អាយុ ២៥ ឆ្នាំឡើង ជាវ័យកំពុងពេញចង់រៀបការ តែបើគ្មានប៉ុន្មានយ៉ាងនេះទេ ការហើយស្រឡះដៃធេងមិនខាន

Share This

សម្រាប់បុរសអាយុ ២៥ ឆ្នាំឡើង ជាវ័យមួយ ដែលកំពុងមមាញឹកនឹងដំណើរកសាងជីវិត ខណៈដែលបុរសមួយចំនួនធំ ក៏បានសម្រេចចិត្តរៀបការកសាងគ្រួសារផងដែរ។ ការចាប់ផ្តើមជីវិតគូពិតជារឿងសំខាន់ តែអ្វីដែលកាន់តែសំខាន់ទៀតនោះ មុនពេលរៀបការ បុរសគប្បីត្រៀមខ្លួនឱ្យរួចរាល់ រាប់តាំងពីទំនួលខុសត្រូវ ចិត្តគំនិត និង ស្ថានភាពហិរញ្ញវត្ថុ….ជាដើម។ យើងសូមលើកពីចំណុចសំខាន់ ៤ យ៉ាង ដែលបុរសៗគួរត្រៀមខ្លួនឱ្យរួចរាល់មុនពេលរៀបការ ពុំដូច្នោះរៀបការហើយអាចនឹងជួបវិបត្តិច្រើន ឬមានអារម្មណ៍ស្រឡះដៃធេងមិនខាន។

១. ភាពចាស់ទុំ

ចាស់ចិត្តចាស់គំនិត បោះបង់ភាពឆេវឆាវ អាចឱ្យអ្នកយល់ និង គ្រប់គ្រងអាម្មរណ៍ទាំងខ្លួនឯងផង និង យល់ពីចិត្តដៃគូផងដែរ។ ភាពចាស់ទុំខាងចិត្តគំនិត មានប្រសិទ្ធភាពជួយរក្សាទំនាក់ទំនងយូរអង្វែង អាចដោះស្រាយបញ្ហាលំបាក និង កសាងឱ្យទំនាក់ទំនងស្និទ្ធស្នាល។

២. ស្ថិរភាពហិរញ្ញវត្ថុ និង ទំនួលខុសត្រូវ

មិនថាស្រលាញ់គ្នាខ្លាំងប៉ុនណា បើមានបញ្ហាស្ត្រេសផ្នែកហិរញ្ញវត្ថុ មិនយូរមិនឆាប់ វាអាចបង្កជាជម្លោះឬចម្រូងចម្រាសនៅក្នុងជីវិតប្តីប្រពន្ធ។ ការមានលំនឹងហិរញ្ញវត្ថុ និង ប្រាកដទំនួលខុសត្រូវ អាចឱ្យអ្នកធានាបាននូវការផ្តត់ផ្គង់គ្រួសារ ក៏ដូចជាធ្វើការរួមគ្នាដើម្បីសម្រេចគោលដៅហិរញ្ញវត្ថុ។

៣. ខ្លាំងខាងទំនាក់ទំនង

ក្រោយរៀបការ អ្នកនឹងត្រូវមានទំនាក់ទំនងជាមួយគ្រួសារខាងស្រី។ បើមិនក្លាហាន មិនពូកែទំនាក់ទំនង ពិន្ទុក្លាយជាស្វាមីល្អនឹងធ្លាក់ចុះ គ្រួសារខាងស្រីនឹងមិនសូវឱ្យតម្លៃ អាចចាត់ទុកអ្នកជាមនុស្សមិនចុះចំណោមគ្រួសារគេ។ ចងចាំថា ការពូកែទំនាក់ទំនងគឺគ្រឹះដ៏រឹងមាំ ធ្វើឱ្យជីវិតអាពាហ៍ពិពាហ៍ជោគជ័យ។

៤. មានគោលដៅរួមគ្នា

ដើរលើវិថីតែមួយ អ្នក និង ដៃគូត្រូវតែមានគោលដៅជីវិតស្របគ្នា រាប់តាំងពីការកសាងគ្រួសារ អាជីព របៀបរស់នៅ និង ការអភិវឌ្ឍន៍ខ្លួន។ វាពិតជាចាំបាច់ ដែលតម្រូវឱ្យអ្នកស្វែងយល់ចិត្តគ្នាឱ្យបានច្បាស់សិន សឹមសម្រេចចិត្តរៀបការ។ កាលណាមានគោលដៅតែមួយ ដំណើរជីវិតអាពាហ៍ពិពាហ៍នឹងកម្រជួបឧបសគ្គ ហើយបើចង់បានអ្វីមួយ ក៏ឆាប់ជោគជ័យលឿន៕

