រំឭកប្រវត្តិលោកតា កែវ សាន់ ជាងគំនូរវត្តភ្នំ អតីតវិចិត្រករគំនូររោងកុនល្បីល្បាញនៅទ.សទី ៦០-៧០ ក្រោយទទួលអនិច្ចកម្ម

Share This

ចាប់កំណើតលើទឹកដីខេត្តកំពត ស្ថិតក្នុងគ្រួសារដែលមានឪពុកប្រកបរបរជាជាងជួសជុលកង់ និង ម្តាយធ្វើនំលក់ កុមារ កែវ សាន់ មាននិស្ស័យចូលចិត្តសិល្បៈគំនូរតាំងតែពីតូច។ ក្នុងវ័យកុមារភាព រាល់ពេលទំនេរកុមាររូបនេះ តែងចូលចិត្តគូរគំនូរ ជាពិសេសគឺគំនូររូបមនុស្ស។ ពីមួយថ្ងៃទៅមួយថ្ងៃទេពកោសល្យខាងគំនូរ ចេះតែវិវឌ្ឍន៍ទៅមុខជាលំដាប់ ហើយថែមទាំងរមែងទទួលបានពិន្ទុខ្ពស់ រាល់ពេលប្រឡងគំនូរក្នុងថ្នាក់រៀនផងដែរ។

មកដល់វ័យជំទង់អាយុប្រមាណ ១៤ ឆ្នាំ ​ដោយមានមហិច្ឆតាផ្នែកសិល្បៈគំនូរ ជារឿយៗយុវជន កែវ សាន់ តែងគេចសាលាទៅរោងកុនមួយក្នុងចំណោមរោងកុនទាំងបួនក្នុងខេត្តកំពត នោះគឺរោងកុនសន្តិភាព ដើម្បីឆ្លៀតលួចមើលជាងគំនូរ គូរលើផ្ទាំងក្រណាត់ដែលនឹងត្រៀមដាក់បង្ហាញផ្សព្វផ្សាយភាពយន្តថ្មីនៅមុខរោង។ ដោយក្តីចង់ចេះចង់ចាប់ជំនាញគំនូរប្រភេទនេះ យុវជន កែវ សាន់ បានយកប្រាក់ដែលឪពុកម្តាយផ្តល់ឱ្យទៅរៀនរាល់ថ្ងៃ មកទិញសម្ភារគូរគំនូររាប់តាំងពី ជក់ ម្សៅពណ៌ និង ក្រណាត់ជាដើម។ វិស័យកុនកាន់តែរីកចម្រើន ការងារវិចិត្រករគំនូររោងកុនក៏កាន់តែមានតម្រូវការខ្ពស់ ​ឆ្លៀតពេលគូរល្បងស្នាដៃខ្លួនឯងបានប្រហែលបានមួយឆ្នាំ យុវជនក្លាហានរូបនេះ  បានទៅសុំការងារជាវិចិត្រករគំនូរនៅរោងកុនរ៉ូយ៉ាល់។ គ្រាន់ថៅកែហៅមកសាកល្បងស្នាដៃភ្លាម គឺទទួលយកភ្លែតតែម្តង។

ចំណេះគ្មានគ្រូបង្រៀន រួមផ្សំនឹងទេពកោសល្យពីធម្មជាតិបានធ្វើឱ្យយុវជន កែវ សាន់ ​ក្លាយជាវិចិត្រករគំនូរហើយក៏ក្លាយជាមេជាងគំនូរប្រចាំរោងកុនទាំងវ័យក្មេង ដែលអាចរកប្រាក់ចំណូលក្រាស់ក្រែលគួរសម។ ក្រោយធ្វើការនៅរោងកុនរ៉ូយ៉ាល់បានបួនឆ្នាំ វិចិត្រករវ័យរូបនេះបានផ្លាស់មកធ្វើការប្រចាំនៅរោងកុនសន្តិភាពវិញ ជាទីដែលខ្លួនធ្លាប់តែមកលួចមើល និង លួចចំណេះកាលពីគ្រាដើម។ គំនូរប្រវែងទទឹង ១ ម៉ែត្រកន្លះ និង បណ្តោយ ២ ម៉ែត្រកន្លះ គូរដោយប្រើម្សៅពណ៌ទឹកលើផ្ទាំងក្រណាត់ស ក្នុងនោះខ្សែភាពយន្តខ្មែរដែលវិចិត្រករ កែវ សាន់ បានគូរ មានដូចរឿងជា៖ «ពស់កេងកង», «វិលវិញណាបង», «ព្រះជិនវង្ស», «ក្រពើឆារ៉ាវាន់», «កងកម្មកងកែវ» និង រឿង «នាងពៅឈូកស»…ជាដើម។

