កាលពីយប់ថ្ងៃទី ៤ ខែកក្ដដា ឆ្នាំ ២០២៥ កន្លងទៅនេះ តាមរយៈទំព័រហ្វេសប៊ុកផេកក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ក្រោយពីបានឃើញលោកស្រី Paetongtarn Shinawatra រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ ដែលទើបបានឡើងកាន់តំណែងបន្ទាប់ពីតំណែងនាយករដ្ឋមន្ត្រីត្រូវបានតុលាការព្យួរ អះអាងថា ក្រុមប្រាសាទតាមាន់ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសថៃ តាមផែនទីគូសដោយឯកតោភាគី។
ការអះអាងរបស់រដ្ឋមន្ត្រីវប្បធម៌ថៃនេះ ត្រូវបានក្រសួងវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជា បដិសេធ និង ច្រានចោល ដោយអះអាងថាគ្មានតម្លៃគតិយុត្តអ្វីទាំងអស់ ជាពិសេសគឺផ្ទុយទៅនឹងខ្លឹមសារអនុស្សារណៈនៃការយោគយល់ (MoU) ឆ្នាំ ២០០០ ដែលភាគីទាំងពីរបានឯកភាពគោរព និង ប្រើប្រាស់ផែនទីមាត្រដ្ឋាន ១/២០០០០០ ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀម ឆ្នាំ ១៩០៤ និង សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ ១៩០៧ ដែលនៅជាធរមាន៕