ងាយៗទេម៉ាក់ៗ! សាកល្បងល្បិច ៥ យ៉ាងនេះ ធានាថាកូននឹងចូលចិត្តញុំាទឹកដោះគោជាងមុន

Share This

កុមារស្ថិតក្នុងវ័យកំពុងលូតលាស់ ពិតជាត្រូវការសារធាតុចិញ្ចឹមជាចាំបាច់ ដើម្បីបំពេញតម្រូវការនៃការអភិវឌ្ឍន៍របស់រាងកាយ។ ដូច្នេះ វាពិតជាមានសារសំខាន់ក្នុងការឱ្យកូនមានទម្លាប់ញុំាអាហារណាដែលល្អចំពោះសុខភាព។ ជាក់ស្តែង ទឹកដោះគោជាអាហារូបត្ថម្ភដ៏មានប្រយោជន៍មួយ វាសម្បូរទៅដោយកាល់ស្យូមខ្ពស់ ជួយដល់ឆ្អឹងរឹងមាំ និង លូតលាស់បានល្អ។ ដូចនេះ ដើម្បីឱ្យទឹកដោះគោក្លាយជាចំណូលចិត្តរបស់កូន និង​ ញុំាជាប្រចាំ អ្នកម្តាយគ្រប់រូបអាចសាកល្បងវិធីជំរុញដល់ពួកគេដូចខាងក្រោម៖

១. បង្កើតភាពទាក់ទាញ

កុមារចូលចិត្តអ្វីដែលសប្បាយៗ និង ប្លែកភ្នែកគួរឱ្យស្រលាញ់។ ដើម្បីឱ្យកូនចង់ញុំាទឹកដោះគោ អ្នកម្តាយអាចបង្កើតភាពទាក់ទាញទៅលើកែវ ដោយដាក់ទុយយោម៉ូដឃ្យូតៗ ពណ៌លេចៗ ឬ ម៉ូដមានរូបតុក្កតាដែលពួកគេចូលចិត្ត។ ចំណែកការប្រើកែវវិញ ក៏ដូចគ្នា អ្នកអាចឱ្យកូនជ្រើសរើសម៉ូដកែវណាមួយដែលពួកគេពេញចិត្ត។ កាលណាមានរបស់ទាក់ទាញទាំងនេះ វានឹងជំរុញចិត្តឱ្យកូនញុំាកាន់តែច្រើន។

២. ច្នៃទឹកដោះគោឱ្យក្លាយជាបង្អែម  

អ្នកអាចច្នៃទឹកដោះគោទៅជាបង្អែមឱ្យកូនញុំា ដោយដាក់ជាមួយផ្លែឈើផ្សេងៗ ឬ លើសពីនេះអាចញុំាជាមួយអាហារក្លែមមាត់ដូចជានំប៉័ង ឬ នំពា ជាដើម។ ការញុំាបែបនេះ វាមិនត្រឹមតែធ្វើឱ្យកូនកាន់តែចូលចិត្តទឹកដោះគោប៉ុណ្ណោះទេ តែថែមទទួលបានសារធាតុចិញ្ចឹម និង វីតាមីនពីអាហារដែលបន្ថែមផងដែរ។

៣. លេងហ្គេមជាមួយកូន

សាកល្បងលេងហ្គេមបែបសប្បាយៗជាមួយកូន ដូចជាប្រណាំងគ្នាអ្នកណាចាក់ទឹកដោះគោពេញកែវមុនគេ ឬ អ្នកណាញុំាទឹកដោះគោអស់មុនគេ ឬ មួយទៀត អ្នកណាញុំាទឹកដោះគោប្រឡាក់មាត់ដូចមានពុកមាត់ធំជាងគេ ជាដើម។ ការធ្វើដូចនេះអាចបង្កើតភាពរីករាយរវាងកូន និង ម្តាយផង ហើយថែមទាំងធ្វើឱ្យកូនមានទម្លាប់ញុំាទឹកដោះគោដោយមិនដឹងខ្លួនផងដែរ។

៤. ឱ្យកូនដឹងពីប្រយោជន៍របស់ទឹកដោះគោ

កូនៗរមែងតែចាត់ទុកអ្នកម្តាយជាគំរូដ៏ល្អ រាល់ការណែនាំ និង ដំបូន្មានប្រកបដោយការលួងលោម កូនៗនឹងស្តាប់ជានិច្ច។ អ្នកអាចពន្យល់កូនឱ្យយល់ដឹងអំពីអត្ថប្រយោជន៍របស់ទឹកដោះគោ ដូចជាប្រាប់ពី លក្ខណៈពិសេស ផលល្អចំពោះសុខភាព របៀបញុំា និង ពេលវេលាញុំាត្រឹមត្រូវ ជាដើម។ លើសពីនេះ អ្នកគួរតែទម្លាប់ញុំាទឹកដោះគោនៅចំពោះមុខកូនដូចគ្នា ដើម្បីបង្កើតជាគំរូដល់ពួកគេ។