គ្រានោះ អំឡុងឆ្នាំ ១៩៦០ វិស័យភាពយន្តខ្មែររីកចម្រើនខ្លាំង ការគូរគំនូររោងកុនថ្ងៃខ្លះរកតែពេលសម្រាកគ្មាន ត្រូវគូរដាច់យប់ ដាំបាយដាំទឹកហូបចុកដេកនៅនឹងរោងកុន ជួនរោងកុនផ្សេងហៅទៅគូរក្នុងពេលតែមួយទៀតក៏មាន។ កម្រៃគំនូរជំនាន់នោះគឺគិតជាប្រាក់ខែ​​ ដោយក្នុងមួយខែៗទទួលបាន ១២០០ ដុល្លារ ហើយឆ្នាំបន្តបន្ទាប់ចេះតែកើនឡើងរហូតដល់ ២០០០ ដុល្លារទៀតផង។ អាចនិយាយបានថា​ចំណូលផ្នែកគំនូររោងកុន អាចធ្វើឱ្យជីវភាពវិចិត្រករ កែវ សាន់ រស់បានយ៉ាងស្រួល។ ទន្ទឹមគ្នានេះ ការទស្សនាគ្រប់ភាពយន្តដើម្បីចាប់ប្លង់មកគូរម្តងៗគឺមិនឥតប្រយោជន៍នោះទេ​​ យូរៗទៅអាចដឹងពីសង្វាក់នៃការផលិតភាពយន្តទាំងការនិពន្ធ ថត និង ដឹកនាំសម្តែង ដូច្នេះយុវជនស្នាដៃកំពុងមានទីផ្សាររូបនេះ ក៏បានវិវឌ្ឍន៍ខ្លួនបន្ថែមពីវិចិត្រករក្លាយជាផលិតករផងដែរ ដោយបានផលិតរឿងមួយជាស្នាដៃចុងក្រោយ មុនពេលរបបខ្មែរក្រហមមកដល់នៅក្នុងឆ្នាំ ​១៩៧៤ នោះគឺរឿង «ភ្នំសន្ធប់ព្រលឹងម៉ែ»។

ក្រោយគេចពីរបបខ្មែរក្រហមភៀសខ្លួនទៅប្រទេសវៀតណាមបានរយៈពេលប្រាំមួយឆ្នាំ លោក កែវ សាន់ បានត្រលប់មកកម្ពុជាវិញនៅក្នុងឆ្នាំ ១៩៨០ និង បានប្រកបរបរបើកកន្លែងគូរគំនូរ និង ធ្វើស្លាកយីហោមួយនៅម្តុំភោជនីយដ្ឋានថ្មដា រាជធានីភ្នំពេញ។ បើកបានមួយរយៈ ចៃដន់លោកបានជួបមិត្តជិតស្និទ្ធម្នាក់ ដែលបែកគ្នាតាំងពីជំនាន់ពលពត​ គឺ លោក ចៅ វ៉ា ដែលជាស្តេចសៀករហ័សក​ម្មខ្មែរ។ គ្រានោះ លោក ចៅ វ៉ា ក៏បានណែនាំលោកឱ្យចូលធ្វើការជាជាងគំនូរនៅរោងកុនអង្គរ រាជធានីភ្នំពេញ  ស្របពេលដែលវិស័យភាពយន្តខ្មែរបានងើបឡើងវិញជាបណ្តើរៗ។ នៅក្នុងទសវត្សរ៍ទី ៨០ នេះ ទឹកដៃគំនូររបស់ លោក កែវ សាន់ ចាប់ផ្តើមទទួលបានភាពល្បីរន្ទឺជាថ្មីម្តងទៀត ដោយមានរោងកុននានា ទាំងនៅតាមបណ្តាខេត្ត និង ទីក្រុងទំនាក់ទំនងឱ្យគូរសន្ធឹកសន្ធាប់ បើសរុបមិនតិចជាង ៣០ រោងឡើយ។

