ធនាគារ វីង ឈ្នះពានរង្វាន់លំដាប់អន្តរជាតិ ២ លើភាពច្នៃប្រឌិតកម្ចីឌីជីថល និង គណនីសន្សំដើម្បីគោលដៅ

Share This

ធនាគារ វីង ត្រូវបានទទួលស្គាល់ដោយទស្សនាវដ្តី Global Brand សម្រាប់ឧត្តមានុវត្តន៍លើការផ្តល់ដំណោះស្រាយឌីជីថល សំដៅលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។

ធនាគារ វីង (ខេមបូឌា) ម.ក ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួន ២ ពីទស្សនាវដ្តី Global Brand សម្រាប់ការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពច្នៃប្រឌិតរួមមាន វីងឌីជីថលឡូន និង គណនីសន្សំដើម្បីគោលដៅ។ ពានរង្វាន់ទាំងនេះបានឆ្លុះបញ្ចាំងពីភាពឈានមុខគេរបស់ធនាគារ វីង ដែលតែងតែផ្តល់នូវសេវាហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជា។

លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា ៖ «វត្តមាននៃនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុត្រូវតែដោះស្រាយនូវបញ្ហាដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់។ ផលិតផលរបស់យើងបង្កើតឡើងដើម្បីផ្តល់ជូនអតិថិជនទាំងអស់នូវភាពងាយស្រួលប្រើប្រាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ ដោយប្រាកដថាពួកគាត់ទទួលបាននូវមធ្យោបាយដែលអាចដោះស្រាយតម្រូវការបន្ទាន់ សម្រេចគោលដៅហិរញ្ញវត្ថុ ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។ យើងខ្ញុំពិតជាមានកិត្តិយសដែលការខិតខំប្រឹងប្រែងកន្លងមកត្រូវបានទទួលស្គាល់ជាសកល»

ស្របពេលដែលប្រទេសកម្ពុជាកំពុងសម្របខ្លួនឆ្ពោះទៅអនាគតដែលគ្រប់ទិដ្ឋភាពសង្គម និង សេដ្ឋកិច្ច ត្រូវបានជំរុញដោយប្រព័ន្ធឌីជីថល ធនាគារ វីង នៅតែរក្សាការប្តេជ្ញាចិត្តសំដៅរួមចំណែកសម្រេចចក្ខុវិស័យនេះដោយផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់ទៅដល់សហគមន៍នៅទូទាំងប្រទេសកម្ពុជា។

ជាមួយ វីងឌីជីថលឡូន អតិថិជនអាចស្នើកម្ចីភ្លាមៗ ដែលសក្តិសមបំផុតក្នុងគ្រាមានតម្រូវការបន្ទាន់ ឬ កាលទេសផ្សេងៗក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់។ មិនថាការចំណាយថ្លៃព្យាបាល បង់ថ្លៃសាលា ឬ ពង្រីកអាជីវកម្មក្តី ពោលគឺដំណើរការអនុម័តកម្ចីនេះមានភាពលឿនរហ័ស និង មិនត្រូវការឯកសារស្មុគស្មាញឡើយ។ អតិថិជនអាចស្នើកម្ចីនេះដោយផ្ទាល់តាមអេប Wing Bank ហើយទំហំកម្ចីទទួលបានគឺអាស្រ័យលើភាពញឹកញាប់នៃការធ្វើប្រតិបត្តិការហិរញ្ញវត្ថុរបស់អតិថិជននៅលើអេប Wing Bank។ វីងឌីជីថលឡូន ធ្វើឱ្យការផ្តល់កម្ចីកាន់តែទំនើបដែលអ្នកប្រើប្រាស់អេប Wing Bank ទាំងអស់អាចស្នើកម្ចីបានគ្រប់ពេលវេលា និង គ្រប់ទីកន្លែង។

គិតត្រឹមដំណាច់ឆ្នាំ ២០២៤ វីងឌីជីថលឌីជីថលឡូនបានអនុម័តកម្ចីជាង ៣.២ លានសំណើ ដែលផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុទៅដល់អតិថិជនទាំងអស់ ក៏ដូចជាអាជីវកម្មខ្នាតតូចជាច្រើនក្នុងការដោះស្រាយតម្រូវការហិរញ្ញវត្ថុចាំបាច់ប្រចាំថ្ងៃ។

ជាមួយគ្នានេះ សម្រាប់អតិថិជនដែលផ្តោតលើការសន្សំ គណនីសន្សំដើម្បីគោលដៅ នឹងជួយឱ្យអតិថិជនអាចបង្កើនប្រាក់សន្សំនោះយ៉ាងមានប្រសិទ្ធភាព មិនថាការសន្សំជាលក្ខណៈបុគ្គល ឬ សន្សំជាមួយដៃគូនោះឡើយ។ អតិថិជនគ្រាន់តែតម្កល់ទឹកប្រាក់ក្នុងគណនីសន្សំដើម្បីគោលដៅត្រឹមតែ ៥ ដុល្លារប៉ុណ្ណោះ ហើយបន្ទាប់មកអាចដាក់ប្រាក់សន្សំតាមចំណូលចិត្តជាក់ស្តែង ជាមួយអត្រាការប្រាក់ទទួលបានរហូតដល់ ៥% ក្នុងមួយឆ្នាំ។ ដើម្បីបើកគណនីនេះ អតិថិជនគ្រាន់តែចុចលើមុខងារ «គណនីថ្មី» នៅលើអេប Wing Bank រួចជ្រើសរើសយក «គណនីសន្សំដើម្បីគោលដៅ»។ ដំណោះស្រាយដ៏មានភាពច្នៃប្រឌិតនេះបានផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងទៅដល់សហគមន៍ ដោយជំរុញឱ្យមានវប្បធម៌សន្សំដ៏ឆ្លាតវៃនៅទូទាំងប្រទេសកម្ពុជា។

