(វីដេអូ) មើលប៉ុន្មានដងក៏ទឹកភ្នែក! កីឡាការិនីបោះប៊ូល មាន សុភា ពេលទទួលភ្លើងគប់ ទោះពិការដើរមិនស្រួល តែមានទឹកចិត្តមោះមុត កំពុងផ្ទុះការរំជួលចិត្ត
កាលពីយប់ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៣ ក្រោយពីបង្ហាញនូវទីមោទកភាពដ៏អស្ចារ្យ សម្រាប់ប្រជាពលរដ្ឋកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ក្រោមប្រធានបទ «កីឡារស់ក្នុងសន្តិភាព ផ្សព្វផ្សាយលុបបំបាត់ការរើសអើងជនពិការ ក្រុមអត្តពលិកមានពិការភាពប្រទេសអាស៊ាន» ហើយនោះ វេលាដ៏អស្ចារ្យបំផុតក៏បានមកដល់ហើយ ពោលគឺការដុតភ្លើងគប់នៃកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២។
អ្វីដែលធ្វើឱ្យមហាជនអ្នកទស្សនាមានការរំជួលចិត្តជាងនោះ គឺនៅពេលដែលកីឡាការិនីបោះប៊ូល មាន សុភា ពេលទទួលភ្លើងគប់ ទោះពិការដើរមិនស្រួល តែមានទឹកចិត្តមោះមុត តស៊ូដើរបន្តទៅមុខរហូតដល់គោលដៅ៕