ក្រោយពីបានក្លាយទៅជាតារាចម្រៀងឯករាជ្យ មិនជ្រកក្រោមផលិតកម្មណាអស់រយៈពេលប្រមាណជិត ២ ឆ្នាំ មកហើយនោះ តារាចម្រៀង ស៊ូ ស៊ីរីកា បានបង្ហើបពីការត្រៀមចេញនូវ Album ចម្រៀងទោលរបស់ខ្លួនក្នុងពេលឆាប់ៗខាងមុខនេះដែរ។
តាមរយៈការឱ្យដឹងពីកញ្ញា ស៊ូ ស៊ីរីកា ប្រាប់មកកាន់ ប្រជាប្រិយ ថា Mini Album ដំបូងរបស់នាងមានឈ្មោះថា «The Silent Hill» ដែលនឹងមានចម្រៀងចំនួន ១០ បទ សុទ្ធសឹងតែជាបទចម្រៀងបែបមនោសញ្ចេតនា។ លើសពីនោះ Mini Album ក៏នឹងមានការសហការណ៍ជាមួយតារាចម្រៀងមួយចំនួនទៀតដែរ។
ដោយឡែក ថ្មីៗនេះ អ្នកគាំទ្រកញ្ញា ស៊ូ ស៊ីរីកា បានបង្ហាញអារម្មណ៍ប្លែកជាថ្មី ក្រោយតារាចម្រៀងស្រីរូបនេះ បានបង្ហាញវត្តមានក្នុងការសម្តែងវីដេខ្លី ជាមួយនឹងស្រីស្អាត ហេង បូនីកា លក្ខណៈបែបកំប្លុកកំប្លែង។ ក្នុងនោះ វីដេអូបែបកំប្លែងរបស់តារាស្រីទាំង ២ នេះ ក៏បានចូលរួមសម្តែងពីលោក អ៊ូ ទេពច័ន្ទណារឹទ្ធ ដែលជាអ្នកផលិតមាតិកា ដោយការសម្តែងរបស់អ្នកទាំង ៣ មើលទៅស៊ីចង្វាក់គ្នា និង សម្តែងពិតជាស័ក្តិសមខ្លាំង៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