ក្តុកក្តួល! ទិដ្ឋភាពសិល្បករបុរាណ ណាឃីម បញ្ជូនតាមឡានពេទ្យត្រលប់មកប្រទេសកំណើតវិញ

Share This

នៅព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ នេះ មហាជន និង មិត្តទាំងក្នុង ក្រៅសិល្បៈជាច្រើន បានបង្ហាញអារម្មណ៍យ៉ាងក្តុកក្តួល បន្ទាប់ពីលោក ព្រហ្ម ប្រសិទ្ធី និង លោក ខៀវ សម្បត្តិរិទ្ធី មិត្តរួមអាជីព លោក ណាឃីម បានប្រាប់ដំណឹង លោក ណាឃីម ត្រៀមបញ្ជូនមកកម្ពុជាវិញ។

ក្នុងនោះ តាមរយៈ លោក ព្រហ្ម ប្រសិទ្ធី និង លោក ខៀវ សម្បត្តិរិទ្ធី បានឱ្យដឹងថា វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យវៀតណាម ឱ្យក្រុមគ្រួសារ និង មិត្តភក្តិត្រៀមចិត្តឱ្យហើយ ព្រមទាំងកំពុងរៀបចំឯកសារបញ្ជូនលោក ណាឃីម មកកាន់ស្រុកកណើតវិញ។

យ៉ាងណាមិញ នៅវេលាម៉ោងប្រមាណជាង ១ រសៀល តាមរយៈ ការបង្ហោះលើគណនីហ្វេសប៊ុករបស់លោក ខៀវ សម្បត្តិរិទ្ធី នូវរូបភាព ២ សន្លឹក អមនឹងសំណេរដ៏ខ្លីរបស់សិល្បករបុរាណ និង ជាមិត្តស្និទ្ធស្នាលរបស់លោក ណាឃីម បានធ្វើឱ្យមហាជនក្តុកក្តួលយ៉ាងខ្លាំង ដោយពេលនេះ លោក ណាឃីម បានបញ្ជូនឡើងឡានពេទ្យត្រៀមចេញមកប្រទេសកម្ពុជាវិញហើយ។ ក្នុងនោះ លោក ខៀវ សម្បត្តិរិទ្ធី បានរៀបរាប់ថា៖ «បងអើយ! យើងទៅស្រុកកំណើត ដែនដី ស្រុកខ្មែរយើងវិញហើយណា បងឃីម»។

មកដល់រសៀលថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៥ នេះ ជាដំណឹងដ៏សោកសៅ ដោយសិល្បករបុរាណដ៏មានសមត្ថភាពរូបនេះ បានទទួលមរណភាពហើយ៕

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

សំងំៗចិនបញ្ចេញដ្រូនថ្មីសម្រាប់វិស័យយោធា ទំហំប៉ុនមូសមើលសឹងមិនឃើញ ពិសេសគ្មានឧបករណ៍ណាងាយចាប់បាន

សរសើរ ឌី សូនិត្តា និង ហេង បូនីកា មិនជាប់សាច់ឈាមគ្នា តែមិត្តភាពស្រឡាញ់គ្នាខ្លាំងដូចបងប្អូន

ប្តីប្រើថ្នាំព្យាបាលសក់ជ្រុះ ប្រើយូរៗអាអូនតូចធ្វើការលែងកើត ទំហំក៏ប្រែប្រួល ចុងក្រោយប្រពន្ធសុំរាប់អានជាមិត្ត

ភ្ជាប់ពាក្យរួចស្ងាត់ជាង ២ ឆ្នាំ ពេជ្រ សោភា បែរឆ្លើយប្រាប់អ្នកគាំទ្រថា អាយុកាន់តែច្រើនកាន់តែចង់នៅម្នាក់ឯង

ការសិក្សាថ្មី ៖ ការទៅមើល concert រាល់ ២ សប្ដាហ៍ម្ដងអាចធ្វើឱ្យកើនអាយុ សូម្បីតែបណ្ដើរឆ្កែដើរលេងក៏ជួយឱ្យអាយុវែងដែរ

ព័ត៌មានបន្ថែម

សរសើរ ឌី សូនិត្តា និង ហេង បូនីកា មិនជាប់សាច់ឈាមគ្នា តែមិត្តភាពស្រឡាញ់គ្នាខ្លាំងដូចបងប្អូន

ភ្ជាប់ពាក្យរួចស្ងាត់ជាង ២ ឆ្នាំ ពេជ្រ សោភា បែរឆ្លើយប្រាប់អ្នកគាំទ្រថា អាយុកាន់តែច្រើនកាន់តែចង់នៅម្នាក់ឯង

មិនធម្មតា! Drag Queen ៤ រូប ល្បីពូកែសម្តែង ក្បាច់រាំអ៊េម បញ្ចេញសមត្ថភាពម្តងៗ អ្នកគាំទ្រហ៊ោពេញចិត្តខ្លាំង

គ្រងតំណែងលំដាប់រងទី ១ MCC ប៉ុន្មានខែ! សុខៗ ប៊ី សុធារី លុបឈ្មោះតំណែងលើហ្វេសប៊ុកចោល រួចបង្ហើបពីដំណឹងថ្មីមួយ

ខាត់ សួស្តី និយាយយ៉ាងស្រណោះ ក្រោយបាត់បង់ ណាឃីម សមាជិកក្នុងវង់តន្ត្រីបុរាណ ត្រឹមមួយប៉ប្រិចភ្នែក

អ្នកគាំទ្រភ្ញាក់ផ្អើល! លី លានជា ទម្លាយថាលោកកើតមានជំងឺផ្លូវចិត្ត និង សង្ស័យថាខ្លួនកើតអូទីហ្សឹមទៀត

ព្រះអើយ! តារាម៉ូដែលស្រស់សោភាម្នាក់ ត្រូវមិត្តប្រុសសំ-/ឡេះក្នុងស្ថានភាពគួរឱ្យអាសូរបំផុត នៅវ័យ ២៩ ឆ្នាំ

សពសិល្បករបុរាណ ណាឃីម នឹងដឹកបញ្ជូនទៅស្រុកកំណើត​ ខេត្តកំពង់ស្ពឺ ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី

ស្វែងរកព័ត៌មាន​ ឬវីដេអូ