មកដល់សម័យអ៊ុនតាក់ឆ្នាំ ១៩៩២ រោងកុនទាំងប៉ុន្មានត្រូវបានបិទទ្វារ​ រីឯការងារគំនូរក៏ត្រូវបានផ្អាកទាំងស្រុង។ លោក កែវ សាន់ បានវិលមកបើកកន្លែងគូរគំនូរ ធ្វើបដា និង ស្លាកយីហោវិញ ដែលមានទីតាំងស្ថិតនៅម្តុំរង្វង់មូលនាងគង់ហ៊ីង ហើយបានដាក់ស្លាកយីហោផ្ទាល់ខ្លួនឈ្មោះថា​ «គំនូរវត្តភ្នំ» ។   រហ័សនាមជាងគំនូវត្តភ្នំដែលមានទេពកោសល្យខាងប្រើថ្វីដៃគូបដា និង ធ្វើស្លាកយីហោ ហាក់មានទីផ្សារមិនចាញ់គំនូររោងកុនឡើយ ប៉ុន្តែយ៉ាងណាមិញនៅតែមិនអាចឈ្នះបច្ចេកវិទ្យាទំនើប ដែលចេះតែវិវឌ្ឍន៍ទៅតាមសម័យកាល។ តួយ៉ាងបដា និង ស្លាកយីហោត្រូវបានបោះពុម្ពព្រីនដោយម៉ាស៊ីនទំនើបតាមបច្ចេកវិទ្យាថ្មី និង មានតម្លៃធូរថ្លៃ បណ្តាលឱ្យទីផ្សារគំនូរប្រើដៃមានការធ្លាក់ចុះបន្តិចម្តងៗ រហូតមកដល់ឆ្នាំ ២០០៣ លោកបានសម្រេចចិត្តបិទអាជីវកម្មរបស់ខ្លួន។

មកដល់ឆ្នាំ ២០១៩-២០២០ សារព័ត៌មានជាច្រើន ខ្លះបានចេញផ្សាយជាអត្ថបទ និង ខ្លះទៀតសម្ភាសធ្វើជាវីដេអូ បង្ហាញឡើងវិញពីខ្សែជីវិត និង ស្នាដៃរបស់លោក ដែលគ្រានោះលោកបានឈានដល់វ័យខ្ទង់ ៨០ ប្លាយទៅហើយ។ ថ្វីបើកម្លាំងមិនមាំទាំដូចមុន ប៉ុន្តែលោកបានរីករាយនឹងជីវិតចុងក្រោយ ដោយធ្វើជាជាងគំនូរមានត្រឹមតែ តុមួយ កៅអីមួយ ជក់បីបួនដើម និង ថ្នាំពណ៌កំប៉ុងដាក់លើតុ បញ្ឈរនៅក្បែរកន្លែងលក់ផ្កាស្រស់ខាងកើតផ្សារធំថ្មី។ លោកតាតែងមកអង្គុយធ្វើឱ្យភ្ញៀវនៅទីនេះ ព្រឹកថ្ងៃល្ងាច គូរបដាដាក់លើផ្កាស្រស់ឱ្យអ្នកលក់ផ្កាទាំងនៅផ្សារធំថ្មីផង​ និង ខ្លះទៀតឱ្យអ្នកលក់ផ្កា មកពីកន្លែងផ្សេងៗដូចជាផ្សារអូរឫស្សី ផ្សារអូឡាំពិក និង ​ម្តុំវិមានឯករាជ្យជាដើម។ គូរបដាមួយតម្លៃ ៥០០០ រៀល ចំណាយពេលត្រឹមតែប្រាំនាទី លោកតាអាចគូរឆ្លាក់គ្រប់អក្សរភាសាទាំងអស់មិនថា អង់គ្លេស ចិន បារាំង ជប៉ុន អារ៉ាប់ កូរ៉េ ថៃ ឡាវ ឬវៀតណាមឡើយ។ ហើយបើសម្រាប់ភាសានិយាយ លោកតាចេះ ៣ ភាសា គឺ ខ្មែរ ចិន និង វៀតណាម។

