នាពេលថ្មីៗនេះ Poster ធម្មតាមួយសន្លឹក ផុសនៅលើបណ្តាញសង្គម SEA GAMES Thailand 2025 ដែលរៀបចំដោយគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី ៣៣ បានក្លាយជាប្រធានបទក្ដៅគគុក ដោយសារតែរូបភាពផ្សព្វផ្សាយ គឺជារូបភាពដែលមានលក្ខណៈសាមញ្ញ និង ធ្វើឡើងពីបញ្ហាសិប្បនិម្មិត AI ខណៈកញ្ចប់ថវិកាសម្រាប់ការផ្សព្វផ្សាយរូបភាពទាំងនេះ ត្រូវបានគេដឹងថាមានរហូតដល់ទៅ ៨ លានបាត ដែលស្មើប្រមាណ ២៥ ម៉ឺនដុល្លារឯណោះ។

តាមរយៈការច្នៃប្រឌិតរូបភាពផ្សព្វផ្សាយតាម AI នេះ បានធ្វើឱ្យប្រជាជនក្នុងប្រទេសថៃ កាន់តែហួសចិត្ត និង នាំគ្នារិះគន់យ៉ាងខ្លាំងសម្បើមណាស់ ព្រោះមើលទៅរដ្ឋាភិបាលគ្មានវិជ្ជាជីវៈក្នុងការរៀបចំសោះ ពោលគឺមានបញ្ហាមិនចេះចប់ ការរៀបចំក៏មើលទៅអត្តខាត់ ដែលធ្វើឱ្យខ្មាសចំពោះអន្តរជាតិពេញពិភពលោក។

បើតាមការឱ្យដឹងពីសារព័ត៌មាន Khaosod English នៅថ្ងៃ ០៤ ខែធ្នូ ឆ្នាំ ២០២៥ នេះ បានបញ្ជាក់ថា ៖ «ផេកក្លឹបបាល់ទាត់ FC Augusburg ដែលជាក្លឹបបាល់ទាត់មួយ ក្នុងលីគទី ១ Bundesliga នៅអាល្លឺម៉ង់ បានចាប់ផ្តើមសរសេរចំអកយ៉ាងខ្លាំង ចំពោះព្រឹត្តិការណ៍កីឡា SEA Games ក្នុងប្រទេសថៃ បន្ទាប់ពីថៃបានលួចយករូប និង កែសម្រួលផ្ទាំងរូបភាពផ្សព្វផ្សាយរត់ប្រណាំង AI ហើយផុសក្នុងទំព័រហ្វេសបុក “Sea Games Thailand 2025″។ ការបង្ហោះនេះគឺជាការចំអក (Troll) ហើយអត្ថន័យពិត គឺអ្នកគាំទ្រអាចរត់ទៅដល់កីឡដ្ឋាន WWK-Arena របស់ក្លិប ដែលបានឌីសាញជាផ្ទៃខាងក្រោយលើរូបភាព។ ជាពិសេស ការបង្ហោះនេះត្រូវបានដាក់កម្រិតភូមិសាស្ត្រ ហើយអាចមើលឃើញដោយអ្នកប្រើប្រាស់នៅក្នុងប្រទេសថៃ និងតំបន់ដែលបានជ្រើសរើសមួយចំនួនទៀត»៕

ប្រភព ៖ Khaosod English