Holly Jane គឺជាស្ត្រីជនជាតិអាមេរិក នាងមានអាយុ ៤២ ឆ្នាំ ជាម្តាយមានកូនបីនាក់។ កាលពីឆ្នាំ ២០២១ នាងបានសម្រេចចិត្តលាឈប់ពីការងារជាអ្នកជ្រើសរើសគិលានុបដ្ឋាយិកា មករកលុយនៅលើ OnlyFans។ ភាពទាក់ទាញ និង ខុសប្លែករបស់នាងនៅលើ OnlyFans គឺនាងប្រើតែសំឡេង ដែលអាចរកលុយមួយខែៗខ្ទង់ម៉ឺន ខ្ទង់សែនដុល្លារ។
តាមការបង្ហើបប្រាប់សារព័ត៌មាន Jam Press តារា OnlyFans នាង Holly Jane អាចរកចំណូលបានខ្ទង់ ២ ម៉ឺនដុល្លារ ដោយគ្រាន់តែថតសំឡេង និង ផ្ញើជា voice notes។ ខ្ទង់ចំណូលរបស់នាង ត្រូវបានចាត់ចូលជាកំពូលចំណូលកម្រិតមធ្យម ក្នុងចំណោមអ្នករកបានចន្លោះ ៨ ម៉ឺនដុល្លារប្រចាំខែ។
ដោយគ្រាន់តែប្រើសំឡេងបែបសាមញ្ញដូចជា និយាយស្វាគមន៍ «good morning» ជាមួយឈ្មោះរបស់ហ្វេន រហូតដល់ផ្ញើសារមុនពេលចូលគេង ឬ និយាយបែបមនុស្សស្និទ្ធស្នាលគ្នា នាង Holly Jane អាចរកលុយចូលហោប៉ៅរស់យ៉ាងស្រួល។ ត្រឹមនិយាយពាក្យស្វាគមន៍ នាងគិតថ្លៃ ២០ ដុល្លារ តែបើនិយាយច្រើនអាចគិតដល់ ១០០ ដុល្លារ។ នាងថាបុរសចូលចិត្តសំឡេងរបស់នាង ភាគច្រើនជាជនជាតិអង់គ្លេស។
អ្វីដែលនាងកាន់តែភ្ញាក់ផ្អើលទៀតនោះ មានហ្វេនជាច្រើនមិនត្រឹមតែចង់ឮសំឡេងរបស់នាងប៉ុណ្ណោះទេ តែថែមទាំងឱ្យនាងនិយាយធ្វើជាតួទៅតាមការកុម្មង់ទៀតផង។ ជាក់ស្តែង អ្នកខ្លះឱ្យនាងនិយាយធ្វើជាមិត្តភក្តិរបស់ប្រពន្ធ ធ្វើជាក្រុមការងារ ឬ ធ្វើជាប្អូនស្រីថ្លៃជាដើម។ នាងថែមទាំងនិយាយប្រើឈ្មោះរបស់ពួកគេ ដើម្បីឱ្យមានអារម្មណ៍ដូចពិតៗផងដែរ។
ជាមួយភាពល្បីល្បាញទាំងនៅលើ Instagram និង OnlyFans អ្នកម្តាយកូនបីប្រើសំឡេងរកលុយរូបនេះ អាចទាញចំណូលប្រចាំខែក្រាស់ក្រែល ដែលខែខ្លះចំណូលឡើងខ្ពស់បំផុត អាចដល់ជិត ២៥ ម៉ឺនដុល្លារក៏មាន៕
ប្រភព៖ NYP