ស្ងប់ស្ងាត់រយៈពេលតែប៉ុន្មានឆ្នាំ ថ្មីៗនេះនៅលើបណ្តាញសង្គម ក៏មានអ្នកបង្ហោះរូបលោកតា កែវ សាន់ ដែលជារូបគំនូរមានតម្កល់ជាមួយកោដ្ឋ និង ប្រាប់ដំណឹងថាលោកតាបានទទួលមរណភាពហើយ។ ជាក់ស្តែង បើតាមសម្គាល់នៅលើគំនូរ លោកតាបានទទួលមរណភាពកាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៣៕​

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

អ្នកស្រាវជ្រាវរកឃើញថា ការមើលប្រុសស្អាតមានប្រយោជន៍ជួយដល់ខួរក្បាល ជួយដល់ការចងចាំល្អចំពោះសមនុស្សស្រីអាយុច្រើន

ធ្លាប់ Locked Profile អត់? អ្នកលេងហ្វេសប៊ុកដែល Locked Profile គឺអាចមកពីហេតុផល ៤ យ៉ាងនេះ

មិនគួរឱ្យជឿ! អ្នកវិទ្យាសាស្ត្រយកកាកសំណល់ប្លាស្ទិកទៅបំប្លែងជារសជាតិវ៉ាន់នីឡា អាចប្រើប្រាស់លើអាហារ និង គ្រឿងសម្អាងបាន

តួត្លុក ព្រះនាងតូច រំជួលចិត្ត ធ្លាប់តែឮចាស់ៗតំណាល ពេលនេះត្រូវមកសម្តែងខ្លួនឯងនៅជំរំភៀសសឹក ដើម្បីព្យាបាលផ្លូវចិត្តប្រជាជនខ្មែរ

អ្នកទេសចរជិត ១ ម៉ឺននាក់ នាំគ្នារំសាយមិនទៅលេងប្រទេសថៃ ក្រោយមានរឿងប៉ះទង្គិចនៅព្រំដែន

ព័ត៌មានបន្ថែម

អ្នកស្រាវជ្រាវរកឃើញថា ការមើលប្រុសស្អាតមានប្រយោជន៍ជួយដល់ខួរក្បាល ជួយដល់ការចងចាំល្អចំពោះសមនុស្សស្រីអាយុច្រើន

មិនគួរឱ្យជឿ! អ្នកវិទ្យាសាស្ត្រយកកាកសំណល់ប្លាស្ទិកទៅបំប្លែងជារសជាតិវ៉ាន់នីឡា អាចប្រើប្រាស់លើអាហារ និង គ្រឿងសម្អាងបាន

អ្នកទេសចរជិត ១ ម៉ឺននាក់ នាំគ្នារំសាយមិនទៅលេងប្រទេសថៃ ក្រោយមានរឿងប៉ះទង្គិចនៅព្រំដែន

សម្គាល់មើលផង! បើសុខៗអណ្តាតប្រែប្រួលឡើងពណ៌ ៧ យ៉ាងនេះ កំពុងប្រាប់អ្នកពីបញ្ហាសុខភាពផ្នែកខាងក្នុង

ម្យ៉ាងដែរ! មានលុយជិត ៣០ ម៉ឺនដុល្លារតែខ្លាចគេខ្ចី មានអីកុម្ម៉ង់ទិញអីវ៉ាន់អនឡាញមកគរទុកពេញផ្ទះ ទាល់អស់លុយ

(វីដេអូ) រំជួលចិត្ត! ស្ត្រីជាជនស៊ីវិលម្នាក់រៀបរាប់ទាំងតក់ស្លុ/ត ពេលជាប់នៅប្រាសាទព្រះវិហារថ្ងៃថៃឈ្លានពាន ថៃផ្លោងគ្រា/ប់គ្មានមេត្តា

វង្វេងទៅៗ! ថៃបែកគំនិតសង់រូបសំណាកស្រដៀងព្រះបាទជ័យវរ្ម័នទី ៧ រួចនាំគ្នាគោរពបូជាចាត់ទុកជាដូនតាខ្លួន

មែនក៏អី? អ្នកដាក់រូប Profile ដដែលយូរៗឆ្នាំមិនព្រមប្តូរ ភាគច្រើន ៩០% គេថាគឺជាមនុស្សស្មោះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