ពីក្មេងស្រីលក់គំនូរ ធំឡើងមានគំនិតបង្កើតម៉ាកហ្វេហ្សិនលំដាប់ខ្ពស់ គុណភាពស្តង់ដារមិនចាញ់បរទេស

Share This

បច្ចុប្បន្ន សម្លៀកបំពាក់ SuelBée ដែលជាម៉ាកក្នុងស្រុកបានកំពុងមានប្រជាប្រិយភាពខ្លាំងគួរឱ្យកត់សម្គាល់។ ម៉ាកនេះមានការពេញនិយមពីសំណាក់បុគ្គលល្បីៗនៅក្នុងសង្គម រួមទាំងតារាចម្រៀង តារាសម្តែង អ្នកច្នៃម៉ូដ និង អ្នកហ្វេសហ្សិនលំដាប់ខ្ពស់។ ពួកគេភាគច្រើនស្លៀកពាក់សម្រាប់ឱកាសធំៗ ជាពិសេសកម្មវិធីមុខមាត់ និង កម្មវិធីលំដាប់អន្តរជាតិ។

កញ្ញា ស៊ូប៉ី ក្នុងឈុតខូឡិកហ្សិន SUELBÉE 24/25 Ready-to-wear

មកស្គាល់ពីម្ចាស់ម៉ាកយីហោនេះ នាងមានឈ្មោះថា ស៊ូប៉ី មានស្រុកកំណើតមកពីខេត្តកំពង់ចាម។ ដើមឡើយនាងកើតនៅក្នុងគ្រួសារមានជីវភាពខ្វះខាត ពោលនាងត្រូវធ្វើការតាំងពីតូច ដើម្បីរកចំណូលតិចតួចទិញអ្វីដែលនាងចូលចិត្ត។ តាំងពីក្មេងវ័យ នាងជាក្មេងស្រីម្នាក់ ដែលមានការគិតដោយឡែកពីគេ ជាក់ស្តែង នាងមានគំនិតទៅលើការរកស៊ី ការសន្សំលុយ និង រកលុយ តាមរយៈការលក់គំនូរដែលនាងបានគូរ។ ការធ្វើដូចនេះអាចឱ្យនាងបានទិញសម្លៀកបំពាក់ ស្បែកជើង កាតាប និង សម្ភារផ្សេងៗ ដែលនាងចង់បាន។

កញ្ញា ស៊ូប៉ី ស្ថាបនិក SuelBée

ស៊ូប៉ី នាងមានទំនោរខ្លាំងទៅលើអ្វីដែលថ្មី និង ច្នៃប្រឌិត។ រម្លឹកកាលនាងនៅស្រុកកំណើត នាងតែងចេះបង្កើតម៉ូដរៀបចំខ្លួនដោយខ្លួនឯង សូម្បីបងប្អូនស្រីរបស់នាង ក៏នាងធ្លាប់ផ្លាស់ប្តូរការស្លៀកពាក់របស់ពួកគេ ឱ្យមើលមកមានភាពច្នៃប្រឌិតបែបថ្មីផងដែរ។

មហិច្ឆតាពីតូច ហាក់ដូចជាគ្រាប់ពូជដែលលូតលាស់ឱ្យផលនៅពេលធំឡើង។ មកដល់វ័យ ៣០ ឆ្នាំ​ ស៊ូប៉ី នាងបានសម្ពោធម៉ាកយីហោសម្លៀកបំពាក់របស់នាង ដែលមានឈ្មោះពេញថា SuelBée Studio មានទីតាំងនៅទីក្រុងភ្នំពេញ។​ ស្ទីលនៃម៉ាករបស់នាង ត្រូវបានបំផុសគំនិតពីម៉ាកសម្លៀកបំពាក់អ៊ីតាលីដ៏ល្បី  Loro Piana ដែលជាការរួមបញ្ចូលវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ និង ទំនោរតិចនិយម។

