foodpanda Cambodia ផ្តល់រង្វាន់លើកទឹកចិត្តដល់ដៃគូដឹកជញ្ជូនឆ្នើម ក្នុងឱកាសគម្រប់ខួប ៥ ឆ្នាំរបស់ខ្លួន

Share This

foodpanda Cambodia បានរៀបចំកម្មវិធីអបអរសាទរខួប ៥ ឆ្នាំរបស់ខ្លួន ជាមួយនឹងពិធីប្រគល់ពានរង្វាន់ជូនដល់ដៃគូកដឹកជញ្ជូនឆ្នើមជាលើកដំបូង។ កម្មវិធីនេះធ្វើឡើងជាផ្នែកមួយនៃការអបអរខួបលើកទី ៥ Pau-Pau’s Pandaverse កាលពីពេលកន្លងទៅនេះ កម្មវិធីនេះមានការចូលរួមពីដៃគូដឹកជញ្ជូនជាង ២០០ នាក់ ដែលតែងតែប្រឹងប្រែងក្នុងការបំពេញការងារ ហើយនេះជាផ្នែកមួយរបស់កម្មវិធីក្នុងការរអបអរ និង ថ្លែងអំណរគុណដល់ភាពជោគជ័យមួយនេះ។

កម្មវិធីនេះបានផ្ដល់ទៅកាន់ អ្នកដឹកជញ្ជូនឆ្នើម ចំនួន ២០ នាក់ ប្រុស ១៧ នាក់ និង នារី ៣ នាក់ ដែលបានទទួលរង្វាន់ និង វិញ្ញាបនបត្របង្ហាញពីការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង និង ការផ្ដល់សេវាកម្មដឹកជញ្ជូនដ៏ល្អរបស់ពួកគេ។ ការខិតខំរបស់ពួកគេបានជួយជំរុញឱ្យ foodpanda ទទួលបានការជឿជាក់ពីអតិថិជន និង បង្ហាញពីការតាំងចិត្តរបស់ក្រុមហ៊ុនក្នុងការផ្តល់សេវាដ៏ល្អប្រសើរ។

ក្នុងកម្មវិធីដ៏កក់ក្តៅមួយនេះ កម្មវិធីក៏បានបញ្ចូលនូវការអបអរថ្ងៃពិសេសមួយសម្រាប់អ្នកដឹកជញ្ជូនជាស្ត្រី ដើម្បីជាការផ្តល់កិត្តិយសក្នុងទិវានារីអន្តរជាតិ។ ដោយបង្កាញពីការទទួលស្គាល់ការខិតខំប្រឹងប្រែង និង សមិទ្ធផលរបស់ពួកគេ។ foodpanda បានបង្ហាញពីការអរគុណដោយផ្តល់បទពិសោធដល់ពួកគេនៅហាងថែរក្សាសម្រស់មុនថ្ងៃកម្មវិធី ដែលអាចឱ្យពួកគេបន្ធូរការតានតឹង និង ទទួលបានការថែទាំដ៏ពិសេសផងដែរ។

ក្នុងកម្មវិធីនោះផងដែរ ថ្នាក់ដឹកនាំរបស់ foodpanda បានចំណាយពេលឆ្លុះបញ្ចាំងពីដំណើរពីការជោគជ័យរបស់ក្រុមហ៊ុនក្នុងរយៈពេល ៥ ឆ្នាំ កន្លងមកនៅក្នុងប្រទេសកម្ពុជា។ អ្នកគ្រប់គ្រង foodpanda Cambodia មានប្រសាសន៍ថា ៖ «អ្នកដឹកជញ្ជូនរបស់យើង គឺជាបេះដូងនៃ foodpanda។ ការលះបង់ និង ការផ្តល់សេវាកម្មដឹកជញ្ចូនរបស់ពួកគេជំរុញឱ្យយើងទទួលបានជោគជ័យ។ កម្មវិធីនេះមិនត្រឹមតែផ្តល់កិត្តិយសដល់ អ្នកដឹកជញ្ជូនឆ្នើម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអបអរដល់អ្នកដឹកជញ្ជូនទាំងមូលរបស់យើងផងដែរ»

ពិធីប្រគល់ពានរង្វាន់ អ្នកដឹកជញ្ជូនឆ្នើម ជាការថ្លែងអំណរគុណដ៏មានន័យចំពោះការប្តេជ្ញាចិត្ត និង ការខិតខំប្រឹងប្រែងរបស់ អ្នកដឹកជញ្ជូន របស់ foodpanda។ តាមរយៈការទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ពួកគេ និង ការផ្តល់រង្វាន់ពិសេស កម្មវិធីនេះបានបង្ហាញពីតួនាទីដ៏សំខាន់របស់អ្នកដឹកជញ្ជូនក្នុងការជោគជ័យរបស់ក្រុមហ៊ុន។ ដោយសារ foodpanda នៅប្រទេសកម្ពុជា កាន់តែបន្តរីកចម្រើន ក្រុមហ៊ុននៅតែប្រកាន់ខ្ជាប់នូវបេសកកម្មរបស់ខ្លួន ដើម្បីគាំទ្រ និង លើកស្ទួយអ្នកដឹកជញ្ជូនរបស់ខ្លួន ដោយធានាបាននូវសេវាកម្មដ៏ល្អឥតខ្ចោះក្នុងការបម្រើជូនសេវាកម្មដឹកជញ្ជូន៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

តារាប្រុសវាសនាល្អ បានសាងជីវិតគូនឹងភរិយាអាណិកជន ពេលនេះកំពុងមានសុភមង្គលខ្លាំងលើទឹកដីបរទេស

ស្ត្រីម្នាក់សុំ ChatGPT ឱ្យរើសលេខឆ្នោតឱ្យ មានអីត្រូវលាភធំឈ្នះបានទឹកប្រាក់ដល់ ១០ ម៉ឺនដុល្លារ

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

ចង់ដឹងអ្នកភូមិស្រឡាញ់រាប់អានឬអត់ ពួយ Prank ធ្វើស្ល-ា/ប់​ កំពុងធ្វើបុណ្យៗស្រាប់តែងើបឆ្ងក់ពីមឈូសផ្អើលរោង

បង្ហាញសម្រស់កំលោះសង្ហា Influencer ២ រូប កំពុងផ្ទុះប្រជាប្រិយភាព ព្រោះសមត្ថភាព និង ទម្រង់មុខកូនកាត់

ព័ត៌មានបន្ថែម

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

OREO x BABYMONSTER: ការសហការ #TwistLickDance ដ៏កក្រើក និង ឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធ K-POP

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

គណៈប្រតិភូ Danone គ្រុប ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភឈានមុខគេពីបារាំង បានជួបសម្តែងការគួរសមជាមួយលោកជំទាវ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មដើម្បីបញ្ជាក់អំពីគោលជំហរក្នុងការបន្តរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