ណាត់គ្នាឱ្យហើយទៅ! ឆាប់ៗនេះ នៅស្ថានទូតបារាំង នឹងបើកទ្វារឱ្យចូលទស្សនាដោយសេរី មួយថ្ងៃពេញ ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៤ ល្ងាច

Share This

ជាដំណឹងល្អមួយសម្រាប់បងប្អូនដែលមានបំណងចង់ចូលទស្សនាស្ថានទូតបារំាងប្រចាំកម្ពុជា នៅថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៥ ខាងមុខ ស្ថានទូតបារំាងប្រចាំកម្ពុជា នឹងបើកទ្វារទទួលសាធារណជន ចូលទស្សនាដោយសេរី ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៤ រសៀល ក្នុងឱកាសទិវាបេតិកភណ្ឌ។

ព្រឹត្តិការណ៍នេះដែរ នឹងអនុញ្ញាតឱ្យអ្នកទស្សនាស្វែងយល់ពីសំណង់អគារនានា ដែលពោរពេញដោយប្រវត្តិសាស្រ្ត ជាពិសេសចូលកម្សាន្តនៅក្នុងឧទ្យានស្ថានទូតទំហំជិត ៥ ហិកតា ដែលជាលំហបៃតងធំជាងគេមួយនៅភ្នំពេញ ហើយក៏ជាទីកន្លែងមនោរម្យមួយ សម្រាប់ស្រូបខ្យល់អាកាសបរិសុទ្ធនៅកណ្តាលរាជធានី។ ឧទ្យាននេះមានប្រព័ន្ធអេកូឡូហ្ស៊ីជីវៈចម្រុះ ជាមួយដើមឈើប្រមាណ ២០០ ដើម សិ្ថតក្នុង ៥០ ប្រភេទខុសៗគ្នា និង ពពួកសត្វចម្រុះជាង ២៥០ ប្រភេទ ក្នុងនោះមានថនិកសត្វ សត្វស្លាប ល្មូន ថលជលិកសត្វ និង សត្វល្អិតផ្សេងៗ ដែលត្រូវបានចុះក្នុងបញ្ជីសារពើភ័ណ្ឌលម្អិតកាលពីពេលថ្មីៗនេះ។ ទិវានេះ អនុញ្ញាតឱ្យសាធារណជនចូលទៅទស្សនាស្វែងយល់ អំពីទីកន្លែងនានាដែលជាធម្មតាត្រូវបានបិទមិនឱ្យចូលទស្សនា។

ការទស្សនាស្ថានទូតបារាំង ធ្វើឡើងដោយមិនគិតថ្លៃ និង ពុំចាំបាច់ចុះឈ្មោះជាមុន ប៉ុន្តែចំនួនអ្នកទស្សនាអាចនឹងមានច្រើន ជាពិសេសនៅពេលព្រឹកដែលតម្រូវឱ្យមានការឈរតម្រង់ជួរ។ ក្នុងនោះផងដែរ ដោយសារហេតុផលសន្តិសុខ ដូច្នេះកាបូបធំៗ និង សម្ភារៈដែលអាចបង្កគ្រោះថ្នាក់ គឺមិនអនុញ្ញាតឱ្យយកចូលស្ថានទូតទេ។ ស្ថានទូតបារាំងរក្សាសិទ្ធិក្នុងការបន្ថយម៉ោងទស្សនា ក្នុងករណីមានភ្លៀងធ្លាក់ខ្លាំង ឬខ្យល់បោកបក់ខ្លាំង។ បន្ទាប់ពីទិវានេះ ឧទ្យានស្ថានទូតនឹងបើកជូនសាធារណជនចូលទស្សនាម្តងទៀត គឺនៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្នុងឱកាសនៃការរៀបចំពិព័រណ៍ផ្សារបារាំង៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនបាច់ទៅដល់ក្រិច! ហាងកាហ្វេថ្មីចែសមួយទើបបើកនៅសៀមរាប មានប្លង់ថតរូបស្អាតៗ ដូចលើកោះ Santorini ពិតៗ

ស្រុះដៃគ្នាណាស់! អ្នកគាំទ្រនាំគ្នាចំណាយប្រាក់ Vote ដើម្បីឱ្យ ហ្វីយ៉ាតា អាចឡើងដល់ Top MU 2025

អាយុគ្រាន់ជាតួលេខ! លោកតាអាយុ ១១០ ឆ្នាំ កាន់ដៃកូនក្រមុំវ័យឃ្លាតគ្នា ៨៣ ឆ្នាំចូលរោងការ ផ្អើលអស់អ្នកភូមិផង

មិនគួរឱ្យជឿ! បុរសឥណ្ឌាម្នាក់ ផឹកប្រេងម៉ាស៊ីនជំនួសទឹក ៧-៨ លីត្ររាល់ថ្ងៃ ជាង ៣០ ឆ្នាំមិនដែលឈឺចូលពេទ្យ

ចុងឆ្នាំនេះ អ្នកសិល្បៈ ៣ គូ បានប្រកាសកំណត់ខែឆ្នាំចូលរោងជ័យបញ្ចប់ភាពនៅលីវយ៉ាងរំភើប

ព័ត៌មានបន្ថែម

មិនបាច់ទៅដល់ក្រិច! ហាងកាហ្វេថ្មីចែសមួយទើបបើកនៅសៀមរាប មានប្លង់ថតរូបស្អាតៗ ដូចលើកោះ Santorini ពិតៗ

កុំចេះតែទម្លាក់លេខទម្លាក់ទីតាំង! មុនទិញអីវ៉ាន់អនឡាញ ត្រូវមើល ៤ ចំណុចនេះសិន ប្រយ័ត្នគេបោក

អ្នកមានបញ្ហាឆ្អឹងត្រគាកកុំទុកយូរ! ចាប់ពីខានស្អែក នៅពេទ្យគៀនឃ្លាំង មានគ្រូពេទ្យមកពីអង់គ្លេស ផ្ដល់ជូនការព្យាបាល ៣ មុខនេះ

ផ្ទះណាបានជាកូនប្រសាសំណាងហើយ! អ្នកផលិតមាតិកាជនបទ ២ រូប ពូកែច្នៃម្ហូបទំនងៗ មានចិត្តល្អតែងធ្វើម្ហូបចែកក្មេងតូចៗ

មិនចង់កើតជំងឺទឹកនោមផ្អែម កាត់ជើងចោល ពិបាកហូបចុក នេះជារឿងងាយៗ ៤ ចំណុច គួរអនុវត្តធ្វើជាប្រចាំ

ឆ្នេរមួយកន្លែងនៅថៃ ទឹកសមុទ្រប្រែជាខ្មៅដូចប្រេង អ្នកទេសចរខ្ពើមលែងហ៊ានចុះលេង

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

ស្វែងរកព័ត៌មាន​ ឬវីដេអូ