ក្ដៅៗ លទ្ធផលចេញហើយ! លោក ទ្រី ស៊ីថេង ប្រកាន់ជំហរមិនត្រឡប់ទៅធ្វើការវិញទេ តែសុំសិទ្ធិពិសេសចំពោះ ឡាក់គី ដូចសាច់ញាតិ

Share This

នៅរសៀលថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២៥ នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឱ្យដឹងថា លោកទ្រី ស៊ីថេង បញ្ជាក់ជំហរមិនត្រលប់ទៅធ្វើការជាមួយអង្គការវិញទេ តែសុំអនុញ្ញាតឯកឧត្តមរដ្ឋមន្ត្រី ដើម្បីអាចទៅលេងជាមួយឡាក់គី ដូចជាសាច់ញាតិ។

តាមរយៈជំនួបនៅថ្ងៃនេះ រវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិង លោក ទ្រី ស៊ីថេង ដែលជាហ្មថែទាំដំរីឡាក់គី និងក្រុមហ្មដំរីទាំងអស់ដែលជាបុគ្គលិករបស់អង្គការសម្ព័ន្ធសត្វព្រៃ (Wildlife Alliance) លោក ទ្រី ស៊ីថេង បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីសាវតានៃទំនាស់នៅកន្លែងការងារ ដែលជាហេតុនាំឱ្យលោកសម្រេចចិត្តលាឈប់។ លោកបានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះអនុស្សាវរីយ៍ការងារជាច្រើនឆ្នាំនៅភ្នំតាម៉ៅ ជាពិសេសការងារថែទាំដំរីឡាក់គី។ យ៉ាងណាមិញ លោកបានបដិសេធមិនវិលត្រឡប់ទៅធ្វើការនៅកន្លែងចាស់វិញទេ ដោយគ្រាន់តែស្នើសុំការអនុញ្ញាតឱ្យលោកអាចទៅលេង និង ចំណាយពេលស្និទ្ធស្នាលជាមួយឡាក់គីម្ដងម្កាលប៉ុណ្ណោះ។

ដោយឡែក ចំពោះសំណើសុំការអនុញ្ញាតទៅលេង ឡាក់គី ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រ និង លើកទឹកចិត្តឱ្យលោក ទ្រី សុីថេង អាចបានទៅមកភ្ជាប់មនោសញ្ចេតនាជាមួយឡាកគី ដូចឪពុក និងកូន។ ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសាកសួរទៅហ្មដំរីផ្សេងៗទៀតដែលជាបុគ្គលិកអង្គការពីលក្ខខណ្ឌការងារផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសន្យាថានឹងនាំយកសំណើសំណូមពររបស់លោក ទ្រី សុីថេង និងបុគ្គលិកដទៃទៀត ទៅពិភាក្សាជាមួយតំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើថា ក្រសួង នឹងជួយគាំទ្រដល់ការងារថ្មីរបស់លោក ជាពិសេសការងារដែលទាក់ទងនឹងអភិរក្សសត្វទន្សោង នៅតំបន់ប្រាំបីមុំ ខេត្តកំពង់ស្ពឺដែលជាបំណងប្រាថ្នារបស់លោកផ្ទាល់៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ជាការចងចាំ! តារាចម្រៀងរ៉េបប្រុសស្រី ៤ រូប សាក់និមិត្តសញ្ញា និង រូប RuthKo ជាប់នឹងខ្លួន

កុំប្រមាថអី! របស់ ៧ យ៉ាងនេះបើមានក្នុងផ្ទះគួរយកចេញបន្ទាន់ អាចនាំចង្រៃក្ដៅក្រហាយ អាប់រាសីម្ចាស់ផ្ទះ

វ័យទើប ១៥ ឆ្នាំ កូនស្រីច្បង ដាញ់ ម៉ូនីកា ពេញរូបពេញរាង សម្រស់ស្អាតមិនចាញ់អ្នកម្ដាយជាតួកុន

ទៅណាមកណា កាត ៤ នេះគួរដាក់តាមកាបូប ព្រោះវាកក់ក្ដៅអាចជួយដោះស្រាយបញ្ហាពេលចៃដន្យ

ជាប់ត្រឹមលំដាប់រង តែ ប៊ី សុធារី និង ស៊ីដនី ម៉ារិទ្ធ មានឥទ្ធិពលនៅឆាកអន្តរជាតិមិនចាញ់ម្ចាស់មកុដ

ព័ត៌មានបន្ថែម

កុំប្រមាថអី! របស់ ៧ យ៉ាងនេះបើមានក្នុងផ្ទះគួរយកចេញបន្ទាន់ អាចនាំចង្រៃក្ដៅក្រហាយ អាប់រាសីម្ចាស់ផ្ទះ

ទៅណាមកណា កាត ៤ នេះគួរដាក់តាមកាបូប ព្រោះវាកក់ក្ដៅអាចជួយដោះស្រាយបញ្ហាពេលចៃដន្យ

កុំមើលរំលង! បើនៅសុខៗលេចចេញរោគសញ្ញា ៥ យ៉ាងនេះ អ្នកអាចកំពុងប្រឈមកើតជំងឺតម្រងនោម

អ្នកណាខ្លះអ៊ីចឹង! អ្នកឧស្សាហ៍ហិតបំពង់ហឺត កុំញាត់កប់ៗពេកវាជួយឱ្យស្រស់ស្រាយតែដំបូងៗ ហឺតយូរៗអាចកើតជំងឺ ៣ មុខនេះ

ឆែកឡានមើលផង! បើមានរបស់ ៤ យ៉ាងនេះក្នុងឡាន ស្រូតយកចេញ ព្រោះអាចនាំអពមង្គលដល់ម្ចាស់

អស្ចារ្យណាស់! កម្ពុជា ជាប់លេខ ១ ជាប្រទេសថ្លៃថ្នូរ រួសរាយរាក់ទាក់ និង មានស្នាមញញឹមស្រស់បំផុតលើពិភពលោក

អត់ពិបាកទៅដល់កប់ស្រូវទេ! ចង់ធ្វើ ប.ស.ស ទៅត្រឹមផ្សារអ៊ីអន ១ ក៏បាន កន្លែងស្អាតធំទូលាយ ត្រជាក់ស្រេង

ល្បីថាបងថ្លៃស្រី ៤ ប្រភេទនេះសុទ្ធតែខ្លាំងប៉ះមិនបាន តែបើប៉ះប្អូនថ្លៃសម័យយុគ ៩ នេះ មិនស្រួលខ្លោចវិញ

ស្វែងរកព័ត៌មាន​ ឬវីដេអូ