ថ្មីៗនេះ មានចចាមអារ៉ាមល្បីពេញបណ្តាញសង្គមថាតារាប្រុស Kris Wu បានស្លាប់បាត់បង់ជីវិតនៅក្នុងពន្ធនាគារ ខណៈកំពុងទទួលទោសចំនួន ១៣ ឆ្នាំ ក្រោមករណីរំលោភសេពសន្ថវៈ និងរឿងក្តីអនាចារជាច្រើនទៀត។

ក្នុងនោះ ចចាមអារ៉ាមនេះ បានទម្លាយដោយបុរសម្នាក់ដែលអះអាងថាខ្លួនធ្លាប់បានជាប់គុកជាមួយ Kris Wu។ បុរសនេះបានឱ្យដឹងថាអ្នកយាមគុកប្រាប់ថា Kris Wu បានស្លាប់ហើយ គឺស្លាប់ដោយសារត្រូវក្រុមបងធំនៅក្នុងគុកនាំគ្នាចាប់រំលោភហើយក៏សម្លាប់ចោល ហើយក៏មានចចាមអារ៉ាមួយទៀតក៏បាននិយាយថា Kris Wu បានស្លាប់ដោយសារតែការអត់ឃ្លានខ្លាំងពេក។

យ៉ាងណាមិញ ចចាមអារ៉ាមនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម តែយ៉ាងក៏ដោយខាងនាយកដ្ឋានប៉ូលិសខេត្ត Jiangsu បានទម្លាយឱ្យដឹងថា Kris Wu នៅរស់ធម្មតាទេ ឯរូបភាពដែលចែកចាយទៅនោះគឺជារូបភាពកាត់តប៉ុណ្ណោះ។ លើសពីនេះ ខាងប៉ូលិសក៏បានព្រមានអ្នកចែកចាយចចាមអារ៉ាមទាំងនេះផងដែរថា កុំផ្សព្វផ្សាយព័ត៌មានដែលមិនបានផ្ទៀងផ្ទាត់បញ្ជាក់ត្រឹមត្រូវ ប្រយ័ត្នប្រឈមមុខនឹងការផ្តន្ទាទោសតាមផ្លូវច្បាប់៕

ប្រភព៖ PinkVilla