ចូលវង់ជល់កែវចូលចិត្តណាស់បង្ខំលើកដាច់ៗ? មោះ! មកដឹងកម្រិតផឹកកែវស្តង់ដារស្រួលតវ៉ា ព្រោះបុរសកម្រិតផ្សេង នារីកម្រិតផ្សេង

Share This

ពិសាដោយសារទទួលខុសត្រូវ នេះគឺជាពាក្យក្រើនរម្លឹកនៅពេលមានការជួបជុំទទួលទានគ្រឿងស្រវឹង។ ចំពោះសុខភាព បើពិសាត្រឹមកម្រិតសមល្មម វាមិនជាថ្វី តែបើពិសាលើសកម្រិត វានឹងបំផ្លាញយើងវិញមិនខាន។ ជាពិសេស វាប៉ះពាល់ដល់សុខភាពថ្លើម។

ជាក់ស្តែង តាមការរៀបរាប់របស់មន្ទីរពេទ្យកាល់ម៉ែត ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុក បានលម្អិតយ៉ាងដូច្នេះថា៖ ការរលាកថ្លើមធ្ងន់ធ្ងរ ជាផលវិបាកគ្រោះថ្នាក់មួយនៃការទទួលទានសុរាលើសលប់ ដែលអ្នកជំងឺមានអត្រាស្លាប់លើសពី ៥០% ប្រសិនបើគ្មានការប្តូរសរីរាង្គថ្លើមជាបន្ទាន់នោះទេ!។

ជាទូទៅបរិមាណសុរាអាស្រ័យទៅនឹងចំនួន និង កម្រិតជាតិអាល់កុលរបស់សុរា ដែលយើងពិសា។ គេចាត់ការពិសាគ្រឿងស្រវឹងក្នុងចំនួនច្រើនលើសលប់គឺ ចាប់ពីបរិមាណលើសពី ៤ កែវស្តង់ដាក្នុងមួយថ្ងៃ ឬ ១៥ កែវស្តង់ដាក្នុងមួយសប្តាហ៍ចំពោះបុរស និង លើសពី ៣ កែវស្តង់ដាក្នុងមួយថ្ងៃ ឬ ៧ កែវស្តង់ដាក្នុងមួយសប្តាហ៍ចំពោះស្រ្តី ។

– ១ កែវស្តង់ដា ស្មើនឹង ៣៤០ ម.ល ប៊ីយែរ (អាល់កុល ៥ %)

– ១៥០ ម.ល ស្រាក្រហម (អាល់កុល ១២ %)

– ៤៥-៥០ ម.ល ស្រា whiskey (អាល់កុល ៤០-៤៥%)

ជំងឺរលាកថ្លើម ដែលបង្កឡើងដោយសុរា វាអាចលេចឡើងក្រោមរូបភាពជា ការរលាកថ្លើមស្រួចស្រាវ ការរលាកថ្លើមរ៉ាំរ៉ៃ និង ខ្លាញ់រុំថ្លើមផងដែរ។

រោគសញ្ញារបស់អ្នកជំងឺ ជាទូទៅមិនស្តែងចេញជាសញ្ញាអ្វីទាំងអស់ ដែលទាមទារឱ្យមកពិគ្រោះពិនិត្យជាមួយវេជ្ជបណ្ឌិត និង ពិនិត្យមើលឈាមអំពីមុខងារថ្លើមផ្សេងៗ និង សញ្ញានៃការរលាកថ្លើម។

នៅក្នុងករណីខ្លះ អ្នកជំងឺអាចស្តែងចេញជាសញ្ញា លឿងភ្នែក ទឹកនោមលឿងចាស់ខុសពីធម្មតា ចុកសៀតក្រោមឆ្អឹងជំនីខាងស្តាំ ឬរហូតដល់វង្វេងវង្វាន់ស្មារតី ឬរហូតដល់សន្លប់ ដែលជាសញ្ញាគ្រោះថ្នាក់ នៃការរលាកថ្លើមស្រួចស្រាវ៕

ប្រភព៖ Calmette Hospital

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

ព័ត៌មានបន្ថែម

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

វៀតណាមទាញទម្លាក់កូរ៉េខាងត្បូងលាន់សូរក្ឌុក ឈរលើកំពូលជាប្រទេសមានប្រជាជនហូបមីកញ្ចប់ច្រើនជាងលើពិភពលោក

ខំសន្សំលុយការប្រពន្ធ រើសទៅរើសមកប៉ះចំកូនក្រមុំកំពូលបោ.ក រៀបបណ្ដាញបោ.កជាក្រុមយកលុយបណ្ណាការឡើងឆ្ងុយ

ផ្កាកម្របំផុតលើលោក! បុរសម្នាក់ខំតាមរកអស់ ១៣ ឆ្នាំ ទីបំផុតជួបនឹងមុខ លាក់ខ្លួនលើកោះស៊ូម៉ាត្រា

ដូចបាយឡុកបាយឡ! មិនទាន់បើកព្រឹត្តិការណ៍ SEA GAMES ផ្លូវការផង ម្ចាស់ផ្ទះថៃ ត្រូវពលរដ្ឋឯង នាំគ្នារិះគន់ទក់សាច់

ថៃជាប់លេខ ១ នៅអាស៊ីអាគ្នេយ៍ និង លេខ ៥ លើពិភពលោក ជាប្រទេសបោកអ្នកទេសចរខ្លាំងជាងគេបំផុត

ក្រុមហ៊ុន PTT ថៃ ប្រឈមនឹងដកខ្លួនពីកម្ពុជា ក្រោយការលក់ធ្លាក់ចុះ ៥០% ទៅ ៦០% ឯនៅវៀតណាមបានបិទការលក់ទាំងស្រុងហើយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