នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ នេះ សារព័ត៌មានប៉ុស្តិ៍លេខ ៣ ថៃ បានរាយការណ៍ពីករណីដែលមានផ្ទៃមេឃពណ៌ក្រហមឆ្អិនឆ្អៅដូចឈាមបានប្រាកដឡើង បង្កឱ្យមហាជនមានការព្រួយបារម្ភពីប្រផ្នូលមិនល្អ។

តាមព័ត៌មានបានឱ្យដឹងថា ផ្ទៃមេឃខាងលើនេះបានលេចឡើងនៅស្រុក Sanam Chai Khet និង ស្រុក Tha Takiap ខេត្ត Chachoengsao។ តាមរយៈរូបភាពបានបង្ហាញឱ្យឃើញថា ផ្ទៃមេឃមើលទៅមានពណ៌ក្រហមងងឹតយ៉ាងចម្លែកខុសពីធម្មតា ដែលធ្វើឱ្យអ្នកស្រុកម្តុំនោះឃើញហើយក៏នាំគ្នាភិតភ័យពីរឿងប្រផ្នូលមិនល្អ ជាពិសេសគឺរឿងគ្រោះធម្មជាតិតែម្តង។

យ៉ាងណាមិញ វិទ្យាស្ថានជាតិស្រាវជ្រាវតារាសាស្ត្ររបស់ថៃបានបកស្រាយថា នៅពេលព្រឹក ឬពេលល្ងាចពន្លឺព្រះអាទិត្យធ្វើដំណើរមកជិតផ្ទៃផែនដី ហើយឆ្លងកាត់ស្រទាប់បរិយាកាសដែលមានសភាពក្រាស់ ទើបធ្វើឱ្យពន្លឺខ្ចាត់ខ្ចាយ ដែលបាតុភូតនេះគេហៅថា Reddening ៕



ប្រភព៖ Kapook