(វីដេអូ) បានមកដល់ប្រទេសកំណើត! ឡុង ម៉ូនីកា នាំស្វាមីអាល្លឺម៉ង់ដើរលេងកន្លែងល្បីៗលើទឹកដីអង្គរ ឆ្លៀតផ្សព្វផ្សាយសម្បត្តិវប្បធម៌ខ្មែរដល់មិត្តបរទេសបានស្គាល់

Share This

មហាជនអ្នកតាមដានបណ្ដាញសង្គមទាំងហ្វេសប៊ុក និង TikTok ភាគច្រើនបានស្គាល់ហើយពី អ្នកនាង ឡុង ម៉ូនីកា ដែលអ្នកនាងគឺជាអ្នកផលិតមាតិកាម្ហូបដ៏មានប្រជាប្រិយភាពមួយរូប បានផលិតវីដេអូធ្វើម្ហូប និង សកម្មភាពប្រចាំថ្ងៃរបស់អ្នកនាងបង្ហោះលើបណ្ដាញសង្គមពីប្រទេសអាលឺម៉ង់ តែងទទួលបានការចាប់អារម្មណ៍តាមដានជាច្រើនពីមហាជន។

និយាយពីជីវិតឯកជនរបស់អ្នកផលិតមាតិកា ឡុង ម៉ូនីកា គឺអ្នកនាងបានរៀបការជាមួយស្វាមីជនជាតិអាល្លឺម៉ង់ឈ្មោះថា Michael ហើយបានចាកចេញទៅរស់នៅប្រទេសកំណើតរបស់ស្វាមីអស់រយៈពេលច្រើនឆ្នាំមកហើយ។

ចំពោះវីដេអូធ្វើម្ហូបនីមួយៗរបស់អ្នកនាង ម៉ូនីកា កន្លងមក ក្រៅពីសកម្មភាពនៃការចម្អិនម្ហូបផ្សេងៗ មហាជនក៏ចាប់អារម្មណ៍ពីស្វាមីបណ្ដូលចិត្តរបស់នាង ដែលជាជនជាតិអាល្លីម៉ង់ តែងចេញមុខក្នុងវីដេអូរបស់នាងឆក់បានការចូលចិត្តសរសើរពីអ្នកតាមដានមិនតិចដែរ។ លើសពីនេះ អ្នកនាង ម៉ូនីកា តែងទទួលបានការសរសើរពីជីវិតប្ដីប្រពន្ធរបស់អ្នកនាង ខណៈឃើញសកម្មភាពដ៏ផ្អែមល្ហែមជាមួយស្វាមីជាហូរហែ ដែលមានស្វាមីពូកែយកចិត្តទុក្ខដាក់ យល់ចិត្ត មើលថែថ្នាក់ថ្នមនាងដោយក្ដីស្រឡាញ់បំផុត។

ដ្បិតតែរស់នៅក្រៅប្រទេសទទួលបានជីវិតគ្រួសារមានទាំងក្ដីសុខ និង ប្រជាប្រិយភាពលើបណ្ដាញសង្គមមែន ប៉ុន្តែអ្នកនាង ឡុង ម៉ូនីកា ក៏មិនភ្លេចនឹកនាស្រុកកំណើត ដែលជារឿយៗឃើញអ្នកនាងនាំស្វាមីជនជាតិអាល្លឺម៉ង់មកលេងស្រុកខ្មែរ និង ដើរកម្សាន្តកន្លែងផ្សេងៗស្វែងយល់ពីសម្បូរសម្បត្តិវប្បធម៌របស់ខ្មែរផងដែរ។

ជាក់ស្ដែង មកដល់ថ្មីៗនេះ ក៏បានឃើញអ្នកនាង ឡុង ម៉ូនីកា និង ស្វាមី មកលេងទឹកដីស្រុកកំណើតជាថ្មី និង បង្ហាញពីសកម្មភាពដំណើរកម្សាន្តយ៉ាងផ្អែមល្ហែមនៅតំបន់ទេសចរណ៍ល្បីៗលើទឹកដីសៀមរាប ព្រមទាំងឆ្លៀតនិយាយផ្សព្វផ្សាយពីសម្បត្តិវប្បធម៌ខ្មែរដល់មិត្តជនជាតិបរទេសឱ្យបានស្គាល់ពីខ្មែរតាមរយៈវីដេអូរបស់នាងទៀតផង៕

សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

រសជាតិប្លែក! Dylux បញ្ចេញ Album ចម្រៀងថ្មី ដាក់ចំណងខ្លីត្រឹមតួអក្សរមួយ ធ្វើឱ្យអ្នកគាំទ្រឆ្ងល់ព្រាត

(វីដេអូ) ធ្លាប់តែប្រើសំឡេងទាក់ចិត្តអ្នកគាំទ្រ! ឥលូវ ស៊ូ ស៊ីរីកា មកសម្តែងបែបកំប្លែងចាប់ដៃនឹងស្រីស្អាត បូនីកា ផ្ទុះសំណើចព្រាត

បុរសវ័យ ៦០ ឆ្នាំ ប្រថុយធ្វើរឿងខុសច្បាប់ តាំងចិត្តឱ្យប៉ូលិសចាប់ខ្លួន ព្រោះអាណិតចៅប្រុសសម្លាញ់ ចង់ទៅនៅក្នុងគុកជាមួយគ្នា

នៅសល់ដល់ឥលូវទៀត! ស្រោ..មអនាម័យបុរាណអាយុជិត ២០០ ឆ្នាំ ត្រូវបានដាក់បង្ហាញនៅសារមន្ទីរជាតិប្រទេសហូឡង់

មេបញ្ជាការកងទ័ពជើងអាកាសថៃ ប្រកាសថាត្រៀមខ្លួនប្រយុទ្ធរួចរាល់ បើសិនជាមានការប៉ះទង្គិចគ្នានឹងកម្ពុជា លើកទីពីរ

ព័ត៌មានបន្ថែម

រសជាតិប្លែក! Dylux បញ្ចេញ Album ចម្រៀងថ្មី ដាក់ចំណងខ្លីត្រឹមតួអក្សរមួយ ធ្វើឱ្យអ្នកគាំទ្រឆ្ងល់ព្រាត

(វីដេអូ) ធ្លាប់តែប្រើសំឡេងទាក់ចិត្តអ្នកគាំទ្រ! ឥលូវ ស៊ូ ស៊ីរីកា មកសម្តែងបែបកំប្លែងចាប់ដៃនឹងស្រីស្អាត បូនីកា ផ្ទុះសំណើចព្រាត

ឆ្នាំនេះលេងឈុតធំ! ជី ដេវីត ហៅអ្នកជិតដិត ២០០ នាក់ ធ្វើខួបកំណើតបែបសាបៗ ម្នាក់ៗតែងខ្លួនឡូយអស់ដៃ

អាយុមិនទាន់ ៣០ ឆ្នាំផង វី ឌីណែត ជួបប្រទះបញ្ហាសព្វគ្រប់បែបយ៉ាង ខំប្រឹងប្រឆាំងនឹងវាសនា តវ៉ានឹងជំងឺប្រចាំកាយ

(វីដេអូ) មុខជំនួញកំពុងជោគជ័យ ជីមមី និង ស្វាមី នាំគ្នាទៅចាយជីវិតយ៉ាងអភិជនលើទឹកដីសហរដ្ឋអាមេរិក

ខួបកំណើតឆ្នាំនេះ បាន មុន្នីល័ក្ខ មិនប្រាថ្នាអ្វីធំដុំសម្រាប់ខ្លួនឯង តែបួងសួងឱ្យអ្នកមានគុណទាំងពីរប្រកបដោយភាពកតញ្ញូ

គង់ សុជាតិ ញញឹមមុខរីកដូចគ្រាប់ជី ពេលឃើញកូនស្រីធ្វើជាពិធីការិនីក្នុងកម្មវិធីផ្លូវការធំៗ ប៉ិនប្រសប់ទាំងភាសាជាតិ និងភាសាអង់គ្លេស

បាត់មុខពី 3Fun មួយរយៈ! ទីបំផុត គង់ ចាន់ស្រីមុំ ទម្លាយមូលហេតុចាកចេញពីកម្មវិធីនេះហើយ ក្រោយធ្វើជាពិធីការិនី ៦ ឆ្នាំ

ស្វែងរកព័ត៌មាន​ ឬវីដេអូ