នៅហ្វីលីពីន បុគ្គលិកណា Single យូរជាង ៥ ឆ្នាំ នឹងទទួលបានលុយគុណនឹង ៣ លើប្រាក់ខែ ក្នុងថ្ងៃក្តីស្រឡាញ់
អ្នកណាខ្លះនៅ Single ថ្ងៃនៃក្ដីស្រឡាញ់? ថ្មីៗនេះប្រទេសហ្វីលីពីនបានបង្ហើបឱ្យដឹងថា បុគ្គលិកដែលនៅ Single នឹងទទួលប្រាក់លើកទឹកចិត្តគុណនឹង ៣ បើសិនជាពួកគេនៅ Single យូរជាង ៥ ឆ្នាំ។
លោកអភិបាលក្រុង Matt Florido បានរៀបរាប់ឱ្យដឹងថា ៖ «ខ្ញុំយល់ពីអារម្មណ៍ពួកគេ ហើយខ្ញុំមានអារម្មណ៍ថាអាណិតជាខ្លាំង ដោយនៅថ្ងៃបុណ្យនៃក្ដីស្រឡាញ់ពួកគេមិនមានអ្នកឱ្យសូកូឡា ឬ ផ្កា ហេតុដូចនេះការដំឡើងប្រាក់ខែអាចចាត់ទុកថាជាកាដូ ដើម្បីឱ្យពួកគេមានអារម្មណ៍ថាមានអ្នកយកចិត្តទុកដាក់ និង ស្រឡាញ់»។
«ឆ្នាំនេះជាឆ្នាំទី ៣ ហើយ ដែលខ្ញុំបានស្នើប្រាក់បន្ថែមពីរាជរដ្ឋាភិបាលសម្រាប់បុគ្គលិកដែល Single នៅថ្ងៃ Valentine ហើយចំពោះបុគ្គលិកដែលធ្វើការថែមម៉ោងខ្ញុំបានចំណាយប្រាក់ផ្ទាល់ខ្លួនខ្ញុំចំនួន ៥១១ ដុល្លារដើម្បីថែមឱ្យពួកគេ ហើយក្នុងស្ថាប័នយើងរកឃើញអ្នកដែលអាចទទួលបានប្រាក់លើកទឹកចិត្តនេះចំនួន ៣៧ នាក់ក្នុងចំណោមបុគ្គលិក ២៨៩ នាក់។ អ្នកដែលទទួលបានប្រាក់បន្ថែមពិសេសនេះគឺឆ្លងកាត់ការសួរសំណួរដូចជា តើពួកគេមានសង្សារជាលើកចុងក្រោយនៅពេលណា? ហេតុអ្វីបានបែកគ្នា? ហើយហេតុអ្វីបានជាពួកគេនៅ Single? ជាដើម។ បុគ្គលិកដែលចាស់ជាងគេដែលទទួលបានប្រាក់ខែពិសេសនេះគឺមានអាយុ ៦៤ ឆ្នាំ»។
លោក Matt Florido បានបន្ថែមថា ៖ «ចំពោះបុគ្គលិកដែលមានស្នេហា ឬ រៀបការរួច ពួកគេមិនបានតវ៉ាអ្វីនោះទេ ដោយពួកគេហាក់យល់អារម្មណ៍អ្នក Single ច្បាស់ថាជួបភាពឯកាម្ដេចខ្លះ ដោយពួកគេគ្មានអ្នកជួយសម្រាលបន្ទុក ហើយអ្នកខ្លះធ្វើការដល់ថ្នាក់មិនមានពេលគេងក៏មាន។ បន្ថែមពីលើប្រាក់បន្ថែម ក៏មានការរៀបចំកម្មវិធីជួបជុំបុគ្គលិក ដោយមានរួមបញ្ចូលល្បែង Dating ដើម្បីឱ្យអ្នក Single ឆាប់មានគូផងដែរ។ នរណាទៅដឹងថាមិនត្រូវស្នេហាថ្មីអាចនឹងផ្ទុះឡើងអំឡុងពេលលេងហ្គេម Dating ក៏ថាបាន»៕