រយៈពេល ៥ ថ្ងៃហើយ ដែល Miss Universe Cambodia 2025 អ្នកនាង ហ្វីយ៉ាតា កំពុងស្ថិតនៅក្នុងកងប្រកួតកម្មវិធីប្រកួតសម្រស់អន្តរជាតិ Miss Universe 2025 លើកទី ៧៤ នៅប្រទេសថៃ ដែលអ្នកនាងបានធ្វើដំណើរចេញពីមាតុភូមិតាំងពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ។

មកដល់ពេលនេះ កម្មវិធី Miss Universe 2025 បាន និង កំពុងដំណើរការរៀបចំវគ្គប្រកួតផ្សេងៗ ដែលឱ្យបេក្ខភាពបវរកញ្ញាមកពីប្រទេសនីមួយៗ បង្ហាញសកម្មភាពយ៉ាងសកម្ម ធ្វើការហ្វឹកហាត់ ក៏ដូចជាមានកម្មវិធីជួបជុំ ធ្វើដំណើរទស្សនកិច្ចរួមគ្នានៅលើទឹកដីប្រទេសថៃ។



ក្នុងដំណើរប្រកួតប៉ុន្មានថ្ងៃនេះ បវរកញ្ញា ហ្វីយ៉ាតា តែងឆក់បានការចាប់អារម្មណ៍ និង សរសើរខ្លាំងពីមហាជនអ្នកគាំទ្រខ្មែរជាមួយនឹងវត្តមានរបស់នាងក្នុងដំណើរការប្រកួតពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់ស្អាតលេចធ្លាខ្លាំង។


ជាក់ស្ដែង ក្រឡេកទៅមើលការតុបតែងខ្លួនរបស់អ្នកនាង ហ្វីយ៉ាតា ក្នុងឈុតនីមួយៗដែលរៀបចំខ្លួនបានយ៉ាងល្អ ទាំងការផាត់មុខ ធ្វើសក់ និង ឈុតដ៏ប្រណីតៗស្រស់ស្អាត បង្ហាញភាពលេចធ្លោខ្លាំងគ្រប់កម្មវិធីផ្សេងៗរបស់ Miss Universe 2025៕









