ពពែចម្លែក កើតមកភ្នែកនៅក្នុងមាត់ គ្មានច្រមុះ ត្រូវប្រជាជនឥណ្ឌាគោរពបូជាដូចព្រះ
សត្វពពែមួយក្បាលកើតមកមានភ្នែកទាំងគូនៅក្នុងមាត់ និង មិនមានច្រមុះឡើយ ត្រូវបានប្រជាជនក្នុងប្រទេសឥណ្ឌាធ្វើការគោរពបូជាចាត់ទុកជាព្រះ ។
តំបន់ក្នុងក្រុង Muzaffarpur ភាគឥសាន្តនៃប្រទេសឥណ្ឌា ត្រូវបានមនុស្សជាច្រើនកុះករនាំគ្នាភ្លូកទឹកភ្លូកដីមកមើលសត្វចម្លែកដែលគ្រប់គ្នាចាត់ទុកជាព្រះអាទិទេព ។
ក្នុងប្រទេសឥណ្ឌា សត្វដូចជាសត្វពពែចម្លែកនេះ គឺចាត់ទុកថាជាសត្វនាំសំណាង និង នាំទ្រព្យទៅឲ្យក្រុមគ្រួសារណាដែលគោរពបូជាលើវា ។ បើតាមវីដេអូដែលថតបាន បង្ហាញពីទិដ្ឋភាពនៃអ្នករស់នៅក្នុងតំបន់បាននាំគ្នាធ្វើការបន់ស្រន់កូនពពែចម្លែកនេះ ៕
ប្រភព៖ Dailymail