ថ្មីៗនេះ អាជ្ញាធរនៅប្រទេស Costa Rica ចាប់បានឆ្មាមួយក្បាល ទាក់ទងនឹងករណីជួញដូរគ្រឿងញៀនទៅដល់អ្នកទោសនៅក្នុងគុក ដែលបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។
តាមព័ត៌មានបានឱ្យដឹងថា ឆ្មាមួយក្បាលខាងលើនេះ ត្រូវចាប់បាននៅពន្ធនាគារ Pococí ខណៈវាកំពុងតែផ្លោះរបងចូលទៅក្នុងពន្ធនាគារនៅពេលយប់ ហើយគេឃើញមានកញ្ចប់ពីរនៅជាប់ខ្លួនវា ដែលមានផ្ទុកកញ្ឆាជាង ២៣០ ក្រាម និង កូកាអ៊ីនចំនួន ៦៧ ក្រាម។
យ៉ាងណាមិញ ឆ្មាខាងលើត្រូវបានអាជ្ញាធរចាប់ទុក និង រឹបអូសយកគ្រឿងញៀនដែលនៅជាប់ខ្លួនវាទាំងអស់ដើម្បីធ្វើជាភស្តុតាងក្នុងការស៊ើបអង្កេតបន្ត ហើយចុងក្រោយគេក៏បានបញ្ជូនវាទៅកាន់អង្គការសុខុមាលភាពសត្វដើម្បីទទួលបានការថែទាំបន្តទៀតផងដែរ៕
ប្រភព៖ Khaosod