ថ្មីៗនេះ Gun Jompalang ដែលជាជនពូកែខាងរុកគួនប្រជាជនខ្មែរនៅភូមិព្រៃចាន់ បានទទួលគ្រោះធំ ដោយត្រូវគេចោទប្រកាន់វ័ណ្ឌ-កទាក់ទងនឹងរឿងមូលនិធិ ដោយទាំងរឿងកិបកេងលុយផង រឿងលាក់បាំងការលាងលុយកខ្វក់ផង។

ដោយឡែក Gun Jompalang ក៏បានចេញមុខបកស្រាយគ្រប់យ៉ាងហើយ ថាខ្លួនមិនបានប្រព្រឹត្តរឿងទាំងនោះ ដោយបានលើកហេតុផលបែកអូរហូរស្ទឹងមកបញ្ជាក់ តែទោះយ៉ាងណាក៏ដោយ ក៏នៅតែមិនទាញអាចទំនុកចិត្តពីមហាជនមកវិញបានឡើយ ពោលគឺត្រូវគេជេរប្រទេចមិនឈប់ឡើយ។ មូលហេតុនេះហើយ ទើប Gun Jompalang បានកើតក្តីអស់សង្ឃឹម ហើយបានប្រកាសថានឹងដកខ្លួនចេញពីការជួយសង្គមមួយរយៈសិន តែពេលនេះគេឃើញថា Gun Jompalang បានចាប់អាជីពថ្មីភ្លែត គឺជាអ្នកឡាយលក់អីវ៉ាន់ឱ្យអ្នករកស៊ីតាមអនឡាញ។

ក្នុងនោះ Gun Jompalang បានទទួលការងារដំបូងពីអ្នករកស៊ីអនឡាញដ៏ល្បីមួយរូបឈ្មោះ Dew Thiraphat ដោយក្នុងការឡាយដំបូងនេះ Gun Jompalang ហាក់ដូចជាទទួលបានការគាំទ្រច្រើនដែរ ដោយអាចទាក់ទាញការកុម្ម៉ង់ទិញបានច្រើនក្រាស់ក្រែល។ យ៉ាងណាមិញ Gun Jompalang បានបង្ហាញការសប្បាយចិត្ត ដោយញញឹមបិទមាត់មិនជិតសោះ ចំពោះអាជីពថ្មីរបស់ខ្លួន ដែលប្តូរពីអ្នកជួយសង្គម មកជាអ្នកលក់អនឡាញបែបនេះ៕


ប្រភព៖ Kapook