មន្ទីរវប្បធម៌ សន្និដ្ឋានជាដំបូងថា បដិមាស្ពាន់ដែលបានរកឃើញនៅកំពង់ធំនោះ ទំនងជារូបតំណាងនៃទេពក្នុងព្រះពុទ្ធសាសនា អាចមានព្រះនាមយ៉ាងពីរោះនេះ

Share This

តាមរយៈមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ ខេត្តកំពង់ធំ បានបញ្ជាក់ឱ្យបានដឹងថា នៅព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ នេះ លោក ហ៊ិន សោភ័ណ ប្រធានមន្ទីរព្រមទាំងការិយាល័យបេតិកភណ្ឌ សហការជាមួយការិយាល័យនគរបាលការពារបេតិកភណ្ឌ រដ្ឋបាលស្រុកសន្ទុក និង អធិការដ្ឋាននគរបាលស្រុកសន្ទុក បានចុះពិនិត្យ និង វាយតម្លៃវត្ថុសិល្បៈរកឃើញថ្មី ចំនួន ១ (មួយ) ដុំ/អង្គ នៅអធិការដ្ឋាននគរបាលស្រុកសន្ទុក។

 

តាមប្រភពបានឱ្យដឹងថា បដិមានេះ រកឃើញកាលពីរសៀលថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៥ ដោយអ្នកបើកបរគ្រឿងចក្រឈ្មោះ កាក់ ប៊ុនថន ត្រង់ចំណុចខាងលិចវត្តពង្រ ចម្ងាយប្រមាណ ២០០ ម៉ែត្រ ក្នុងពេលប្រតិបត្តិការនៃការស្តារស្ទឹង ស្ថិតនៅភូមិជីមាឃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្រោយពីការពិនិត្យចប់សព្វគ្រប់មក ជាលទ្ធផលបានបង្ហាញថា បដិមានេះធ្វើអំពីស្ពាន់ ទំនងជារូបតំណាងនៃទេពក្នុងព្រះពុទ្ធសាសនានិកាយមហាយានដែលគេស្គាល់ព្រះនាមថា «ព្រះពោធិសត្វអវលោតិកេស្វរ (លោកេសូរ)» ឬអាចជា «ព្រះពោធិសត្វមៃត្រេយ (សិអារ្យមេត្រិយ)» (ការសន្និដ្ឋាននេះមិនប្រាកដទាំងស្រុង ដោយសារការបាក់បែកនៅត្រង់ចំណុចថ្ងាស និង ផ្នួងសក់ ដែលជាលក្ខណៈសម្គាល់អំពីទេពទាំងពីរនេះ)។

ក្នុងនោះ បើតាមទម្រង់ព្រះភក្រ្ត និង សំពត់របស់ទេព បដិមានេះទំនងស្ថិតនៅក្នុងរចនាបថបាខែង (គ.ស.៨៩៣ – ៩២៥) ក្នុងរជ្ជកាលព្រះបាទស្រីយសោវរ្ម័នទី ១ ឬព្រះបាទស្រីហស៌វរ្ម័នទី ១។ បច្ចុប្បន្ននេះ បដិមា ត្រូវបានយកមករក្សាទុកនៅសារមន្ទីរខេត្តនៅព្រឹកថ្ងៃខែឆ្នាំដដែល៕

ប្រភព ៖ មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ ខេត្តកំពង់ធំ 

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឮតែឆេះអត់ស្វាង! ផាប់ល្បីមួយកន្លែងនៅក្រុងបាងកក ត្រូវភ្លើងលេបត្របាក់សន្ធោសន្ធៅខូចខាតស្ទើរទាំងស្រុង

អបអរ! តារាប្រុស ប៉ាន់ ខែមម៉ានូ បានឃើញមុខកូនប្រុសដំបូងហើយ មុខមាត់ក៏សង្ហា ឯឈ្មោះក៏ពីរោះ

រងការវែកញែកចង់ផ្ទុះហ្វេសប៊ុកប៉ុន្មានថ្ងៃ តាប៊ុយ ផុសសារវែងដូចកន្ទុយខ្លែង បង្ហាញពីសុខភាពផ្លូវចិត្តពេលនេះ ទទួលបានគ្រប់មតិរបស់មហាជន

នៅប៉ោយប៉ែតយប់មិញ! មានជនជាតិវៀតណាមបាញ់កាំជ្រួចថ្ងៃសែនព្រះខែ បង្កការ​ភ្ញាក់ផ្អើលដល់ពលរដ្ឋ ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន

Influencer វ័យក្មេងជនជាតិប្រេស៊ីលម្នាក់ ត្រូវគេលួចប្រ-ហា-រពេលទៅដើរលេង ក្រោយបង្ហោះប្រាប់ទីតាំងនៅតាមបណ្តាញសង្គម

ព័ត៌មានបន្ថែម

ឮតែឆេះអត់ស្វាង! ផាប់ល្បីមួយកន្លែងនៅក្រុងបាងកក ត្រូវភ្លើងលេបត្របាក់សន្ធោសន្ធៅខូចខាតស្ទើរទាំងស្រុង

នៅប៉ោយប៉ែតយប់មិញ! មានជនជាតិវៀតណាមបាញ់កាំជ្រួចថ្ងៃសែនព្រះខែ បង្កការ​ភ្ញាក់ផ្អើលដល់ពលរដ្ឋ ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន

Influencer វ័យក្មេងជនជាតិប្រេស៊ីលម្នាក់ ត្រូវគេលួចប្រ-ហា-រពេលទៅដើរលេង ក្រោយបង្ហោះប្រាប់ទីតាំងនៅតាមបណ្តាញសង្គម

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ប្រុងប្រយ័ត្ន! ថ្នាំស៊ីរ៉ូក្អក ២ ប្រភេទនេះ ត្រូវអាជ្ញាធរឥណ្ឌាប្រកាសហាមប្រាមឈប់ឱ្យប្រើ បន្ទាប់ពីមានកុមារច្រើននាក់បាត់បង់ជី.វិត

ថ្ងៃនេះសែនព្រះខែហើយ! មកដឹងពីរបៀបសែនយកងូវហេង ម៉ោងពេលល្អដើម្បីអុជធូប តែសម្រាប់អ្នកឆ្នាំខាល និង ឆ្នាំ ៣ នេះ ត្រូវមើលមែនទែនមុនអុចធូប

ស្វែងរកព័ត៌មាន​ ឬវីដេអូ