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ពត់ទាន់នៅក្មេង! ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ក្លាយជាទំនើងដើរបង្ករឿងពេញសង្គម

ឃើញក្នុងរឿងនិយាយពីដំណាក់ត្រជាក់ ឥលូវមកមើលដំណាក់ត្រជាក់ពិតប្រាកដ ទុកឃុំស្រីស្នំមានទោសក្នុងវាំងចិនបុរាណ

មិនត្រឹមជួយរឿងស្នេហាទេ! តាមហុងស៊ុយ ហូប «ផ្លែស្ពឺ» អាចជួយលើករាសី ព្រោះស្ថិតក្នុងចំណោមធាតុឈើ

ចាស់ៗនៅចិន ក្នុងផ្ទះក្តៅពេក មិនហ៊ានបើកកង្ហារខ្លាចអស់ភ្លើង ពួយនាំគ្នាចូលហាង KFC ដោយមិនកុម្ម៉ង់អ្វី ខ្លះដេក ខ្លះលេងបៀរដូចនៅផ្ទះខ្លួនឯង

ឃើញកូនស្រីកាក់កបនឹងរបរ ​OnlyFans ស្រាប់តែម្តាយវ័យ ៥១ ឆ្នាំ ប្តូរអាជីពពីមេធាវី មកប្រកបការងារដូចកូនស្រីវិញ

(វីដេអូ) ស៊ីន យូប៊ីន និង ខាត់ វៃហាំង ប្រាប់រឿងហូតថវិកាផ្ទាល់ខ្លួនបន្ទាន់ភ្លាមៗ ដើម្បីជួយបងប្អូនភៀសសឹកតាំងពីថ្ងៃដំបូង

ព័ត៌មានបន្ថែម

ឃើញក្នុងរឿងនិយាយពីដំណាក់ត្រជាក់ ឥលូវមកមើលដំណាក់ត្រជាក់ពិតប្រាកដ ទុកឃុំស្រីស្នំមានទោសក្នុងវាំងចិនបុរាណ

មិនត្រឹមជួយរឿងស្នេហាទេ! តាមហុងស៊ុយ ហូប «ផ្លែស្ពឺ» អាចជួយលើករាសី ព្រោះស្ថិតក្នុងចំណោមធាតុឈើ

ឃើញកូនស្រីកាក់កបនឹងរបរ ​OnlyFans ស្រាប់តែម្តាយវ័យ ៥១ ឆ្នាំ ប្តូរអាជីពពីមេធាវី មកប្រកបការងារដូចកូនស្រីវិញ

តាមពិតឃ្លា «ហូបស្ពឺអត់?» ដែលកំពុងល្បី និងពេញនិយមស៊ែរតៗគ្នា ដកស្រង់ចេញពីសៀវភៅមួយក្បាលនេះ

ទីបំផុត! គ្រូបង្រៀនរហស្សនាម «ប៉ាតូច» ដែលល្បួងសិស្សស្រីឱ្យថតរូបជាថ្នូរនឹងពិន្ទុ ត្រូវចោទ ៣ បទល្មើស និង ដាក់ពន្ធនាគារបណ្ដោះអាសន្ន

ច្បាស់លាស់! ការនាំចូលរថយន្តពីសហរដ្ឋអាមេរិកមកកម្ពុជា រថយន្តដែលអាចស្នើសុំអត្រាពន្ធគយ ០% បាន ត្រូវមានលក្ខខណ្ឌ ៣ នេះ

អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ស៊ាន បូរ៉ាត ត្រូវផ្អាកមុខងារ ក្រោយរកឃើញជាប់ពាក់ព័ន្ធករណីឆ.បោកលុយជាមួយអតីតឧកញ៉ា ឡេង ចាន់ណា

ប្រាប់តៗផង! ចង់កែអាសយដ្ឋាន ក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អាចធ្វើបាន ឱ្យតែមានលក្ខខណ្ឌ និង ឯកសារ ២ នេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