អ្នកច្នៃម៉ូដហ្វីលីពីនដ៏សង្ហា ល្បីធ្វើឈុតជូនបវរកញ្ញា សូម្បីបវរកញ្ញាកម្ពុជាក៏ធ្លាប់គ្រងឈុតស្នាដៃលោកច្នៃដែរ

Share This

រាល់ឆ្នាំ សម្រាប់កម្មវិធីប្រកួតបវរកញ្ញាលំដាប់អន្តរជាតិ អ្នកច្នៃម៉ូដជនជាតិហ្វីលីពីនម្នាក់នេះ តែងបង្ហាញស្នាដៃរបស់ខ្លួននៅលើបេក្ខភាពប្រកួតតំណាងប្រទេសឬបវរកញ្ញាអន្តរជាតិជានិច្ច។ ជាក់ស្តែង ដូចជាឆ្នាំនេះ លោកបានច្នៃឈុតឱ្យម្ចាស់មកុដ Miss Universe Thailand 2024 នាង Opal-Suchata Chuangsri, ម្ចាស់មកុដ  Miss Cosmo New Zealand 2024 នាង Franki Russell និង ម្ចាស់មកុដ Miss World Philippines 2024 នាង Krishnah Gravidez ជាដើម។

រៀន ហ្វើណេនដេហ្ស (Rian Fernandez) និង ម្ចាស់មកុដ Miss Universe Thailand 2024 នាង Opal-Suchata Chuangsri

មកស្គាល់ពីអ្នកច្នៃម៉ូដរូបនេះ លោកមានឈ្មោះថា រៀន ហ្វើណេនដេហ្ស (Rian Fernandez) គឺជាអ្នកច្នៃម៉ូដហ្វេហ្សិនដ៏ល្បីឈ្មោះ ជាអ្នកច្នៃឈុតកូនក្រមុំ និងជាអ្នកច្នៃម៉ូដរ៉ូបសម្រាប់បេក្ខភាពកម្មវិធីប្រកួតសម្រស់លំដាប់អន្តរជាតិ។ លោកថែមទាំងជាសមាជិកក្រុមប្រឹក្សាអ្នករចនាម៉ូដអាស៊ាន(Council of ASEAN Fashion Designer) ផងដែរ។

លោក រៀន ហ្វើណេនដេហ្ស (Rian Fernandez)

មានចំណេះដឹងខ្ពង់ខ្ពស់ លោក រៀន ហ្វើណេនដេហ្ស បានបញ្ចប់ការសិក្សាផ្នែកហ្វេហ្សិននៅមហាវិទ្យាល័យ LaSalle College of Arts ប្រទេសសិង្ហបុរី។ ចំណេះជំនាញផ្នែកច្នៃម៉ូដពីប្រទេសជឿនលឿន បានរុញច្រានឱ្យលោកមានឱកាសការងារសុទ្ធសឹងនៅប៉ែកអឺរ៉ុប ជាអាទិ លោកបានបង្ហាញស្នាដៃនៅលើទស្សនាវដ្តី Vogue អ៊ីតាលី, ក្រណាត់របស់លោកត្រូវបានយកទៅដាក់បង្ហាញក្នុងការតាំងពិព័រណ៍ Music Through Your Veins ក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស។​ បន្តបន្ទាប់មក ស្នាដៃសិល្បៈរបស់លោកចេះតែវិវឌ្ឍន៍សាយសព្វពីកន្លែងមួយទៅកន្លែងមួយឥតឈប់ឈរ។

សម្រាប់កម្មវិធីប្រកួតបវរកញ្ញា រយៈពេល ៨ ឆ្នាំហើយ ដែលលោកបានប្រឡូកការច្នៃម៉ូដសម្រាប់បេក្ខភាពប្រកួតកម្មវិធីធំៗ ក្នុងនោះរួមមាន៖ កម្មវិធី Miss Universe, កម្មវិធី Miss International, កម្មវិធី Miss World, កម្មវិធី Miss Grand International, កម្មវិធី Miss Earth, កម្មវិធី Miss Global និង ចុងក្រោយកម្មវិធី Miss Cosmo របស់វៀតណាម។

ការបង្កើតឈុតលេចធ្លោកន្លងមក រួមមាន៖ បវរកញ្ញាចក្រវាលកាណាដា លោកបានធ្វើរ៉ូបឱ្យម្ចាស់មកុដឆ្នាំ ២០១៦  នាង Siera Bearchell ម្ចាស់មកុដឆ្នាំ ២០១៧ នាង Lauren Howe, ម្ចាស់មកុដឆ្នាំ ២០១៨ នាង Marta Stepien និង បវរកញ្ញាចក្រវាលអាមេរិកឆ្នាំ ២០២២ នាង R’bonney Gabriel ។

លោកធ្លាប់បានធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងជាមួយរ៉ូបរាត្រីសមោស ដែលធ្វើសម្រាប់បវរកញ្ញាថៃ នាង Chalita Suansane នៅពេលឡើងប្រកួតលើ​ឆាកអន្តរជាតិ Miss Universe 2016 ធ្វើឡើងនៅប្រទេសហ្វីលីពីន។ លោកធ្លាប់បានឈ្នះពានរង្វាន់ជាអ្នកច្នៃម៉ូដល្អបំផុតនៃហ្វីលីពីនខាងជើង និង ជាអ្នកច្នៃម៉ូដដ៏ឆ្នើមនៅក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដរបស់ហ្វីលីពីន Pilipinas Fashion And Style Week 2018។

