James Jirayu ឆ្លើយតបយ៉ាងច្បាស់ ក្រោយតារាប្រុសស្រីប៉ុស្ដិ៍លេខ ៣ នាំគ្នាដើរចេញបន្តកន្ទុយគ្នា
សម្រាប់ James Jirayu ចាប់អាជីពជាតារាសម្ដែង នៅក្រោមការគ្រប់គ្រងពីប៉ុស្ដិ៍លេខ ៣ មករយៈពេល ១០ ឆ្នាំហើយ និង បង្ហាញស្នាដៃក្នុងខ្សែភាពយន្តភាគជាច្រើនរឿងផងដែរ។
ដោយឡែក អ្វីដែលធ្វើឱ្យមហាជនមានការព្រួញបារម្ភយ៉ាងខ្លាំង នៅពេលតារាសម្ដែងប្រុសស្រីជាច្រើនរូប សម្រេចចិត្តដើរចេញពីប៉ុស្ដិ៍ទូរទស្សន៍លេខ ៣ ម្នាក់ម្ដងៗ ដោយមិនបានបន្តកិច្ចសន្យាទៀតនោះទេ។
ជាការពិតណាស់ តារាសមម្ដែងប្រុស James Jirayu ក៏ជាតារាមួយរូបដែលគ្រប់គ្នាគិតថាអាចនឹងសម្រេចចិត្តមិនបន្តជាមួយប៉ុស្ដិ៍ទូរទស្សន៍ខាងទៀតដែរ។ ជាមួយនឹងចម្ងល់នេះ James Jirayu ក៏បាននិយាយពីរឿងមួយនេះ ពេលចូលរួមក្នុងកម្មវិធីមួយថា៖ «ចំពោះពេលនេះ គឺសប្បាយចិត្តក្នុងការនៅជាមួយប៉ុស្ដិ៍លេខ ៣ ព្រោះគ្មានបញ្ហាអ្វីឡើយ ហើយក៏បានបន្តកិច្ចសន្យាជាមួយប៉ុស្ដិ៍ទូរទស្សន៍បានមួយរយៈផងដែរ ហើយក៏មិនទាន់មានការគិតថាចង់ចេញទៅណា ឬធ្វើជាតារាសម្ដែងឯករាជ្យនោះទេ»៕