ក្រោយពីភ្ជាប់ពាក្យប្រមាណជាង ១ ឆ្នាំ មក ថ្ងៃមង្គលការរបស់តារាចម្រៀង ខាយ និង ស្រីស្អាត មុន្នីនាថ នឹងខិតជិតមកដល់ក្នុងពេលឆាប់ៗខាងមុខ ដោយពេលនេះ កូនកំលោះក្រមុំមួយគូនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ដៃគ្នាទៅថ្ងៃអនាគត។
យ៉ាងណាមិញ នៅសល់ប្រមាណ ១ ខែទៀតប៉ុណ្ណោះ ថ្ងៃមង្គលជ័យបានមកដល់ លោក ខាយ និង កញ្ញា មុន្នីនាថ ជាគូដណ្ដឹងស្រាប់តែបានជួបទុក្ខធំ ដោយបាត់បង់លោកតាជាទីស្រឡាញ់ ដែលជាលោកតាបង្កើតរបស់កញ្ញា មុន្នីនាថ។
ជាមួយនឹងការចែករំលែកនូវដំណឹងមរណភាពដ៏ក្រៀមក្រំមួយនេះ កញ្ញា មុន្នីនាថ ក៏បានបង្ហោះសារយ៉ាងអាឡោះអាល័យថា ៖ «នៅតែ ១ ខែទៀតទេ ចៅការហើយ ហេតុអ្វីក៏លោកតាអត់ចាំនៅការចៅសិន? ១៥.០១.២៥»៕