សព្វថ្ងៃនេះមានអតិថិជនជាង ២៦,០០០ នាក់ កំពុងប្រើប្រាស់គណនីសន្សំដើម្បីគោលដៅ ដែលនេះបង្ហាញពីការយល់ដឹងកាន់តែច្រើនឡើងពីអតិថិជនចំពោះដំណោះស្រាយដ៏មានភាពច្នៃប្រឌិតនេះ ដែលជួយឱ្យពួកគាត់អាចសម្រេចគោលដៅហិរញ្ញវត្ថុរយៈពេលវែង។

ដំណោះស្រាយដ៏មានភាពច្នៃប្រឌិតទាំងនេះឆ្លុះបញ្ចាំងពីបេសកកម្មនៃការប្រឹងប្រែងឥតងាករេរបស់ធនាគារ វីង ក្នុងការលើកកម្ពស់ ក៏ដូចជាសិទ្ធិអំណាចនៃការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ននៅទូទាំងសហគមន៍ក្នុងប្រទេសកម្ពុជា។ ការទទួលស្គាល់ពីទស្សនាវដ្តី Global Brand បានគូសបញ្ជាក់ថា នៅពេលដែលបច្ចេកវិទ្យាត្រូវបានប្រើប្រាស់ចំគោលដៅ នោះប្រាកដណាស់នឹងអាចលើកកម្ពស់ជីវភាពរស់នៅ ហើយសហគមន៍រីកចម្រើនកាន់តែប្រសើរ៕

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ពត់ទាន់នៅក្មេង! ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ក្លាយជាទំនើងដើរបង្ករឿងពេញសង្គម

រថភ្លើងល្បឿនលឿនពិសេសនៅថៃ បើកធ្លាក់ផ្លូវទាំងព្រលឹម បង្កការភ្ញាក់ផ្អើលខ្លាំង

(វីដេអូ) ស្តាប់ដំណើរដើមទង Mac ទៅជួប Nelly កាន់តែធ្វើឱ្យប្រជាជនខ្មែរស្ញប់ស្ញែងពីទឹកចិត្តដ៏បរិសុទ្ធរបស់លោក

កម្ពុជា រងឥទ្ធិពលតិចតួចពីព្យុះទី ១១ ឈ្មោះ «ផដូល» អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ ខ្យល់កន្ត្រាក់ ស្ទើរទូទាំងប្រទេស

កាកបាទក្រហមអន្តរជាតិ បញ្ជាក់ថា យោធិនកម្ពុជាទាំង ១៨ នាក់ ដែលត្រូវថៃឃុំខ្លួន កំពុងមានសុវត្ថិភាព និង សុខភាពល្អទាំងអស់គ្នា

មិនមែនកើតតែលើមនុស្សទេ សត្វឆ្មាក៏មានជំងឺអេដស៍ដែរ គឺហៅថា FIV ឬ អេដស៍ឆ្មា គ្មានវ៉ាក់សាំងគ្មានថ្នាំព្យាបាលឡើយ

ព័ត៌មានបន្ថែម

ធនាគារ វីង ក្លាយជាដៃគូទូទាត់ផ្លូវការកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ធនាគារ វីង, ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, និងសមាគមសិល្បករខ្មែរ រៀបចំមូលនិធិទ្រទ្រង់ជនភៀសសឹកក្នុងពេលមានវិបត្តិព្រំដែន

ធនាគារ វីង រៃអង្គាសជំនួយបន្ថែមដល់ជនភៀសសឹក

តើអ្វីទៅជាការមករដូវ? តើសុខភាពរដូវសំខាន់ឬអត់សម្រាប់ស្ត្រី? តស់! មកយល់ដឹងទាំងអស់គ្នា!

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និងក្រុមការងារក្រុមហ៊ុន វឌ្ឍនៈ រួមទាំងក្រុមកីឡាករគុនខ្មែរ បានចុះជួយដោយផ្ទាល់ ចែកជូននូវថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ដែលបានពីការបរិច្ចាគរបស់បងប្អូន ក្នុងការចូលរួមចំណែកជួយគ្នា ក្នុងស្មារតីខ្មែរតែមួយ

ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង បាកាស ឧបត្ថម្ភថវិកា ១០ ម៉ឺនដុល្លារ ជូនដល់កងទ័ពជួរមុខដ៏អង់អាចក្លាហាន កំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា

TOP V បង្ហាញការចូលរួមជាសកម្មក្នុងជីវិតពិត ដោយជួយសង្គ្រោះបងប្អូនខ្មែរពីសង្គ្រាមថៃឈ្លានពានទឹកដីខ្មែរ

ធនាគារ វីង បើកសាខាថ្មីក្នុងខេត្តកំពង់ធំ ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងសហគមន៍

ស្វែងរកព័ត៌មាន​ ឬវីដេអូ