នៅថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២៥ នេះ អគ្គនាយកដ្ឋានពន្ធដា បានចេញសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ៩ នាក់ ឱ្យចូលបម្រើការងារ នៅអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ក្នុងនោះ ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ៩ នាក់ នេះ គឺរៀបចំជ្រើសរើសទៅតាមផ្នែកដូចខាងក្រោម៖
១. គាំទ្រសេវាកម្មអេឡិចត្រូនិកពន្ធដារ (e-Tax Service Support) ចំនួន ១ នាក់
២. គាំទ្រកម្មវីធីវិក្កយបត្រនាំសំណាង (GDT Lucky Draw) ចំនួន ២ នាក់
៣. គាំទ្រការដឹកជញ្ជូន (Delivery) សរុបចំនួន ៦ នាក់ មានដូចជា ៖
៣.១. រាជធានីភ្នំពេញ ចំនួន ២ នាក់
៣.២. សាខាពន្ធដារខេត្តបន្ទាយមានជ័យ ចំនួន ១ នាក់
៣.៣. សាខាពន្ធដារខេត្តកោះកុង ចំនួន ១ នាក់
៣.៤. សាខាពន្ធដារខេត្តព្រះវិហារ ចំនួន ១ នាក់
៣.៥ – សាខាពន្ធដារខេត្តស្ទឹងត្រែង ចំនួន ១ នាក់

កាលបរិច្ឆេទទទួលពាក្យ គឺចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥ វេលាម៉ោង ១៧៖០០ នាទីល្ងាច៕
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអានលិខិតភ្ជាប់ជូននៅខាងក្រោម ៖