាព

មហិច្ឆតាខ្ពស់! ទើបអាយុ ២០ ឆ្នាំ បង្កើតប្រទេស ប្រកាសឯករាជ្យដោយខ្លួនឯង ក្លាយជាប្រធានាធិបតីវ័យក្មេង គ្រប់គ្រងប្រជាជនជិត ៤០០ នាក់

ពេជ្រ សូលីកា ប្រកាសជួយផ្សព្វផ្សាយមិនគិតកម្រៃ សម្រាប់បងប្អូនកសិករដែលដាំបន្លែធម្មជាតិទាំងអស់ទូទាំងប្រទេស

គូស្នេហ៍មួយគូ ស៊ីសសុះគ្នាក្នុងឡាន ដល់រង្គើខ្លាំងពេក ស្រាប់តែឡានរអិលធ្លាក់ពីលើច្រាំងថ្ម អស់បុណ្យទាំងពីរនាក់

ព័ត៌មានបន្ថែម

ពេជ្រ សូលីកា ប្រកាសជួយផ្សព្វផ្សាយមិនគិតកម្រៃ សម្រាប់បងប្អូនកសិករដែលដាំបន្លែធម្មជាតិទាំងអស់ទូទាំងប្រទេស

(វីដេអូ) នាង Naruemol ដែលទួញសោកថាម្ដាយខ្មាសគេកើតជាខ្មែរ ដើរបង្ហាញខ្លួនលើកដំបូងលើឆាក MUT ភ្លាត់ស្នៀតរអិលដួលផ្ងារជើង

អ្នកគ្រប់គ្រង MUC ថាបើបុគ្គល Nawat មានភាគហ៊ុនតែ ១% នៅ Miss Universe លោកនឹងឈប់កាន់សិទ្ធិ MUC ភ្លាម

អរគុណក្រុម «ពេទ្យសិល្បៈ» ជួយសម្តែងតាមជំរំភៀសសឹក ដើម្បីរំសាយភាពតានតឹងពីការភ័យខ្លាច ជាពិសេសសម្រាប់កុមារៗ

តារាចម្រៀងស្រីសម័យថ្មី និង ជារៀមច្បង ៦ ដួង មានទឹកចិត្តល្អ ជាប់ឈ្មោះជាហង្ស គ្មានសិស្សប្អូនណាអាចបំបាក់បាន

(វីដេអូ) ឃើញតែដើរតួខ្មោ/ចលងសាហាវ តាមពិត សាំង ភស្ដា ជានាដកាតាំងពីក្មេង ធ្លាប់ដើរតួជាទេវតាទៀតផង

ឃើញរូបពីកុមារភាព ៤ សន្លឹករបស់ ព្រះកាយ ច័ន្ទ ហើយទើបដឹងថានាងពុះពារខ្លាំងលើវិថីសិល្បៈ ពិសេសគឺខាងរបាំបុរាណ

(វីដេអូ) ឃើញទឹកចិត្តរឹងមាំការពារប្រទេសជាតិ! ទេព បូព្រឹក្ស និង ស្វាមី រៀបចំអំណោយ និង ថវិកាមួយចំនួន ជូនវីរកងទ័ពភេទទី ៣ នៅឧត្តរមានជ័យ

ស្វែងរកព័ត៌មាន​ ឬវីដេអូ