ជាការពិត បើទោះជាការប្រឡង The Rapper Cambodia រដូវកាលទី ១ បានបញ្ចប់ទៅជិត ១ ឆ្នាំ ហើយក្តី តែអតីតបេក្ខភាពមានសមត្ថភាពនៅក្នុងកម្មវិធីខាងលើ នៅតែត្រូវបានមហាជនបន្តការគាំទ្រដូចដើម។ ក្នុងនោះ ម្ចាស់ជ័យលាភី គឺលោក Yuhai និង បេក្ខភាព Top 3 គឺ លោក Zedes និង Goofy ក៏បានក្លាយទៅជា Idol ក្នុងដួងចិត្តរបស់អ្នកស្រឡាញ់ចម្រៀងរ៉េបដូចគ្នាដែរ។
ជាការពិត Top 3 ទាំង ៣ រូប នេះ ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ថា លោក Goofy ហាក់ស្ងប់ស្ងាត់ជាងបេក្ខជនដទៃទៀត ខណៈ លោក Yuhai និង លោក Zedes បានក្លាយទៅជាតារាចម្រៀងពេញសិទ្ធិក្នុងផលិតកម្មបារមី។
ទោះបីជាបែបនេះ Goofy ក៏បានចេញបទចម្រៀងផ្ទាល់ខ្លួនមួយបទ មានចំណងជើងថា «PRAY FOR ME» កាលពីខេត្តសីហា ដែលបទនេះ ក៏ទទួលបានការច្រើនគួរឱ្យកត់សម្គាល់ពីមហាជនដែរ ហើយកាលនោះ Goofy ក៏បានក្លាយជាទូតសុឆន្ទៈឱ្យបណ្តាក្រុមហ៊ុនមួយចំនួន និង បានបង្ហាញវត្តមានក្នុងការប្រគំតន្ត្រីនានាផងដែរ ប៉ុន្ដែមួយរយៈធំក្រោយនេះ តារារ៉េបជំនាន់ថ្មីរូបនេះ បែរជាស្ងប់ស្ងាត់ទៅៗ៕