ជាការពិតណាស់ មហាជនបានជ្រាបមកហើយ ពីកេរ្តិ៍ឈ្មោះតារាចម្រៀងរ៉េប វណ្ណដា ដែលមិនត្រឹមតែមានឈ្មោះល្បីសុសសាយនៅក្នុងប្រទេសកម្ពុជានោះទេ លោកក៏ទទួលបានប្រជាប្រិយភាពខ្លាំងនៅក្រៅប្រទេសផងដែរ។
តារាចម្រៀងរ៉េបប្រចាំផលិតកម្មបារមីរូបនេះ ក៏ពាំនាំឈ្មោះកម្ពុជាឡើងទៅលើឆាកអន្តរជាតិជាច្រើន ដោយឆាកធំបំផុតចុងក្រោយនោះ គឺកម្មវិធីកីឡាអូឡាំពិក ២០២៤ នៅទីក្រុងប៉ារីស។
ម្យ៉ាងវិញទៀត បើនិយាយពីការផលិតចម្រៀងនោះ វណ្ណដា មិនត្រឹមតែបានសហការណ៍នឹងតារាចម្រៀងរ៉េបក្នុងស្រុកទេ គឺលោកក៏ធ្លាប់បានច្រៀងចម្រៀងរួមគ្នានឹងតារាចម្រៀងរ៉េបបរទេសជាច្រើន រួមមានប្រទេសថៃ ប្រទេសជប៉ុន និង ប្រទេសវៀតណាមជាដើម។
យ៉ាងណាមិញ ថ្មីៗនេះ វណ្ណដា បានបង្ហាញមោទកភាពជាថ្មីសម្រាប់កម្ពុជា ក្នុងនាមជាតារាចម្រៀងរ៉េបវ័យក្មេង បានបង្ហាញវត្តមានក្នុងបទចម្រៀងរួមគ្នាជាមួយកំពូលៗតារាចម្រៀងរ៉េបតំបន់អាស៊ីមានចំណងជើងថា «ASIAN STATE OF MIND» ដោយរួមមានវត្តមានតារាចម្រៀងរ៉េបជប៉ុន Awich, តារាចម្រៀងរ៉េបកូរ៉េ Jay Park, តារាចម្រៀងរ៉េបកូរ៉េឥណ្ឌា KR$NA និង តារាចម្រៀងរ៉េបចិន Masiwei។
ក្នុងនោះដែរ ក្រោយ Poster ចម្រៀងខាងលើបានចេញមក លោក វណ្ណដា បានធ្វើការចែករំលែក និង អមនឹង Caption យ៉ាងខ្លីតែមានន័យថា៖ «លោកធ្វើដើម្បីប្រទេសកម្ពុជា»៕