អត្តសញ្ញាណនៃម៉ាក SuelBée បង្ហាញពីភាពអេឡេហ្គង់ជាមួយរាងរៅភ្លឹង, បំផុសពីហ្វេសហ្សិនរដូវរងា, មានលក្ខណៈក្លាសិក និង ពណ៌ neutral ។  ស៊ូប៉ី ក៏ប្រឆាំងជាមួយបទដ្ឋានប្រពៃណីយេនឌ័រផងដែរ។ ការច្នៃម៉ូដរបស់នាង ភាគច្រើនមិនលំអៀងទៅលើភេទណាមួយ បញ្ចេញថាមពល និង មានភាពចម្រុះស្ទើរមិនគួរឱ្យជឿ។ ម៉ាកយីហោរបស់នាងផ្តោតលើការតំណាងឱ្យភាពជោគជ័យ និង អនុភាព។ ដូចទៅនឹងម៉ាកអន្តរជាតិ នាងបញ្ចេញខូឡិកហ្សិនទៅតាមរដូវកាល មានសម្រាប់រដូវក្តៅ រដូវរងា ជាពិសេសមានឈុតបែប Haute Couture ផងដែរ៕

SUELBÉE 24/25 COLLECTION
SUELBÉE 24/25 COLLECTION

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ឡើងកម្ដៅជាថ្មី! បវរកញ្ញា Haiti ចេញបកអា.ក្រា.តស្ថាប័ន MU រឿងបន្ទោសបវរកញ្ញា Jamaica ដដែលៗពីការដើរធ្លាក់ឆាក

កម្ពុជា ស្នើសូម ICRC ក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ បន្តតាមដានសុខទុក្ខវីរកងទ័ពកម្ពុជាទាំង ១៨ រូប និង ជំរុញឱ្យថៃ ដោះលែងយោធិនកម្ពុជាតាមការសន្យា

បុគ្គលិកទាស់គ្នា សុទ្ធតែជាមេរោគ បើមិនប្រញាប់ព្យាបាល អាចរាលដាលខូចខាតទាំងប្រព័ន្ធការងារ និង ស្ថាប័នទាំងមូល

ធ្លាក់ខ្យល់រងា ផ្លែឈើ ៣៦ មុខជួយបាន ញុំាហើយសុខភាពល្អ ស្បែកភ្លឺថា្ល អារម្មណ៍កក់ក្តៅ

ក្រុមចម្រៀងបុរស 4T ត្រលប់ជាថ្មី ទាំងស្ទីលរាំ និង ការតែងខ្លួនបែប K-pop យុវវ័យកំពុងផ្ទុះការចាប់អារម្មណ៍

ព័ត៌មានបន្ថែម

ចាយជីវិតអភិជនទាំងវ័យក្មេង! Kon Ant ពាក់នាឡិកាដៃថ្មី ម៉ាកលំដាប់ខ្ពស់ តម្លៃជិត ១០ ម៉ឺនដុល្លារ

៥ ឈុតពី លោកជំទាវ យឹម ឆៃលីន បែបប្រពៃណីលាយសម័យទំនើប ស្រស់ស្អាតគ្មានកន្លែងទាស់

ឃើញអ៊ីចឹងតិចថាថោក! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់គេដាក់អីវ៉ាន់យួរតាមផ្សារ តែតម្លៃវិញដឹងហើយញ័រជើងទ្រើតៗ

លេចធ្លោណាស់! សម្លៀកបំពាក់ប្រ៊េនកូនខ្មែរ ត្រូវបានបវរកញ្ញា ២ ប្រទេស ពាក់បង្ហាញក្នុងកម្មវិធី Miss Universe នៅថៃ

មិនសរសើរ មិនបាន! កាបូបដកស្រង់ពីប្រាសាទបាយ័ន ម៉ូដបែបសហសម័យ ច្នៃដោយនិស្សិតច្នៃម៉ូដវ័យក្មេង សៃយ័ន្ដ រតនៈ

ទិញប្រើម្នាក់មួយទៅ! កាបូបដាក់ទូរស័ព្ទ iPhone ទើបចេញក្ដៅៗ មានច្រើនពណ៌ តម្លៃសមរម្យពីជាង ១០០ ដុល្លារដល់ជាង ២០០ ដុល្លារ

ផលិតផលក្នុងស្រុកយើងតើ! ផលិតផលធម្មជាតិដោយដៃស្ត្រីខ្មែរ គុណភាពមិនចាញ់ប្រ៊េនល្បីៗ ទីតាំងសិប្បកម្មនៅខេត្តសៀមរាប

ផ្អើលជាថ្មី! កាបូប LV ម៉ូដយន្តហោះតម្លៃក្បែរ ៤ ម៉ឺនដុល្លារ កំពុងផ្ទុះទីផ្សារអីវ៉ាន់មួយទឹក ជាសា្នដៃចុងក្រោយមុនអ្នកច្នៃម៉ូដលាចាកលោក

ស្វែងរកព័ត៌មាន​ ឬវីដេអូ