នៅយប់ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ អគ្គិសនីបាត់ដំបង បានជូនដំណឹងឱ្យបានដឹងថា មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយអគ្គិសនីបាត់ដំបង CPG (GS15,F2-07) មូលហេតុដោយសារមានគេបោះខ្សែសន្ទូចជាប់ខ្សែបណ្ដាញតង់ស្យុងមធ្យម នៅចំណុចភូមិអូរកំបុត ឃុំខ្ពប ស្រុកឯកភ្នំ ដែលបណ្ដាលឱ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅផ្នែកខ្លះនៃស្រុកឯកភ្នំ ខេត្តបាត់ដំបង។
អគ្គិសនីបាត់ដំបង បានបញ្ជាក់ផងដែរថា ចំពោះបញ្ហានេះក្រុមការងារបានធ្វើការត្រួតពិនិត្យរួចរាល់ និង ភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ១៩:២៥ នាទីយប់។
ក្នុងនោះដែរ អគ្គិសនីបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារ ឬ លេងកម្សាន្តនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ព្រោះអាចបណ្ដាលឱ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និង គ្រោះថ្នាក់ជាយថាហេតុ៕