ក្រឡេកមកកម្ពុជាយើងវិញ អ្នកច្នៃម៉ូដដ៏ល្បីរូបនេះបានធ្វើរ៉ូបសម្រាប់បវរកញ្ញាចក្រវាលកម្ពុជា ឡើងប្រកួតលើឆាកអន្តរជាតិចំនួន  ៤ រូប។ ក្នុងនោះរួមមាន៖ ម្ចាស់មកុដឆ្នាំ ២០១៨ កញ្ញា រឿន ណាត, ម្ចាស់មកុដឆ្នាំ ២០១៩ កញ្ញា សំណាង អេលីណា, ម្ចាស់មកុដឆ្នាំ ២០២០  កញ្ញា រ៉េត សារីតា និង ម្ចាស់មកុដឆ្នាំ ២០២២ កញ្ញា ហង្ស ម៉ានីតា។

ជាកំពូលអ្នកច្នៃម៉ូដហ្វេហ្សិន និង ឈុតបវរកញ្ញាល្បីជាសកល កាលពីខែកញ្ញា កន្លងទៅ លោក រៀន ហ្វើណេនដេហ្ស ក៏ត្រូវបានស្ថាប័ន Miss Universe India អញ្ជើញជាគណៈកម្មាធិការគណៈវិនិច្ឆយ សម្រាប់កម្មវិធីប្រកួតបវរកញ្ញាចក្រវាលឥណ្ឌាឆ្នាំ ២០២៤ ផងដែរ៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ឡើងកម្ដៅជាថ្មី! បវរកញ្ញា Haiti ចេញបកអា.ក្រា.តស្ថាប័ន MU រឿងបន្ទោសបវរកញ្ញា Jamaica ដដែលៗពីការដើរធ្លាក់ឆាក

កម្ពុជា ស្នើសូម ICRC ក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ បន្តតាមដានសុខទុក្ខវីរកងទ័ពកម្ពុជាទាំង ១៨ រូប និង ជំរុញឱ្យថៃ ដោះលែងយោធិនកម្ពុជាតាមការសន្យា

បុគ្គលិកទាស់គ្នា សុទ្ធតែជាមេរោគ បើមិនប្រញាប់ព្យាបាល អាចរាលដាលខូចខាតទាំងប្រព័ន្ធការងារ និង ស្ថាប័នទាំងមូល

ធ្លាក់ខ្យល់រងា ផ្លែឈើ ៣៦ មុខជួយបាន ញុំាហើយសុខភាពល្អ ស្បែកភ្លឺថា្ល អារម្មណ៍កក់ក្តៅ

ក្រុមចម្រៀងបុរស 4T ត្រលប់ជាថ្មី ទាំងស្ទីលរាំ និង ការតែងខ្លួនបែប K-pop យុវវ័យកំពុងផ្ទុះការចាប់អារម្មណ៍

ព័ត៌មានបន្ថែម

ចាយជីវិតអភិជនទាំងវ័យក្មេង! Kon Ant ពាក់នាឡិកាដៃថ្មី ម៉ាកលំដាប់ខ្ពស់ តម្លៃជិត ១០ ម៉ឺនដុល្លារ

៥ ឈុតពី លោកជំទាវ យឹម ឆៃលីន បែបប្រពៃណីលាយសម័យទំនើប ស្រស់ស្អាតគ្មានកន្លែងទាស់

ឃើញអ៊ីចឹងតិចថាថោក! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់គេដាក់អីវ៉ាន់យួរតាមផ្សារ តែតម្លៃវិញដឹងហើយញ័រជើងទ្រើតៗ

លេចធ្លោណាស់! សម្លៀកបំពាក់ប្រ៊េនកូនខ្មែរ ត្រូវបានបវរកញ្ញា ២ ប្រទេស ពាក់បង្ហាញក្នុងកម្មវិធី Miss Universe នៅថៃ

មិនសរសើរ មិនបាន! កាបូបដកស្រង់ពីប្រាសាទបាយ័ន ម៉ូដបែបសហសម័យ ច្នៃដោយនិស្សិតច្នៃម៉ូដវ័យក្មេង សៃយ័ន្ដ រតនៈ

ទិញប្រើម្នាក់មួយទៅ! កាបូបដាក់ទូរស័ព្ទ iPhone ទើបចេញក្ដៅៗ មានច្រើនពណ៌ តម្លៃសមរម្យពីជាង ១០០ ដុល្លារដល់ជាង ២០០ ដុល្លារ

ផលិតផលក្នុងស្រុកយើងតើ! ផលិតផលធម្មជាតិដោយដៃស្ត្រីខ្មែរ គុណភាពមិនចាញ់ប្រ៊េនល្បីៗ ទីតាំងសិប្បកម្មនៅខេត្តសៀមរាប

ផ្អើលជាថ្មី! កាបូប LV ម៉ូដយន្តហោះតម្លៃក្បែរ ៤ ម៉ឺនដុល្លារ កំពុងផ្ទុះទីផ្សារអីវ៉ាន់មួយទឹក ជាសា្នដៃចុងក្រោយមុនអ្នកច្នៃម៉ូដលាចាកលោក

ស្វែងរកព័ត៌មាន​ ឬវីដេអូ