ឯកឧត្ដម កែវ រតនៈ បញ្ជាក់ច្បាស់ៗ ពេលនេះ ម៉ោងនេះ កម្ពុជាពុំបានយកភ្លើងពីថៃចូលមកកាន់កម្ពុជា នៅក្នុងបណ្តាញជាតិរបស់ប្រទេសទាំងពីរនោះទេ គឺសូន្យ

Share This

នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅនេះ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល បានថ្លែងថា ពេលនេះ ម៉ោងនេះ កម្ពុជាពុំបានយកភ្លើងពីប្រទេសថៃ ចូលមកកាន់កម្ពុជានៅក្នុងបណ្តាញជាតិរបស់ប្រទេសទាំងពីរនោះទេ គឺសូន្យ បន្ទាប់ពីកម្ពុជាមានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់។ ឯកឧត្តមបានថ្លែងបែបនេះ បន្ទាប់ពីក្រសួងការបរទេសថៃ បានព្រមានកាត់ផ្តាច់ចរន្តអគ្គិសនីដែលលក់ឱ្យកម្ពុជា បើកម្ពុជាមិនព្រមធ្វើតាមការចង់បានរបស់ភាគីថៃលើបញ្ហាព្រំដែន។

តាមរយៈការចុះផ្សាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥ នេះ ឯកឧត្ដម កែវ រតនៈ បានអះអាងថា ៖ «ម៉ោងនេះ ថ្មើនេះ កម្ពុជាពុំបានយកភ្លើងពីប្រទេសថៃ ចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងបណ្តាញជាតិរបស់ប្រទេសទាំងពីរទេ គឺសូន្យ ហើយការមិនយកថាមពលអគ្គិសនីចូលបណ្តាញជាតិនៃប្រទេសទាំងពីរ ដោយសារកម្ពុជាមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់»

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសសូមកុំដុតព័ត៌មាននេះឱ្យទៅជារឿងផ្សេង សូមកុំឱ្យក្លែងពាក្យសម្ដី សូមកុំឱ្យឌឺដងថា យើងមិនត្រូវការគ្នាទៅវិញទៅមក។

ឯកឧត្ដម កែវ រតនៈ បានបន្ថែមថា ៖ «នៅក្នុងពិភពលោកនេះ ការភ្ជាប់បណ្ដាញប្រទេសមួយទៅប្រទេសមួយ គឺជាផលចំណេញទាំងអស់គ្នា អាមេរិកក៏យកភ្លើងពីកាណាដា ប្រទេសនៅក្នុងសហគមន៍អឺរ៉ុប ក៏ប្រទាក់ក្រឡាគ្នាទោះបីជាមានការតឹងតែងអីក៏នៅតែប្រើភ្លើងទៅវិញទៅមក នៅអាហ្វ្រិកក៏មានបណ្ដាញឆ្លងប្រទេសដូចគ្នា នៅក្នុងអាស៊ានក៏មានផែនការ ដើម្បីភ្ជាប់បណ្ដាញអគ្គិសនីអាស៊ានជាតិដូចគ្នា ជាពិសេសការប្រជុំជំនួបកំពូលអាស៊ានទាំង ១០ នៅឯប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំនេះ ក៏មានការលើកឡើងអំពីការភ្ជាប់បណ្ដាញអគ្គិសនីអាស៊ាន ១០ ទាំងអស់គ្នានាថ្ងៃអនាគត។ ដូច្នេះការបំភ្លឺនេះ គ្រាន់តែជាការបំភ្លឺជូនបងប្អូនជនរួមជាតិ ហើយសូមអំពាវនាវកុំឱ្យដុតរឿងទៅជារឿងផ្សេង សូមឱ្យប្រទេសទាំងអស់នៅក្នុងអាស៊ាន មានការសហការណ៍គ្នាជាបន្ត ថៃ និង កម្ពុជា ក៏ត្រូវសហការណ៍គ្នាបន្ត ដើម្បីចំណេញទៅចំណេញមក។ ដូច្នេះបញ្ហានេះ សូមឱ្យបងប្អូនទទួលយកនូវការពិតនេះ ហើយកុំឱ្យមានការផលិតព័ត៌មានក្លែងក្លាយទាំងឡាយ ដែលប្រាសចាកពីការពិតផងដែរ»

