នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ នេះ លោក Phumtham Vejjayachai ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ថៃ បានធ្វើពិធីបណ្ណសរសើរដល់បុគ្គលឆ្នើម រួមទាំងអង្គភាពក្នុងវិស័យប្រឆាំងគ្រឿងញៀនឆ្នាំ ២០២៥។
ក្នុងនោះដែរ Boonsin Padklang មេបញ្ជាការយោធភូមិភាគទី ២ ទទួលបានប័ណ្ណសរសើរ ទៅលើផ្នែកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលមានការជួយជំរុញផែនការ “Seal Stop Safe” ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ការគ្រប់គ្រងខេត្តចំនួន ៧ និង ស្រុកចំនួន ២៥ នៃព្រំប្រទល់ភាគឦសាន និងបានរឹបអូសថ្នាំញៀនជាង ៨ លានគ្រាប់ពីព្រំដែន ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសឡាវ ក្នុងការគ្រប់គ្រងតំបន់ព្រំដែន។
យ៉ាងណាមិញ អ្នកនៅក្នុងពិធីទាំងប៉ុន្មាន មានការអបអរខ្លាំងណាស់ទៅលើ Boonsin Padklang ហើយម្ចាស់ខ្លួនក៏ញញឹមបិទមាត់មិនជិតឡើយ ព្រោះតែមើលទៅប្រជាប្រិយភាពរបស់ខ្លួនកាន់តែកើតឡើងជាលំដាប់៕
ប្រភព៖ Khaosod