៥. ជ្រើសរើសទឹកដោះគោមានរសជាតិត្រូវចិត្តកូន

ប្រសិនបើកូនមានអារម្មណ៍មិនចូលចិត្តរសជាតិទឹកដោះគោបែបធម្មតា អ្នកអាចជ្រើសរើសទឹកដោះគោដែលមានរសជាតិឈ្ងុយឆ្ងាញ់ ព្រោះក្លិននៃរសជាតិអាចជាភាពទាក់ទាញមួយផ្នែកទៀតផងដែរ៕​

ប្រភព៖ magnolia

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) កម្ពុជាលេចធ្លោ! មៀលីយ៉ាន ឈរលើឆាក Miss Asia Pacific International ត្រូវអ្នកគាំទ្រជ្រើសរើសសួរសំណួរតែម្នាក់គត់

ហេតុអ្វីបានជា BABYMONSTER មិនរាំ? ហេតុអ្វីបានជាពួកគេនៅតែឈរធ្មឹងៗនៅលើឆាក?

(វីដេអូ) ពេជ្រ ចរណៃ ត្រៀមរៀបចំការសម្ដែងគុនល្បុក្កត្តោ ២៥ ខេត្ត-ក្រុង មូលនិធិម្នាក់ ១ ដុល្លារពីមហាជន ជួយព័ទជួរមុខ និង ជនភៀសសឹក

ផលិតកម្ម LD ត្រៀមផលិតភាពយន្តជីវិតអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ក្នុងសោដនាកម្មភ្នំខ្មោច

ដល់-ក! យន្តហោះមួយគ្រឿងត្រូវហោះឆ្វែលលើមេឃកន្លះម៉ោង ដោយសារបុគ្គលិកប៉មត្រួតពិនិត្យចរាចរណ៍ ដេកលក់ទាក់ទងមិនឆ្លើយតប

ព័ត៌មានបន្ថែម

កុំមើលរំលង! កូនៗណាដែលស្ត្រេសរុំារ៉ៃ ភ័យខ្លាច រងអំពើហិង្សា អាចបណ្តាលឱ្យលែងលូតកម្ពស់

ម៉ាក់ៗដឹងទេ? កើតមួយជាតិ ឱកាសជួយពន្លូតកម្ពស់របស់កូនៗមានតែ ៣ ដងប៉ុណ្ណោះ

ម៉ាក់ៗកំពុងពពោះពេលចេញក្រៅអត់ដឹងតែងខ្លួនបែបម៉េច សាកល្បង ៥ ស្ទាយ៌នេះ ដឹងតែស៊ីវិល័យចូលចុះគ្រប់កម្មវិធី

រងាងូតទឹកក្តៅស្រួលខ្លួន តែស្ត្រីពពោះអាចគ្រោះថ្នាក់ ប៉ះពាល់ទារកក្នុងផ្ទៃ និង ប្រឈមហានិភ័យខ្ពស់

ការសិក្សាបង្ហាញថា ទារកកើតចំរដូវត្រជាក់មានហានិភ័យខ្ពស់ប្រឈមជំងឺប្រតិកម្មស្បែក និង អាចបង្កផលលំបាកពេញមួយជីវិត

ពពោះចំខែបុណ្យខែទាន បើចង់អបអរសប្បាយនឹងគេ ណែនាំម៉ាក់ៗគួរធ្វើលៃលកធ្វើ ៥ យ៉ាងនេះ

ត្រជាក់ធ្លាក់ខ្យល់ ស្ត្រីពពោះងាយណាស់ធ្លាក់ខ្លួនឈឺ នេះជាគន្លឹះងាយៗដើម្បីថែទាំខ្លួន និង រក្សាភាពកក់ក្តៅ

គុណភាព! ការគេងនៅត្រីមាសទី ៣ ពិតជាសំខាន់ ជួយទាំងពេលពពោះ និង ក្រោយពេលសម្រាល ម៉ាក់ៗគេងពុំលក់ឆាប់ចុចមើលភ្លាម!  

ស្វែងរកព័ត៌មាន​ ឬវីដេអូ