បានទាំងព្រម! សារ៉ាយ សក្ខណា មានសំណាងបានប្តីល្អ ហើយមានកាន់ជំនួញពេញៗដៃ
មហាជនបានដឹងរួចមកហើយថា តារាសម្ដែង សារ៉ាយ សក្ខណា ក្រោយពីរៀបការរួចនាងបានទៅរស់នៅឯសហរដ្ឋអាមេរិកយ៉ាងមានក្ដីសុខជាមួយស្វាមី និង ពេលនេះនាងថែមទាំងទទួលបានចំណងដៃកូនពីរនាក់ ស្រីមួយ និង ប្រុសមួយទៀតផង ។
ទោះបីនាងបានចាកចេញពីប្រទេសកំណើតទៅរស់នៅក្នុងប្រទេសមួយឆ្ងាយពីក្រុមគ្រួសារ ក៏ដូចជាសិល្បៈយ៉ាងណាក្តី ប៉ុន្តែជារឿយៗតារាស្រីរូបនេះតែងតែមកលេងស្រុកកំណើតជាមួយក្រុមគ្រួសារផងដែរ ។ លើសពីនេះទៅទៀត នាងក៏នៅឆ្លៀតពេលបើកមុខរបររកស៊ីនៅស្រុកខ្មែរដែរកាលពីពេលកន្លងទៅ ដោយមហាជនជាច្រើនធ្លាប់បានដឹងហើយនោះគឺហាងថែរក្សាសម្រស់ «Xeno» ។ ដោយសារទទួលបានជោគជ័យខ្លាំង សារាយ សក្ខិណា បានពង្រីកហាងដល់ទៅពីរសាខា ជាមួយការចំណាយដើមទុនអស់ខ្ទង់សែនដុល្លារ ។
បន្ទាប់ពីមុខជំនួញបើកហាងថែរក្សាសម្រស់ទទួលបានជោគជ័យរួចហើយ សារ៉ាយ សក្ខណា ក៏មិនទុកពេលឱ្យនៅទំនេរនោះទេ ដោយកាលពីពេលថ្មីៗនេះដែរ នាងក៏ងាកមកបើកមុខរបរមួយបន្ដែមទៀត ជាភោជនីយដ្ឋានថ្មីមួយមានទីតាំងនៅក្បែរភ្នំប្រសិទ្ធ ឈ្មោះថា «ភោគនីយដ្ឋាន សារ៉ាយ សក្ខណា» ។ នេះបើតាមការបង្ហោះនៅក្នុងហ្វេសប៊ុកផ្លូវការរបស់នាងកាលពីកន្លងទៅនេះ ។
គួររំឭកផងដែរថា សារ៉ាយ សក្ខណា ពេលនេះកំពុងតែមានជំនួញក្នុងដៃជាច្រើន ដូចជា បើកហាងថែរក្សាសម្រស់ លក់អីវ៉ាន់តាមអនឡាញ ហើយកាលពីពេលថ្មីៗនេះដែរនាងក៏ទើបតែបើកភោជនីដ្ឋានបន្ថែមទៀត ៕