ក្ដៅៗ! នេះជាលទ្ធផលក្នុងការចូលខ្លួនបំភ្លឺរបស់ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya នៅក្រសួងវប្បធម៌ព្រឹកមិញ

Share This

នៅព្រឹកថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ វេលាម៉ោង ០៩:០០ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានរៀបចំកិច្ចប្រជុំ ណែនាំមួយ ដោយមានការចូលរួមពីតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងសមាគមឧកញ៉ាកម្ពុជា និង តំណាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីអប់រំណែនាំដល់ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya អំពីសកម្មភាពនានា ក្រោមទម្រង់ជាការសម្តែង ការអត្ថាធិប្បាយ និង ការផ្សព្វផ្សាយសកម្មភាពទាំងនេះ ក្នុងបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ជាពិសេស ប៉ះពាល់ដល់និមិត្តរូប ព្រះនាងឥន្ទ្រទេវី ជាទីគោរពសក្ការៈ និង បុព្វបុរសផ្សេងទៀតរបស់ជាតិ។

នៅក្នុងកិច្ចប្រជុំនេះ តំណាងស្ថាប័នពាក់ព័ន្ធបានណែនាំឱ្យឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya បញ្ឈប់សកម្មភាពទាំងឡាយ ដែលប៉ះពាល់ដល់ប្រវត្តិសាស្ត្រ សិល្បៈ វប្បធម៌ ប្រពៃណី ជំនឿសាសនា អត្តសញ្ញាណរបស់ជាតិ និងប្រជាជន ព្រមទាំងទម្រង់នៃការស្លៀកពាក់ក្នុងពេលផ្សាយផ្ទាល់ជាសាធារណៈ ដែលប៉ះពាល់ដល់ កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់ស្ត្រី។

ក្នុងនោះ ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya បានទទួលស្គាល់កំហុស ទទួលយកការណែនាំ និង បានផ្តិតមេដៃលើកិច្ចសន្យាបញ្ឈប់សកម្មភាពទាំងនេះ និង យល់ព្រមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ក្នុងករណីនៅតែបន្តសកម្មភាពទាំងនេះនាពេលខាងមុខ។ សាមីខ្លួនក៏បានសន្យាថានឹងរៀបចំជាវីដេអូឃ្លីបសុំទោសជាសាធារណៈ ទទួលស្គាល់កំហុសដែលបានប្រព្រឹត្តខុសឆ្គង និង សន្យាមិនធ្វើសកម្មភាពបែបនេះទៀតទេ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

តាមឱ្យទាន់ត្រេន! សួស វីសារ បង្ហោះសារដឹងកំហុសពីប្រទេសបារាំង ក្រោយផ្ទុះវែកញែករិះគន់ខ្លាំងជុំវិញរឿងចូលញ៉ាំ Pizza

ទើបតែផុសចង់បានខេត្តសៀមរាបវិញ ឥឡូវដល់ថ្ងៃប្រកួតជាមួយអ្នកប្រដាល់សៅលីងនៅចិន បួរខាវ ស្រាប់តែធ្លាក់ខ្លួនឈឺយ៉ាងទា-ន់ហ/ន់

កុំអែអង់! សល់ជាង ១ ខែទៀតទេ ផុតថ្ងៃកំណត់បង់ពន្ធយានយន្ត ២០២៥ ហើយ កុំភ្លេចរួសរាន់ទៅបង់ឱ្យបានទាន់ពេល

ភ្ញាក់ផ្អើល! អក្សរ R I P ​ដាក់លើរូបភាពគំនូរស-ខ្មៅរបស់នាយកសាលាដូង កំពុងផ្ទុះការវែកញែក និង ធ្វើឱ្យមហាជនបារម្ភខ្លាំង

បុរសចិត្តព្រះ តាមទាន់ប្រពន្ធលួចមានសហាយ តែបែរជាសុខចិត្តប្រគល់ប្រពន្ធឱ្យសហាយទាំងទឹកភ្នែក ដោយដូរនឹងគោមួយក្បាល

ព័ត៌មានបន្ថែម

ទើបតែផុសចង់បានខេត្តសៀមរាបវិញ ឥឡូវដល់ថ្ងៃប្រកួតជាមួយអ្នកប្រដាល់សៅលីងនៅចិន បួរខាវ ស្រាប់តែធ្លាក់ខ្លួនឈឺយ៉ាងទា-ន់ហ/ន់

កុំអែអង់! សល់ជាង ១ ខែទៀតទេ ផុតថ្ងៃកំណត់បង់ពន្ធយានយន្ត ២០២៥ ហើយ កុំភ្លេចរួសរាន់ទៅបង់ឱ្យបានទាន់ពេល

ភ្ញាក់ផ្អើល! អក្សរ R I P ​ដាក់លើរូបភាពគំនូរស-ខ្មៅរបស់នាយកសាលាដូង កំពុងផ្ទុះការវែកញែក និង ធ្វើឱ្យមហាជនបារម្ភខ្លាំង

សុខទុក្ខយ៉ាងណាហើយ? គិតត្រឹមថ្ងៃ ៧ តុលានេះ រយៈពេល ៧០ ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨ រូប ត្រូវយោធាថៃចាប់ខ្លួន មិនទាន់ដោះលែង

ថ្ងៃរៀបការ កូនកំលោះលោតទឹកបញ្ចប់ជីវិត ក្រោយខ្ចីលុយគេមករៀបចំពិធីអស់ពីខ្លួនហើយ ត្រូវគ្រួសារខាងស្រីដាក់សម្ពាធទារលុយថែមមិនឈប់

ក្ដៅៗ! នាយករដ្ឋមន្ត្រីប្រទេសអាល់បានី ត្រូវសមាជិកសភាផ្ទុះកំហឹងខ្លាំង បន្ទាប់ពីលើកតួអង្គ AI ធ្វើជារដ្ឋមន្ត្រីកាន់តំណែងផ្លូវការ

ឮតែឆេះអត់ស្វាង! ផាប់ល្បីមួយកន្លែងនៅក្រុងបាងកក ត្រូវភ្លើងលេបត្របាក់សន្ធោសន្ធៅខូចខាតស្ទើរទាំងស្រុង

នៅប៉ោយប៉ែតយប់មិញ! មានជនជាតិវៀតណាមបាញ់កាំជ្រួចថ្ងៃសែនព្រះខែ បង្កការ​ភ្ញាក់ផ្អើលដល់ពលរដ្ឋ ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន

ស្វែងរកព័ត៌មាន​ ឬវីដេអូ