ស្របពេលកម្ពុជាកំពុងរងការឈ្លានពានវាយប្រហាពីថៃនៅតាមព្រំដែន លើបណ្ដាញសង្គមកម្ពុជា មហាជន អ្នកសិល្បៈ ក៏ដូចជាអ្នកជំនួញជាច្រើន កំពុងពួតដៃគ្នាចូលរួមចែករំលែកបង្ហាញការបួងសួង ព្រមទាំងមានការចូលរួមជួយជាថវិកា សម្ភារៈផ្សេងៗជូនបងប្អូនកងទ័ពជួរមុខ និង បងប្អូនគ្រួសារដែលបានជម្លៀសខ្លួនពីព្រំដែនមកកាន់ទីទួលសុវត្ថិភាព ជាបន្តបន្ទាប់។
ក្នុងនោះដែរ ក្រឡេកមើលលើហ្វេសប៊ុករបស់អ្នកបង្កើតមាតិកាវីដេអូធ្វើម្ហូប កញ្ញា ឆម ស្រីផាច ក៏បានបង្ហោះសារចូលរួមជាជំនួយដល់បងៗកងទ័ពខ្មែរដែរ ដោយនាងកំពុងត្រៀមរៀបចំធ្វើម្ហូបដែលអាចទុកបានយូរ សម្រាប់ជាអាហារជូនកងទ័ពជួរមុខតាមព្រំដែន និង សម្រាប់បងប្អូនដែលបានជម្លៀសទៅតំបន់សុវត្ថិភាពផ្សេងៗ។
ក្នុងនោះ អ្នកផលិតមាតិកាវីដេអូធ្វើម្ហូបរូបនេះ បានបង្ហោះរៀបរាប់លើហ្វេសប៊ុកថា ៖ «ខ្ញុំនឹងធ្វើម្ហូបដែលអាចទុកបានសម្រាប់ជូនដល់បងៗអ៊ំៗទាហានជួរមុខ ក៏ដូចជាពុកម៉ែ យាយតា ជនភៀសខ្លួន ពុកម៉ែបងប្អូនអាចចូលរួមជាមួយខ្ញុំបាន»៕