ពិតណាស់ កន្លងមកកម្ពុជាមិនត្រឹមតែរងការឈឺចាប់ពីការឈ្លានពានវាយប្រហារពីថៃនោះទេ តែកម្ពុជាក៏ត្រូវបានលាបពណ៌បំភ្លៃនូវការពិតធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និង ភាពស្អាតស្អំ តាមរយៈបណ្ដាញសង្គមផ្សេងៗបន្តបន្ទាប់ ដែលធ្វើឱ្យបណ្ដាប្រទេសមួយចំនួនមានការយល់ច្រឡំពីកម្ពុជាក្រោយឃើញព័ត៌មានមិនពិតទាំងនោះ។
មកដល់ពេលនេះ ស្របពេលខាងភាគីថៃនៅតែបន្តបំពានលើអធិបតេយ្យភាពកម្ពុជាគ្រប់សកម្មភាព ឃើញថាមហាជនកម្ពុជា ក៏កំពុងបន្តតតាំងប្រឆាំងតវ៉ាដោយផ្សព្វផ្សាយនូវការពិតនៃកម្ពុជាឱ្យពិភពលោកបានដឹងផងដែរ។
ជាក់ស្ដែង ថ្មីៗនេះ លើបណ្ដាញសង្គមមហាជនកម្ពុជាជាច្រើន កំពុងផ្ទុះចែករំលែកចំពោះវីដេអូរបស់ ស្រីស្អាតជនជាតិកូរ៉េ ហ៊ូអ៊ីន ហ្វាន់ ដែលរស់នៅកម្ពុជាជាច្រើនឆ្នាំ និង គេស្គាល់ថាជាអតីតបេក្ខភាពកម្មវិធី The Voice Cambodia រដូវកាលទី ៣ មួយរូប ដែលនាងបានចេញវីដេអូនិយាយជាភាសាកូរ៉េបង្ហាញពីការពិតនៃកម្ពុជា និង ទឹកចិត្តដ៏ល្អរបស់ប្រជាជនកម្ពុជាទៅកាន់ពិភពលោកឱ្យបានដឹងច្បាស់។
ក្នុងនាមជាជនបរទេសរស់នៅលើទឹកដីកម្ពុជាពេញដោយសន្តិភាព និង កក់ក្ដៅជាច្រើនឆ្នាំ ស្រីស្អាតជនជាតិកូរ៉េរូបនេះ ចេញវីដេអូលើកបកស្រាយបង្ហាញនូវការពិតពីកម្ពុជានេះឡើង ក្រោយពីនាងបានឃើញនូវព័ត៌មានបំភ្លៃការពិតជាច្រើននៅប្រទេសកូរ៉េ ដែលធ្វើឱ្យមានការយល់ច្រឡំពីកម្ពុជា។
វីដេអូរបស់ស្រីស្អាតជនជាតិកូរ៉េ ហ៊ូអ៊ីន ហ្វាង់ កំពុងផ្ទុះការចែករំលែកពេញបណ្ដាញសង្គម ដែលក្នុងនោះក៏មានការសរសើរពីទឹកចិត្ត និង ឆន្ទៈរបស់នាង ចំពោះការជួយបកស្រាយការពារកម្ពុជាពីការលាបពណ៌ទៅកាន់ពិភពលោកផងដែរ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