កាលពីរយៈពេលប្រមាណជាង ១ ខែមុន មហាជនអ្នកនិយមតាមដានពីសុខភាពរបស់ អូន ឆលី បានបង្ហាញការរំភើបទៅហើយ ខណៈ ឆលី ត្រូវបានក្រុមគ្រួសារទៅបន្តការព្យាបាលនៅឯប្រទេសម៉ាឡេស៊ី និង ស្ថានភាពជំងឺហាក់ប្រសើរឡើង ដោយ ឆលី មានសាច់ឈាមស្រស់ស្រាយជាងមុន។ តែយ៉ាងណាមិញ ក្តីរំពឹងនៃពន្លឺជីវិតថ្មីរបស់ ឆលី ត្រូវបានបញ្ចប់ ដោយកាលពីរសៀលថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០២៥ កន្លងទៅនេះ ក្រុមគ្រួសាររបស់ ឆលី បានប្រកាសនូវដំណឹងមរណភាពរបស់អូនហើយ។

ក្នុងនោះដែរ ក្រោយទទួលបានដំណឹងមរណភាពរបស់ ឆលី មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុ បានបង្ហាញអារម្មណ៍ក្តុកក្តួល និង មិនអាចទទួលយកបាននៅឡើយនោះទេ។ ម្យ៉ាងវិញទៀត គ្រប់គ្នាបានបង្ហាញការសោកស្តាយ និង ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់ ឆលី ផងដែរ។

ងាកទៅកាន់អ្នកសិល្បៈវិញ ក៏មានសិល្បករ សិល្បការិនី ដែលអាណិតស្រឡាញ់ ឆលី និង ធ្លាប់បានខ្នះខ្នែងជួយរកជំនួយកាល ឆលី នៅមានជីវិត ក៏បានបង្ហាញអារម្មណ៍សោកសៅ តក់ស្លុតចំពោះការលាចាកលោករបស់ក្មេងប្រុសរូបនេះយ៉ាងខ្លាំង៕