ប្រភព ៖ ក្រសួងព័ត៌មាន

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ចែកគ្នាដឹង! ការសិក្សាថ្មីរកឃើញថា អ្នកចូលចិត្តយកដៃកេះអាចម៍ច្រមុះលេង ប្រឈមកើតជំងឺវង្វេងវង្វាន់

(វីដេអូ) ជាអ្នកសិល្បៈជើងចាស់ដ៏ល្បីល្បាញ តែ យាយយ៉យ ធ្លាប់ទម្លាយថាមិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈ ព្រោះហេតុផលមួយ

ការស្រាវជ្រាវថ្មី ប្រុសៗញុំាទុរេនអាចធ្វើឱ្យអាអូនតូចឡើងរឹងល្អ ឯរឿងការងារយប់ព្រលប់គឺមោះមុតខ្លាំង ហើយបានយូរ

រួសរាន់ទៅធ្វើអត់អស់លុយទេ! បងប្អូនដែលចង់ធ្វើ «សៀវភៅគ្រួសារ» កាន់តែឯកសារប៉ុន្មានមុខនេះ អាចធ្វើបានហើយ

ជុះបានលុយ! ក្រុមហ៊ុនមួយនៅជប៉ុន បើកទទួលការបរិច្ចាគលាមកដើម្បីយកធ្វើថ្នាំ អ្នកបរិច្ចាគនឹងបានលុយលើកទឹកចិត្ត

ព័ត៌មានបន្ថែម

ចែកគ្នាដឹង! ការសិក្សាថ្មីរកឃើញថា អ្នកចូលចិត្តយកដៃកេះអាចម៍ច្រមុះលេង ប្រឈមកើតជំងឺវង្វេងវង្វាន់

ការស្រាវជ្រាវថ្មី ប្រុសៗញុំាទុរេនអាចធ្វើឱ្យអាអូនតូចឡើងរឹងល្អ ឯរឿងការងារយប់ព្រលប់គឺមោះមុតខ្លាំង ហើយបានយូរ

រួសរាន់ទៅធ្វើអត់អស់លុយទេ! បងប្អូនដែលចង់ធ្វើ «សៀវភៅគ្រួសារ» កាន់តែឯកសារប៉ុន្មានមុខនេះ អាចធ្វើបានហើយ

ជុះបានលុយ! ក្រុមហ៊ុនមួយនៅជប៉ុន បើកទទួលការបរិច្ចាគលាមកដើម្បីយកធ្វើថ្នាំ អ្នកបរិច្ចាគនឹងបានលុយលើកទឹកចិត្ត

ចង់បានរាងសង្ហា ទៅសម្រុកហាត់ប្រាណទាំងមិនធ្លាប់ហាត់សោះ ៤ ថ្ងៃក្រោយឈឺចូលពេទ្យ ពិនិត្យឃើញខូចក្រលៀន

សោកស្តាយ! លោក ងិន សុខគ្រវ៉ារ ម្ចាស់បទ «ស្អាតជានិច្ច» ទទួលមរណភាពហើយ នេះជាប្រវត្តិ និង ដំណើរក្នុងអាជីពត្រឹមវ័យ ៧៥ ឆ្នាំរបស់លោក

កក់កន្លែងគេងទៅ! បាតុភូតសមរាត្រីព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរ ជិតមកដល់ហើយ នេះជាម៉ោងពេល និង ថ្ងៃទៅទស្សនា

កម្មមានពិត! យាយបណ្ឌិតថៃដែលនិយាយមើលស្រាលខ្មែរកោកៗ ពេលនេះត្រូវអតីតរដ្ឋមន្ត្រីក្រសួងការបរទេសថៃប្តឹង ព្រោះតែមាត់ឥតគម្រប

ស្វែងរកព័ត៌មាន​ ឬវីដេអូ