អ្នកនិយមលេងបណ្តាញសង្គម Tik Tok ច្បាស់ជាធ្លាប់បានឮ និង ឃើញមកហើយនូវវីដេអូអ៊ីលក់សាំងវិចសាច់ក្តាមក្នុងសាលារៀន ដែល Review ពីសាំងវិចរបស់គាត់ ឆ្ងាញ់ សាច់ច្រើន តម្លៃត្រឹម ១ ពាន់រៀលនោះ។ លើសពីនោះ វីដេអូ Trending នោះ បានផ្ទុះឡើង ដោយមានកូនសិស្សសាលាឈរចាំយកសាំងវិចពីអ៊ីអ្នកលក់ កំពុង Review នោះឯង។
យ៉ាងណាមិញ ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងផ្ទុះការចែករំលែកវីដេអូកំពូលតារាចម្រៀងរ៉េប វណ្ណដា និង មិត្តស្រី គឺ កញ្ញា Lauryn បានលេង Trending នេះនឹងគេដែរ។ ក្នុងនោះ វីដេអូរបស់គូស្នេហ៍វ័យក្មេងមួយគូនេះ បានបង្ហោះឡើងលើគណនី Tik Tok របស់ក្រុមការងារផលិតកម្មបារមីឈ្មោះ DadaHaTake។
វីដេអូបង្ហោះឡើង ២ ផ្សេងគ្នា ដោយ ១ ជាវីដេអូលោក វណ្ណដា មានការទស្សនាដល់ទៅជាង 1M និង វីដេអូទី ២ ជារបស់កញ្ញា Lauryn មានការទស្សនាជាងកន្លះលាននាក់នោះ ភាគច្រើនត្រូវបានអ្នកគាំទ្រចូលទៅខមមិន ថាអ្នកទាំង ២ ឃ្យូដខ្លាំង ព្រោះតែសម្តែងលេងទឹកមុខយ៉ាងគួរឱ្យស្រឡាញ់ ទៅតាម Trending នៃសំឡេងក្នុង Tik Tok នេះ។ លើសពីនោះ អ្វីដែលកាន់តែគួរឱ្យអស់សំណើច គឺសំឡេងសាំងវិចលក់តម្លៃ ១ ពាន់រៀល តែលោក វណ្ណដា និង កញ្ញា Lauryn ហុចលុយតែ ១ រយរៀល៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ វណ្ណដា៖
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ Lauryn៖