BamBam ដាច់ចិត្តប្រាប់ហើយ ពីមនុស្សស្រីដែលជាស្នេហ៍ដំបូងរបស់លោក ចងចាំមិនភ្លេច
សម្រាប់តារា K-Pop វ័យក្មេង BamBam សមាជិកក្រុម GOT7 ដែលថ្មីៗនេះបានចូលរួមជាភ្ញៀវកិត្តិយសពិសេសបង្ហាញខ្លួនក្នុងបទសម្ភាសក្នុងកម្មវិធី «EXchange 2»។ ក្នុងបទសម្ភាសនោះដែរ បានធ្វើឱ្យតារាប្រុសរូបនេះប៉ះអារម្មណ៍នឹកឃើញដល់រឿងរ៉ាវស្នេហាគ្រាដំបូងរបស់លោក។
ពិតណាស់ ពេលខ្លះជីវិតរបស់តារាប្រុសរូបនេះក៏ធ្លាប់ជួបរឿងរ៉ាវស្នេហា ដែលធ្វើឱ្យអ្នកគាំទ្ររបស់លោកមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ចង់ដឹងខ្លាំងផងដែរ។
ក្នុងបទសម្ភាសនោះដែរ តារាប្រុសរូបនេះបាននិយាយថា កាលនោះអ្នកទាំងពីរកំពុងរៀនហ្វឹកហាត់។ ហើយនាងគឺជាជនបរទេស បន្ទាប់មកថ្ងៃមួយ នាងត្រូវចាកចេញពីក្រុមហ៊ុន ដោយនាងបានត្រឡប់ទៅប្រទេសកំណើតវិញ។ ប៉ុន្តែនាងទើបតែបាត់ទៅទេ។
ភ្លាមនោះ សមាជិកក្នុងក្រុមក៏បានសួរ BamBam ថា៖ «តើអ្នកទាំងពីរបែកគ្នាទាំងបែបនេះឬ?» តារាប្រុសរូបនេះ ក៏បានតបបន្ថែមថា៖ «ពួកគេមិនបានបែកគ្នាទេ។ ព្រោះនាងទើបតែបាត់ទៅនោះទេ»។
បន្ទាប់មក Simon Dominic បានសួរ BamBam ថា៖ «តើអ្នកទាំងពីរកំពុងមានទំនាក់ទំនងគ្នាឬអត់?»។ BamBam ក៏បាននិយាយថា៖ «នាងជាស្នេហ៍ដំបូងរបស់ខ្ញុំ»។ ស្រាប់តែ Kim Ye Won បានបន្ថែមថា «វាហាក់ដូចជាអ្នកទាំងពីរមិនបាននិយាយលានោះទេ»។
ទោះជាយ៉ាងណា Simon Dominic យល់ថា Bambam មានការសោកស្តាយណាស់ ព្រោះស្នេហាស្រឡាញ់គ្នាដំបូង មានការឈឺចាប់។ ក្នុងនោះ Bambam ផ្ទាល់ក៏បាននិយាយថា៖ «បាទ! គួរឱ្យសោកស្តាយណាស់»៕