ចិន អាចបញ្ឈប់ការនាំចូលទុរេនពីថៃ ក្រោយរកឃើញថ្នាំជ្រលក់មានផ្ទុកសារធាតុបង្កជាជំងឺមហារីក

Share This

​តាម​សេចក្ដី​រាយការណ៍​របស់​ក្រសួងកសិកម្មរបស់ប្រទេសថៃ កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៥ កន្លងទៅនេះបានឱ្យដឹងថា អគ្គនាយកដ្ឋានគយនៃប្រទេសចិន (GACC) បានរាយការណ៍ពីបញ្ហានៃការប្រើប្រាស់ថ្នាំជ្រលក់ “Basic Yellow 2” ទៅលើផ្លែទុរេនដែលបាននាំចូលក្នុងប្រទេសរបស់ខ្លួន ដែលសារធាតុនេះ ត្រូវបានអង្គការសុខភាពពិភពលោក (WHO) ចាត់ថ្នាក់ជាសារធាតុបង្កមហារីកក្រុម 2B ។

ក្រោយពីបានប្រទះឃើញបញ្ហានេះ ខាងចិនបានតម្រូវឱ្យរឹតបន្តឹងការពិនិត្យទៅលើផ្លែទុរេនដែលនាំចូលមកពីប្រទេសថៃគ្រប់ច្រក ដោយជាពិសេសពិនិត្យទៅលើ Basic Yellow 2 និង Cadmium ហើយបើសិនជាពិនិត្យឃើញ នោះនឹងត្រូវផ្អាកការនាំចូលជាបន្ទាន់​ ដែលគោលការណ៍នេះនឹងអនុវត្តចាប់ពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ តទៅ។

យ៉ាងណាមិញ លោក Sanchai​ ប្រធាន​សមាគម​ពាណិជ្ជករ និង​ការនាំ​ចេញ​ផ្លែឈើរបស់ថៃ កំពុងតែជំរុញឱ្យមានការចរចាគ្នារវាងថៃ​ និង ចិន ហើយផ្តោតទៅលើបញ្ហាពាក់ព័ន្ធដូចជារៀបចំវិធីសាស្រ្តក្នុងការពិសោធ និង មន្ទីរពិសោធន៍ ដើម្បីជួយឱ្យមានការពន្លឿនការត្រួតពិនិត្យ ទាន់ទុរេននាំចេញនៅមានបរិមាណតិចតួច និង ការពារកុំឱ្យមានផលប៉ះពាល់ខ្លាំងជាងនេះ៕

ប្រភព៖ Khoasod

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ក្រោយភ្លៀងមេឃស្រឡះ! ដើមខែថ្មី ពេជ្រ ចរណៃ សម្ពោធហាង និង សាលាគុនល្បុក្កតោបន្ទាប់ពីជួសជុលស្អាតឡើងវិញ

(វីដេអូ) ផ្ទុះមតិវែកញែកពេក! OG Golden ចេញមុខបញ្ជាក់ពីចម្រៀងថ្មី ក្រោយមានអ្នកថាលោកចង់ឌឺដងសង្សារចាស់

សម្ដែងតួចិត្តអាក្រក់សមពេក! តួព្រះអង្គម្ចាស់ ជេសាន ក្នុងរឿង «មេចុងភៅឆ្លងភព» ត្រូវអ្នកគាំទ្រអន្តរជាតិ ព្រួតជេ.រប្រទេចពេញ IG

អភិបាលក្រុងបាងកក ដាស់តឿនប្រជាជនក្នុងក្រុងឱ្យត្រៀមជើងព្រួល ព្រោះទឹកជំនន់ឆ្នាំនេះកាច អាចធ្ងន់ធ្ងរដូចកាលឆ្នាំ ២០១១

ឈឺកុំទុកយូរ! ឆាប់ៗនេះ នៅពេទ្យមិត្តភាពខ្មែរ-សូវៀត មានពិនិត្យ វះកាត់ «ធ្មេញថ្គាមទាល់» ឥតគិតថ្លៃ ៤៥ នាក់

ព័ត៌មានបន្ថែម

អភិបាលក្រុងបាងកក ដាស់តឿនប្រជាជនក្នុងក្រុងឱ្យត្រៀមជើងព្រួល ព្រោះទឹកជំនន់ឆ្នាំនេះកាច អាចធ្ងន់ធ្ងរដូចកាលឆ្នាំ ២០១១

ឈឺកុំទុកយូរ! ឆាប់ៗនេះ នៅពេទ្យមិត្តភាពខ្មែរ-សូវៀត មានពិនិត្យ វះកាត់ «ធ្មេញថ្គាមទាល់» ឥតគិតថ្លៃ ៤៥ នាក់

ល្មមឡើងស៊េរីហើយ! Apple ប្រកាសដាក់ទូរស័ព្ទ iPhone 11 Pro Max និង នាឡិកា Apple Watch Series 3 ជាវត្ថុបុរាណហើយ

កុំទាន់បារម្ភខ្លាំងពេក! គិតត្រឹមថ្ងៃនេះ WHO មិនទាន់រកឃើញថា​ ការចាក់វ៉ាក់សាំង​កូវីដ​-១៩​ បង្កឱ្យកើត «​ជំងឺមហារីក​» ទេ​

មុននេះ EDC ជូនដំណឹង! ចាប់ពីស្អែក ខណ្ឌមួយចំនួននៅភ្នំពេញ អាចដាច់ភ្លើងប្រើប្រាស់ តាមពេលកំណត់នេះ

ទាន់ហេតុការណ៍! ទីក្រុងបាងកកបាក់ស្រុតផ្លូវមួយកន្លែងទៀតហើយ លើកនេះប្រវែង ២៦ ម៉ែត្រ អាជ្ញាធរកំពុងឆ្លេឆ្លាដោះស្រាយ

នៅផ្ទះចំណាយច្រើនពេក ប្តីប្រពន្ធមួយគូនាំកូនដើរលេងក្រៅប្រទេស សល់លុយហើយ បានស្គាល់ពិភពលោកទៀត

កូនស្រីទើប ១៤ ឆ្នាំ ម្ដាយនាំទៅកែដើមទ្រូងនៅគ្លីនិករបស់ប្ដីថ្មី រហូតជួបបញ្ហាបាត់បង់ជី-វិ-ត រួចព្យាយាមលាក់បាំងបង្វែងដានទៀត

ស្វែងរកព័ត៌មាន​ ឬវីដេអូ